«ហេតុអ្វីបានជាជនក្រីក្រនៅវេណេស៊ុយអេឡាចាំបាច់ទៅរស់នៅក្នុងតំបន់អនាធិបតេយ្យនៅជុំវិញទីក្រុង ខណៈពេលមានអគារទំនេរៗជាច្រើននៅកណ្តាលទីក្រុង» ។ប្រធានបទនេះ គឺជាចំណុចងឿងឆ្ងល់មួយរបស់លោក Justin McGuirk អ្នកបង្កើតក្រុមស្ថាបនិកដែលមានឈ្មោះថា Urban Think Tank និងជាងថត Iwan Bann ដើម្បីសាងសង់អគារ Torre David/Gran Horigonte ជាអគារតាំងពិព័រណ៍ និងភោជនីយដ្ឋានសម្រាប់បង្ហាញការស្រាវជ្រាវទីជម្រករស់នៅ ។ Torre David ជាអគារមានកម្ពស់៤៥ជាន់ត្រូវបានចេញម៉ូដសម្រាប់ស្ថាប័នហិរញ្ញវត្ថុក្នុងឆ្នាំ១៩៩០ ប៉ុន្តែគម្រោងនោះត្រូវបានផ្អាកក្រោយពីការទទួលមរណភាពរបស់អ្នកបង្កើត ។
ក្រោយមកមានមនុស្សចូលស្នាក់នៅដោយមិនបានទទួលការអនុញ្ញាត ។ បច្ចុប្បន្នអគារនេះក្លាយជាជម្រករបស់មនុស្សប្រហែល៣.០០០នាក់ ដោយបំលែងអគារបេតុងជាបន្ទប់ៗឱ្យសមស្របនឹងតម្រូវការរបស់ពួកគេ ។លោក Alfredo Brillembourg មនុស្សម្នាក់ក្នុងចំណោមស្ថាបនិក Urban-Think Tank ថ្លែងថា «នៅពេលអ្នកសម្លឹងទៅផ្នែកខាងក្នុងអ្នកនឹងឃើញអគារប្រៀបដូចជាក្រុមគ្រួសារវណ្ណៈកណ្តាលទូទៅ ទីនេះមិនមែនជាសំណង់អនាធិបតេយ្យ» ។
ជាងថតលោក Iwan Bann បានរៀបចំតាំងបង្ហាញរូបថតទាំងនេះនៅក្នុងពិធីតាំងពិព័រណ៍ដើម្បីបង្ហាញឱ្យឃើញថាជំនួញ និងបណ្តាក្រុមហ៊ុនផ្សេងៗស្ថិតនៅក្នុងអគារនេះរួចរាល់ រួមមានហាងកែសម្ផស្ស រោងកាយសម្ព័ន្ធ ឬជាវិហារ ។លោក Bann ថ្លែងថា «ពួកយើងបានបង្កើតផែនទីដែលពួកគេបង្កើតសំណង់មូលដ្ឋាន និងទីក្រុងមានលក្ខណៈដូចម្តេច ។ ការរៀបចំគម្រោងតាំងពិព័រណ៍រួមជាមួយភោជនីយដ្ឋាននេះចេញពីគោលគំនិតរបស់មនុស្សនៅក្នុងក្រុមដែលថា ការទទួលទានអាហាររួមគ្នា គឺជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ជួយក្នុងការសម្រេចិត្ត» ។
Torre David ជាអគារកម្ពស់៤៥ជាន់ នៅក្នុងទីក្រុងការ៉ាកាស រដ្ឋធានីរបស់ប្រទេសវេណេស៊ុយអេឡាចេញម៉ូដដោយស្ថាបនិកដ៏ល្បីឈ្មោះជនជាតិវេណេស៊ុយអេឡា ។ គ្រោងសំណង់នេះបានដំណើរការជិតរួចរាល់ ប៉ុន្តែត្រូវជាប់គាំងនៅពេលអ្នកបង្កើតដែលមានឈ្មោះថា David Brillenbourg បានស្ថាបនានៅក្នុងឆ្នាំ១៩៩៣ និងការដួលរលំនៃសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡានៅក្នុងឆ្នាំ១៩៩៤ ។
បច្ចុប្បន្នក្លាយជាទីជម្រករបស់មនុស្សច្រើនជាង៧៥០គ្រួសារ ដោយសារច្បាប់ និងអាជីពមិនប្រាកដប្រជាធ្វើឱ្យអ្នកខ្លះហៅទីនោះថា កន្លែងអនាធិបតេយ្យ ។
លោក Alfredo Brillembourg និងលោក Hubert Klumpner អ្នកស្រាវជ្រាវ និងអ្នកបង្កើតក្រុម Urban-Think Tank និង ETlt Zurich បានចំណាយពេល១ឆ្នាំស្រាវជ្រាវក្នុងនិន្នាការរូបធម៌ និងការវិវត្តក្នុងសង្គមនៃសំណង់បាក់បែកដែលក្លាយជាផ្ទះដោយអ្នកខ្លះយល់ថា ជាសំណង់មិនទាន់សាងសង់រួចរាល់ ប៉ុន្តែ U-TT យល់ថា វាប្រៀបដូចជាបន្ទប់សាកល្បងការស្រាវជ្រាវក្រៅផ្លូវការ ។
រូបភាពការតាំងពិព័រណ៍ និងភោជនីយដ្ឋាន គឺរូបភាពពីភោជនីយដ្ឋានទូទៅនៅវេណេស៊ុយអេឡា ប៉ុន្តែសង្កត់ធ្ងន់លើការប្រើប្រាស់ច្រើនជាងការតាំងបង្ហាញក្នុងបែបបទធ្វើការណែនាំថា គួរធ្វើបែបនេះ ឬបែបនោះ ។ អ្នកដែលរស់នៅក្នុងអគារ Torre David រមែងបង្កើតភាពខុសប្លែកក្នុងតំបន់ដែលកំពុងប្រើប្រាស់ដូចជាការលេងកីឡា ក្នុងពេលទំនេរពីការងារ និងការជួបជុំគ្នា ។
នៅមុនពេលបើកការតាំងពិព័រណ៍ និងភោជនីយដ្ឋាន បញ្ហានេះបានក្លាយជាចំណុចតវ៉ាវែកញែកក្នុងចំណោមក្រុមស្ថាបនិកវេណេស៊ុយអេឡាយ៉ាងខ្លាំង ៕
ចែករំលែកព័តមាននេះ