យោងតាមប្រភពព័ត៌មានគេហទំព័រដេលីម៉េល ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២ កញ្ញា ឆ្នាំ២០១២ ឱ្យដឹងថា តារាសម្តែងហូលីវូដ នាងប៉ារីស ហ៊ីលតុន រកប្រាក់ចំណូលបាន១លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ក្នុងការថតឈុតចម្រៀងជាមួយលោក Kim Jang Hoon តារាចម្រៀងរ៉ុកជើងចាស់កូរ៉េ វ័យ៤៥ឆ្នាំ ។

ទាយាទស្នងមរតកសណ្ឋាគារប៉ារីស ហ៊ីលតុន បានថតឈុតចម្រៀង វីឌីអូ តន្ត្រីប្រភេទ 3D សម្រាប់អាល់ប៊ុមថ្មីជាមួយលោក Kim Jang Hoon ។ នៅលើគេហទំព័រ Twitter ប៉ារីស ហ៊ីលតុន និយាយថា «លោក Kim Jang Hoon គឺជាបុរសដ៏ល្អម្នាក់ ខ្ញុំពេញចិត្តការសម្តែងជាមួយគាត់ខ្លាំងណាស់» ។
អ្នកតំណាងរបស់លោក Kim Jang Hoon ឱ្យដឹងថា ដំណើរការថតឈុតចម្រៀងដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ សីហា ឆ្នាំ២០១២ នោះ លោក Kim Jang Hoon បានសហការយ៉ាងស្អិតរមួតជាមួយតារាសម្តែង ហូលីវូដ ប៉ារីស ហ៊ីលតុន។មូលហេតុដែលនាំឱ្យលោក Kim Jang Hoon ជ្រើសរើសយកនាង ប៉ារីស ហ៊ីលតុន គឺដោយសារតែនាងគឺជាតារាមួយដួងដែលមានប្រជាប្រិយភាពបំផុតក្នុងប្រទេសកូរ៉េ បើប្រៀបធៀបជាមួយនឹងតារាសម្តែង ចេស៊ីកា និងនាងស្កាឡេត ចូហានសុន ជាដើម ។ តន្ត្រីវីឌីអូនេះ ត្រូវគេថតជាប្រភេទ 2D និង 3D ហើយមានគម្រោងចេញលក់នៅលើទីផ្សារនៅថ្ងៃទី៤ តុលា ៕
ចែករំលែកព័តមាននេះ