ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​​ថវិកា​នាំ​​ឱ្យ​​ខ្សែភាព​យន្ត​ខ្មែរ​បច្ចុ​ប្បន្ន​នៅ​​មាន​កម្រិត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​​អ្នក​ជំនាញ​​ខាង​ខ្សែភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹងថា កង្វះ​ថវិកា​ជា​បញ្ហា​ចម្បង​​មួយ​យ៉ាង​​សំខាន់​ដែល​​នាំ​ឱ្យ​​ខ្សែ​ភាព​យន្ត​ខ្មែរ​នា​ពេល​បច្ចុ​ប្បន្ន​​នៅមាន​កម្រិត​​ និង​ការ​តិះ​​តៀន​​ច្រើន ។

​លោក​មុត ​ថារី អ្នក​ដឹក​នាំ​រឿង​ដែល​ពោរពេញ​ដោយ​បទ​​ពិសោធន៍​បាន​​អះអាង​​ថា ​លោក​ទទួល​ស្គាល់​ថា ​ខ្មែរភាព​យន្ត​ខ្សែ​បច្ចុ​ប្បន្ន​ ពិត​ជា

រាជធានីភ្នំពេញ ៖ ក្រុម​​អ្នក​ជំនាញ​​ខាង​ខ្សែភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹងថា កង្វះ​ថវិកា​ជា​បញ្ហា​ចម្បង​​មួយ​យ៉ាង​​សំខាន់​ដែល​​នាំ​ឱ្យ​​ខ្សែ​ភាព​យន្ត​ខ្មែរ​នា​ពេល​បច្ចុ​ប្បន្ន​​នៅមាន​កម្រិត​​ និង​ការ​តិះ​​តៀន​​ច្រើន ។

​លោក​មុត ​ថារី អ្នក​ដឹក​នាំ​រឿង​ដែល​ពោរពេញ​ដោយ​បទ​​ពិសោធន៍​បាន​​អះអាង​​ថា ​លោក​ទទួល​ស្គាល់​ថា ​ខ្មែរភាព​យន្ត​ខ្សែ​បច្ចុ​ប្បន្ន​ ពិត​ជា​នៅ​មាន​កម្រិត​​មែន បើ​ប្រៀប​ធៀប​ទៅ​នឹង​​ប្រទេស​ជិត​ខាង ។​ ប៉ុន្តែ​​ខ្សែភាព​យន្ត​ខ្មែរ​នៅ​មាន​កម្រិត​​​នោះ​មិន​មែន​មក​ពី​អ្នក​ដឹក​នាំ​​រឿង​ឡើយ ​ពោល​បញ្ហា​ដែល​សំខាន់​នោះ គឺ​​ការ​កង្វះ​​ថវិកា​ដែល​ជា​បញ្ហា​ធំ​បំផុត​ក្នុង​ការ​​ផលិត​​ខ្សែ​ភាព​យន្ត​​មួយ​ដែល​​មាន​លក្ខណៈ​ស្តង់​ដា ។
​ទោះ​បីជា​យ៉ាង​ណា​អ្នក​ដឹក​នាំ​រូប​នេះ​​បាន​អះអាង​ថា ​ការ​ផលិត​ខ្សែភាព​យន្ត​ខ្មែរ​បច្ចុប្បន្ន បើ​​ទោះ​បីជា​មិន​ទាន់​​បាន​ល្អ​មួយ​រយ​ភាគ​​រយ​ក៏​ដោយ តែ​យើង​​​​គួរ​តែ​​សរសើរ​ដល់​​អ្នក​ផលិត​ ព្រោះ​បើ​​យោង​តាម​ទឹក​លុយ​ដែល​យើង​មាន​គឺ​វា​មិន​អាច​សម​ទៅ​​តាម​ការ​ផលិត​រឿង​មួយ​ឡើយ ។ ​លោក​បញ្ជាក់ថា «ថវិកា​ដែល​មិន​គ្រប់​គ្រាន់​​នេះ​បើ​និយាយ​ពី​អ្នក​ផលិត​​ជា​ជនបរទេស​នោះ គឺ គេ​មិន​ធ្វើឡើយ ​តែ​សម្រាប់​យើង​គឺ​នៅតែ​ពុះ​ពារ​ធ្វើ​យ៉ាង​ណាត្រូវ​​ខិតខំ​​ផលិត​ឱ្យ​​បាន​ចេញ​ជា​រូបរាង​ ទោះ​បីជា​វា​មើល​ទៅ​​មិន​សូវ​គ្រប់​​ជ្រុង​ជ្រោយ​ក៏​ដោយ» ។ ​លោក​បន្ត​ថា ​ប្រសិន​បើ​យើង​មាន​លុយ​គ្រប់​គ្រាន់​​នោះ​អ្នក​ផលិត​​ភាព​យន្ត​របស់​ខ្មែរ​យើង​​គឺ​មិន​​ចាញ់​បរទេស​ឡើយ ហើយ​​កុំ​និយាយ​ថា បរទេស​គេអាច​ផលិត​លើស​យើង​នោះ» ។ លោក​បន្តទៀតថា «យើង​អាច​​មាន​តួសម្តែង​​ល្អ មាន​ម៉ាស៊ីន​​ថត​ទំនើប ​ហើយ​យើង​ក៏​មាន​​គំនិត​ដូច​គេ​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺយើង​នៅ​ខ្វះ​លុយ» ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕