ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ក្រុង​ខេត្ត​ក្រចេះ​​​បើក​យុទ្ធ​នាការ​​ផ្សព្វ​ផ្សាយ​​​ការិយាល័យ​ច្រក​​​ចេញ​ចូល​​​តែ​មួយ​

12 ឆ្នាំ មុន

ខេត្ត​​ក្រចេះ​ ៖ លោក​​ សរ​ ចំរ៉ុង​ ​​អ​ភិបាល​ខេត្ត​​​ កាល​ពី​ព្រឹក​​​ថ្ងៃទី​​៣ ​កញ្ញា​ ​​បាន​អញ្ជើញ​​​​ជា​​អធិប​តី​​​ក្នុង​ពិធី​​​បើក​យុទ្ធ​នាការ​​​ផ្សព្វ​ផ្សាយ​​​​ការិយាល័យ​ច្រក​ចេញ​ចូល​​​​តែ​មួយ​​​នៅ​​សាលា​ក្រុង​​​ក្រចេះ​​ ។​​ក្នុង​​ពិធីបើក​​​​យុទ្ធ​នាការ​​ផ្សព្វ​ផ្សាយ​​​​ការិយា​ល័យ​​​ច្រក​ចេញ​​ចូល​តែ​មួយ​​​ ដែល​បាន​ដំណើរ​ការ​​​​​​ពេញ​មួយ​ព្រឹក​​​​នោះ​​​ មាន​ការ​​ចូល​​​រួម​​ពី​​សំណាក់​​លោក​​-លោក​ស្រី​​អភិបាល​​​រង ស្នង​ការ​រង​​នគរ​បាល​​ខេត្ត​​​​​​​​​​​​ បញ្ជា​​

ខេត្ត​​ក្រចេះ​ ៖ លោក​​ សរ​ ចំរ៉ុង​ ​​អ​ភិបាល​ខេត្ត​​​ កាល​ពី​ព្រឹក​​​ថ្ងៃទី​​៣ ​កញ្ញា​ ​​បាន​អញ្ជើញ​​​​ជា​​អធិប​តី​​​ក្នុង​ពិធី​​​បើក​យុទ្ធ​នាការ​​​ផ្សព្វ​ផ្សាយ​​​​ការិយាល័យ​ច្រក​ចេញ​ចូល​​​​តែ​មួយ​​​នៅ​​សាលា​ក្រុង​​​ក្រចេះ​​ ។​​ក្នុង​​ពិធីបើក​​​​យុទ្ធ​នាការ​​ផ្សព្វ​ផ្សាយ​​​​ការិយា​ល័យ​​​ច្រក​ចេញ​​ចូល​តែ​មួយ​​​ ដែល​បាន​ដំណើរ​ការ​​​​​​ពេញ​មួយ​ព្រឹក​​​​នោះ​​​ មាន​ការ​​ចូល​​​រួម​​ពី​​សំណាក់​​លោក​​-លោក​ស្រី​​អភិបាល​​​រង ស្នង​ការ​រង​​នគរ​បាល​​ខេត្ត​​​​​​​​​​​​ បញ្ជា​​ការ​រង​កង​កម្លាំង​​​ប្រដាប់​​អាវុធ​​​ អភិបាល​​​ក្រុង​​ លោក​​-លោក​​ស្រី​​ប្រធាន​មន្ទីរ​​អង្គ​ភាព​ជំុ​វិញ​​​​​ខេត្ត​​​​ ដោយ​​រៀប​ចំ​​ជា​ក្បួន​​​​ដង្ហែ​​​ដើម្បី​​ផ្សព្វ​ផ្សាយ​​​នៅ​តាម​​ដង​​ផ្លូវ​​​​សាធារណៈ​មួយ​ចំនួន​​​​ក្នុង​ក្រុង​ក្រចេះ​​ ។​

លោក​​​ កាន់​ វិទ្ធី​ ​អភិបាល​​​​ស្តី​ទី​ក្រុង​​​​ក្រចេះ ​​បាន​ឱ្យ​​​ដឹង​ថា ​ការ​​រៀប​​​​​​​​ចំបើក​​​​​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​​​​នេះ​ ធ្វើឡើង​​​ក្នុង​គោល​បំណង​​​​ផ្តល់​ព័ត៌​មាន​​​ឱ្យ​បាន​​ទូលំ​ទូលាយ​​​ ស្តី​ពី​​ការ​ផ្តល់​​​​សេ​វា​​​ជូន​ប្រជា​ពល​រដ្ឋ​​​​តាម​នី​តិ​វិធី​​​​សាមញ្ញ​​ មាន​តម្លា​ភាព និង​មាន​​​​​ការ​កំណត​់​ពេល​​វេលា​ច្បាស់​លាស់​​នៅកន្លែង​​​​​តែ​មួយ​តាម​រយៈ​​ការ​ប្រមូល​ផ្តុំ​​​សេវា​កម្ម​​​ដែល​ក្រសួង​​​​​ជំនាញ​​​ធ្វើ​ប្រតិ​ភូ​​​កម្ម​ដល់​​​​​រដ្ឋ​បាល​ក្រុង​ក្រចេះ​​​ សំដៅ​​​ធ្វើ​ឱ្យ​សម្រេច​​​​​ជោគ​ជ័យ​​​នូវ​​សេច​ក្តី​​​សម្រេច​លេខ​ ១២ ស.ស.រ​ របស់​រា​ជ​រ​ដ្ឋ​ា​ភិបាល​​ និង​សេច​ក្តី​ប្រកាស​លេខ​​ ៩២៧៩២៨ របស់​​​ក្រសួង​​​មហា​ផ្ទៃ​​​​ ដែល​​ការ​ផ្សព្វ​ផ្សាយ​​​​​​​​​នេះ​ធ្លាប់​​​បាន​ធ្វើ​​​​ក្នុង​ឆ្នាំ​កន្លង​​ទៅ​​​​​​​​ជា​បន្ត​ប​ន្ទាប់​​​​​​​រួច​មក​​​ហើយ​​ដែរ​ ។​

​លោក​ សរ ចំរ៉ុង​​ អភិបាល​​​ខេត្ត​​ក្រចេះ​​ មាន​ប្រសាសន៍​​​សំណេះ​​សំណាល​​​​ ន​ិ​ង​អប​​អរ​​សា​ទរ​​​ចំពោះ​មន្ត្រី​​​​រាជ​ការ​​​​ទាំង​អស់​​​​ដែល​​​​​បម្រើ​​​ការ​ងារ​​​នៅ​​ការ​ិយា​ល័យ​​​ច្រក​ចេញ​​​ចូល​តែ​មួយ​​​ និង​ការិយា​ល័យ​​​​ប្រជា​ពល​រដ្ឋ​​​​ ដែល​ជា​​ទី​កន្លែង​​​​ផ្តល់​​​​សេវា​​​សាធារណ​​ៈ​​ជូនប្រជា​ពល​រ​​ដ្ឋ​ប្រកប​ដោយ​​​​​​សុក្រឹត​ភាព​​​ និង​ភាព​​មិន​​​​លំអៀង​​ មិន​មាន​​​អំពើ​​​ពុក​រលួយ​​ ។ ជា​ពិសេស​​​ ថ្ងៃនេះ​​​ការិ​យា​ល័យ​​​​ច្រក​ចេញចូល​​​តែ​មួយ​បាន​​​រៀប​​ចំ​​​​យុទ្ធ​នាការ​​​​​​ផ្សព្វ​ផ្សាយ​​​​ព័ត៌​មាន​​​​ច្រក​ចេញ​​​ចូល​តែ​មួយ​​​​ ដើម្បី​ឱ្យ​​​​ប្រជា​ពល​រដ្ឋ​​​​​យល់​ដឹង​​​​បន្ថែម​ទៀត​​​ ទាក់​ទិន​ទៅនឹង​​​ការ​មក​ទទួល​​​សេ​វា​​​សា​ធារណ​ៈ​​​ និង​​ដាក់​បណ្តឹង​​​​​ត​វ៉ា​​ផ្សេង​ៗដែល​​យល់​​​ថា​មិន​សម​ស្រប ។​លោក​អភិបាល​​​ខេត្ត​បាន​​​ថ្លែង​ថា ​​ក្នុង​​នាម​​មន្ត្រី​​​​បម្រើ​ការ​​​ជូន​​​​​​​រា​ជ​រដ្ឋ​​​​ា​ភិបាល​​​ ជូន​​ប្រជា​​​​​​​ពល​រដ្ឋ​​​ ត្រូ​វ​​​​ប្រ​កាន់​​​ឱ្យ​បាន​​​​នូវ​ក្រម​សីល​​ធម៌​​ សុជីវ​​ធម៌​ ហើយ​កុំ​​​ប្រព្រឹត្ត​​​​​ជា​ដាច់​​​ខាត​​នូវ​​​​អំពើ​​សីុ​​សំណូក​សូក​ប៉ាន់​​​​ដែល​​អាច​​​ធ្វើ​ឱ្យ​ប៉ះ​​​ពាល់​​​ដល់​កិត្តិ​យស​​​​ និង​ការ​ងារ ៕