ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​​ផ្នែក​​ក្រ​ហម​​នៃ​ស៊ុត​​​​​ប៉ះ​​ពាល់​​ដល់​​បេះ​​ដូង​

11 ឆ្នាំ មុន

ទទួល​ទាន​​ផ្នែក​​ក្រ​ហម​​របស់​​ស៊ុត​​មាន់​ ​ឬ​​ទា​ ​ជា​​ប្រ​ចាំ​​នឹង​​ធ្វើ​​ឱ្យ​​គ្រោះ​​ថ្នាក់​ដល់​បេះ​ដូង​ស្មើ​នឹង​ការ​ជក់​បា​រី​ ដោយ​វាបាន​ធ្វើ​ឱ្យ​សរ​សៃ​​ឈាម​​បេះ​ដូង​ឡើង​រឹង ​និង​កកស្ទះ​ព្រោះ​មាន​ការ​ប្រ​មូល​ផ្តុំ​សារធាតុខ្លា​ញ់​ច្រើន ​តួ​យ៉ាង​ដូចជាកូ​ឡេស្តេរ៉ូល ជាដើម​ ​។ បន្ទាប់​ពី​​ពិ​​សោធន៍​​លើ​មនុស្ស​ប្រុសស្រី​១២៣១​នាក់​ វេជ្ជ​បណ្ឌិត David Spence​បាន​អះ​អាង​ថា ទទួល​ទាន​ផ្នែក​ក្រ​ហម​របស់​ស៊ុត​គឺ​អា​ក្រក់​

ទទួល​​​ទាន​​ផ្នែក​​ក្រ​ហម​របស់​​ស៊ុត​​មាន់​ ឬ​ទា​ ជា​ប្រ​ចាំ​នឹង​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​បេះ​ដូង​ស្មើ​នឹង​ការ​ជក់​បា​រី​ ដោយ​វាបាន​ធ្វើ​ឱ្យ​សរ​សៃ​​ឈាម​​បេះ​ដូង​ឡើង​រឹង ​និង​កកស្ទះ​ព្រោះ​មាន​ការ​ប្រ​មូល​ផ្តុំ​សារធាតុខ្លា​ញ់​ច្រើន ​តួ​យ៉ាង​ដូចជាកូ​ឡេស្តេរ៉ូល ជាដើម​ ​។ បន្ទាប់​ពី​​ពិ​​សោធន៍​​លើ​មនុស្ស​ប្រុសស្រី​១២៣១​នាក់​ វេជ្ជ​បណ្ឌិត David Spence​បាន​អះ​អាង​ថា ទទួល​ទាន​ផ្នែក​ក្រ​ហម​របស់​ស៊ុត​គឺ​អា​ក្រក់​ដូច​ជា​ការ​ជក់​បា​រី​ប្រ​ហែល​ជា ២/៣​ ហើយ​ថា​ នេះ​​ជា​បច្ច័យ​ដែល​នាំ​ទៅ​រក​ការ​កើត​មាន​ជំ​ងឺ​គាំង​បេះ​ដូង និង​ដាច់​សរ​សៃឈាម​ក្នុង​ខួរ​ក្បាល។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បញ្ជាក់​ថា ទទួល​ទាន​៣​ដង​ក្នុង​មួយ​សប្តាហ៍​ ការ​ប្រ​ឈម​កាន់​តែ​មាន​ច្រើន​ធៀប​ទៅ​នឹង​អ្នក​ដែល​ទទួល​ទាន​តិច​ជាង​២​ដង​ក្នុង​សប្តាហ៍ ។ តាម​លោក​វេជ្ជ​បណ្ឌិត Spence​ឱ្យ​ដឹង​ថា មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា ផ្នែក​ក្រ​ហម​របស់​ស៊ុត​គឺ​ជា​អា​ហារ​ដែល​ផ្តល់​នូវ​សុខ​ភាព​សម្រាប់​ពួក​គេ ។ លោក​បន្តថា ៖«ការ​ទទួ​ល​ទាន​អា​ហារ​ដែល​សំ​បូរ​ដោយ​សារ​ធាតុ​កូ​ឡេ​ស្តេររ៉ូល​បង្កើន​ការ​ស្ទះ​សរ​សៃ​ឈាម​បេះ​ដូង​ ហើយ​ផ្នែក​ក្រហម​នៃ​ស៊ុត​គឺ​ផ្ទុក​កូ​ឡេស្តេរ៉ូល​ច្រើន​បំ​ផុត »។

វេជ្ជ​បណ្ឌិត​រូបនេះ​​បន្ថែម​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​លើក​ក្រោយ តែ​យ៉ាង​ណា​ក្តី​ លោក​បាន​សង្កត់​ធ្ងន់​ថា បុគ្គល​ដែល​ងាយ​ប្រ​ឈម​នឹង​ជំ​ងឺ​បេះ​ដូង​គួរតែ​បោះ​បង់​ការ​ទទួល​​ទាន​ផ្នែក​ក្រហម​នៃពង​ជា​​ប្រ​ចាំ ៕