ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ជាគ្រូបង្រៀនភាសាថៃគ្មានទីលំនៅពិតប្រាកដត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ពន្លា ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១ កញ្ញា ២០១២ នៅចំណុចម្តុំស្ពានថ្មថ្មី ស្ថិតនៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាប់ចោទពីបទលួចចូលផ្ទះប្រជាពលរដ្ឋយកទូរស័ព្ទដៃ ។
លោកអនុសេនីយ៍ត្រី រ័ត្ន តក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពន្លាបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះអឿម សំអាត ភេទប្រុស អាយុ៣៤ឆ្នាំ ជាគ្រូបង្រៀនភាសាថៃ មិនទាន់មានទីលំនៅពិតប្រាដក ។ លោកនាយប៉ុស្តិ៍រូបនេះបានបន្តឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងតាមពាក្យបណ្តឹងពីឈ្មោះមាំង ប៉ុញ ភេទប្រុស អាយុ៥៥ឆ្នាំ ជាអ្នកធ្វើស្រែរស់នៅភូមិឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ប្តឹងចោទទៅលើជនសង្ស័យថា លួចចូលផ្ទះគាត់ ខណៈកំពុងដេកលង់លក់នៅពេលថ្ងៃ ជនសង្ស័យដើរចេញមកវិញបានអ្នកជិតខាងឃើញ ទើបដឹងថា បាត់ទូរស័ព្ទម៉ាក NOKIA N77 មួយគ្រឿង ។ បន្ទាប់មកប្តឹងរាយការណ៍ទៅសមត្ថកិច្ច ឱ្យឃាត់ខ្លួនឆែកឆេររកឃើញទូរស័ព្ទដៃ ម៉ាក NOKIA ៣គ្រឿង NOKIA N95 ពណ៌ខ្មៅមួយគ្រឿង NOKIA N65 ពណ៌ទឹកមាស មួយគ្រឿង ទូរស័ព្ទ NOKIA N ចុចពិលមួយគ្រឿង និងទូរស័ព្ទដៃចិន២គ្រឿង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ