នៅពេលដែលអ្នកត្រៀមខ្លួនឡើងគ្រែជាមួយនារីម្នាក់ បញ្ហាចុងក្រោយបំផុតដែលអ្នកចង់បានគឺធ្វើឱ្យនារីនោះស្កប់ស្កល់ក្នុងអារម្មណ៍ មានន័យថា ទទួលបានភាពស្រណុកស្រួលដូចជាអ្នកដែរ ។ មានបុរសជាច្រើនមិនបានដឹងថា តើខ្លួនកំពុងធ្វើអ្វីខុសនោះឡើយ ។ វាពិតជារឿងខ្មាសអៀនដែលគាស់កកាយលើកមកនិយាយត្រង់បញ្ហានេះ ប៉ុន្តែជួយឱ្យអ្នកក្លាយជាបុរសគ្រាន់បើម្នាក់ មានន័យថាអ្នកគឺជាគូស្នេហ៍ដ៏ល្អបំផុត ។
ខាងក្រោមនេះជាកំហុស៩ចំណុចដែលយើងចង់ធ្វើឱ្យប្រាកដថា អ្នកពិតជាបានដឹង និងគួរតែបោះបង់ចោល ៖
១-មិនបានថើបស្ត្រីជាដៃគូខ្លួន ៖
តើជឿឬមិនជឿ ? មានបុរសជាច្រើនមិនបានថើបនារីដែលខ្លួនកំពុងរួមភេទជាមួយទេ ។ នោះគឺជាកំហុសដ៏ធំមួយដែលគួរតែជៀសវាង ។
ហេតុអ្វីបានជាបុរសទាំងនោះមិនថើបដៃគូ? នេះប្រហែលមកពីក្បាច់រួមភេទដែលគេកំពុងប្រើវាមិនអំណោយផល ។ យ៉ាងណាក៏ដោយ អ្នកគួរតែថើបនាង ។
២-ខាំលើផ្នែកណាមួយនៃរាងកាយមុនពេលនាងមានអារម្មណ៍ ៖
បើទោះណាស្ត្រីជាច្រើនចូលចិត្តបុរសគឃ្លើន ប៉ុន្តែការខាំផ្នែកណាមួយលើរាងកាយរបស់នាងមុនពេលនាងមានអារម្មណ៍អាចនឹងនាំឱ្យឈឺចាប់និងមិនស្រួល ។ បុរសត្រូវធ្វើឱ្យប្រាកដថា ដៃគូខ្លួនទទួលបានអារម្មណ៍ផ្លូវភេទយ៉ាងពេញលេញមុនពេលខាំញេញចុងដោះ ,ស្មា ,ក និងផ្នែកដទៃទៀតនៃរាងកាយរបស់នាង ។
៣-ផ្តោតសំខាន់តែលើផ្នែកភេទរបស់នាងមិនយកចិត្តនឹងកន្លែងផ្សេង ៖
ពិតណាស់សុដន់ទាំងគូនិងល្អាងនាគរាជរបស់នាងគឺជាចំណុចអស្ចារ្យបំផុត ប៉ុន្តែអ្នកក៏គួរតែយកចិត្តទុកដាក់ផ្នែកផ្សេងៗនៃរាងកាយរបស់នាងផងដែរ ។ ការលិទ្ធគល់ភ្លៅផ្នែកខាងក្រោយ ថើបកដៃ ត្រដុសខ្នង និងបបោសអង្អែលបរិវេណពោះរបស់នាងគឺសុទ្ធតែជាចំណុចធ្វើឱ្យនាងឆាប់មានអារម្មណ៍ ។
៤-សង្កត់លើនាងមួយទំហឹង ៖
វាជារឿងធម្មតាទេដែលខ្លួនប្រាណអ្នកជាប់ស្អិតជាមួយខ្លួនប្រាណនាងក្នុងពេលដែលអ្នកកំពុងមានអារម្មណ៍ពុះកញ្ជ្រោលនោះ ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅពេលដែលអ្នកស្ថិតនៅពីលើនាង អ្នកត្រូវតែប្រុងប្រយ័ត្ននិងមិនត្រូវទម្លាក់ខ្លួនសង្កត់លើនាងមួយទំហឹងទេ ដ្បិតវាធ្វើឱ្យនាងពិបាកដកដង្ហើម ។ ចូរចងចាំថា នេះជាពេលវេលាដែលអ្នកត្រូវផ្តល់ក្តីសុខឱ្យគ្នាទៅវិញទៅមក ប៉ុន្តែបើបែរជាធ្វើឱ្យនាងថប់ដង្ហើមដកខ្យល់ស្ទើរមិនរួចមិនមែនជារឿងល្អឡើយ ។
៥-ការដល់ត្រើយឆាប់ពេក ឬយូរពេក ៖
អ្នកចាំបាច់ត្រូវចេះគ្រប់គ្រងអាវុធរបស់ខ្លួនឯងដើម្បីធានាថា អ្នកអាចបញ្ជាវាឱ្យក្អួតក្នុងពេលមួយសមរម្យ ។ បើឆាប់ពេក នាងអាចមិនសប្បាយចិត្ត តែបើយូរពេកនាងនឹងមានអារម្មណ៍ថាខ្លួននាងហាក់ដូចជាវត្ថុត្រូវគេកំពុងខាត់ ។
៦-មិនប្រាប់នាងថាខ្លួននឹងដល់ត្រើយឆាប់ៗ ៖
ប្រសិនជានាគរាជរបស់អ្នកហៀបនឹងព្រួសពិស មិនថាវាកំពុងស្ថិតក្នុងល្អាង ឬកន្លែងណាទេ ជាការល្អអ្នកចាំបាច់ត្រូវតែប្រាប់នាងឱ្យបានដឹងជាមុន ។ នាងសមនឹងដឹងពីបញ្ហានេះ ។
៧-មិនគួរត្រាប់តាមភាពយន្តអាសអាភាស ៖
បើទោះណាគូស្វាមី ឬគូស្នេហ៍ខ្លះនិយមចូលចិត្តរួមភេទបែបហិង្សា ប៉ុន្តែអ្នកវិញគួរគប្បីកុំធ្វើដូច្នោះ ។ អ្នកគួរតែនិយាយទៅរកស្ត្រីជាដៃគូខ្លួនថាអ្នកចង់ចូលដេកមុនពេលគិតដល់សកម្មភាពភេទ។ ការបង្ខិតបង្ខំបង្គាប់ឱ្យនាងធ្វើតាមចំណង់របស់អ្នកដោយមិនដឹងថា តើនាងពេញចិត្តដែរឬយ៉ាងណានោះ ឱកាសសប្បាយនពិតជាបាត់បង់ ។
៨-រក្សាភាពស្ងៀមស្ងាត់ ៖
អ្នកពិតជាចង់ឮសម្លេងថ្ងូរតិចៗបញ្ជាក់ពីភាពពេញចិត្តរបស់នាង ។ ដូច្នេះសូមផ្តល់ឱកាសឱ្យនាងធ្វើចុះ ។ ក្នុងពេលជាមួយគ្នានេះ អ្នកអាចនឹងពោលពាក្យថា «បែបហ្នឹងល្អខ្លាំងណាស់»។ ពាក្យនេះនឹងជួយលើកទឹកចិត្តដល់នាង ។
៩-បំបោលដូចជាជិះសេះ ៖
វាអាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អក្នុងការវាយលុកលើដៃគូខ្លួនញាប់ស្អេករកដកខ្យល់មិនរួច ប៉ុន្តែអ្នកក៏ត្រូវតែដឹងឱ្យច្បាស់ថា ស្ត្រីភាគច្រើនមិនចូលចិត្តបែបនេះទេ គឺល្បឿនវាយលុកគួរតែយឺតៗ ៕
ចែករំលែកព័តមាននេះ