ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ហារ11យ៉ាង​ជួយ​ឱ្យ​ស្បែក​​របស់​លោក​អ្នក​មាន​សុខ​ភាព​ល្អ​

11 ឆ្នាំ មុន

វា​ជា​ការ​ពិត​ណាស់​ដែល​ថា ស្បែក​ស្រស់​ស្អាត​វា​ចាប់​ផ្តើម​ពី​ខាង​ក្នុង​ទៅ ។ ចំ​ណី​អា​ហារ​ល្អ​​គឺ​ជា​ផ្នែក​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​ថែ​រក្សា​ស្បែក​របស់​អ្នក​ឱ្យ​មើល​ទៅ​ស្រស់​ស្អាត​និង​មាន​សុខ​ភាព​ល្អ​ ហើយ​​ស្បែក​ដែល​គ្មាន​ភាព​ជ្រីវ​​ជ្រួញ​​គឺ​បង្កប់​នៅ​ក្នុង​ប្រ​ភេទ​អា​ហារ​ដែល​យើង​ទទួល​ទាន ។ ខាង​ក្រោម​នេះគ​​ឺ​ជា​អា​ហារ​១១​មុខ​ដែល​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា​មាន​ផល​ប្រ​យោជន៍​ដល់​ស្បែក​របស់

វា​ជា​ការ​ពិត​ណាស់​ដែល​ថា ស្បែក​ស្រស់​ស្អាត​វា​ចាប់​ផ្តើម​ពី​ខាង​ក្នុង​ទៅ ។ ចំ​ណី​អា​ហារ​ល្អ​​គឺ​ជា​ផ្នែក​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​ថែ​រក្សា​ស្បែក​របស់​អ្នក​ឱ្យ​មើល​ទៅ​ស្រស់​ស្អាត​និង​មាន​សុខ​ភាព​ល្អ​ ហើយ​​ស្បែក​ដែល​គ្មាន​ភាព​ជ្រីវ​​ជ្រួញ​​គឺ​បង្កប់​នៅ​ក្នុង​ប្រ​ភេទ​អា​ហារ​ដែល​យើង​ទទួល​ទាន ។ ខាង​ក្រោម​នេះគ​​ឺ​ជា​អា​ហារ​១១​មុខ​ដែល​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា​មាន​ផល​ប្រ​យោជន៍​ដល់​ស្បែក​របស់​លោក​អ្នក ៖

១- ដំ​ឡូង​ជ្វា​ ៖ សាច់​ពណ៌​ទឹក​ក្រូច​របស់​ដំ​ឡូង​ជ្វា​សំ​បូរ​ទៅ​ដោយ​សារ​ធាតុ​បេតា​កា​រ៉ូ​តែន​និង​វី​តា​មីន A ដែល​ជា​សមាស​ធាតុ​​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដ៏​សំ​ខាន់​មួយ ។ បេតាការ៉ូ​តែនជួយ​ការ​ពារ​ស្បែក​របស់​អ្នក​ពី​ការ​បំ​ផ្លាញ​ដោយ​ព្រះ​អា​ទិត្យ ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​អា​ល្លឺ​ម៉ង់​បាន​រក​ឃើញ​ថា ប្រើ​ប្រាស់​បេតា​កា​រ៉ូ​តែន​ ៣០​ក្រាម​ក្នុង​១​ថ្ងៃ​អាច​ជួយ​ទប់​ស្កាត់​ ឬ​កាត់​បន្ថយ​ភាព​ក្រ​ហម​និង​ការរលាក​ស្បែក​ដោយ​កំ​ដៅ​ថ្ងៃបាន​ ។​
២- ផ្លែ​ប៊័រ ៖ វី​តា​មីន​​ E​ដ៏​​សំ​បូរ​បែប​នៅ​ក្នុង​ផ្លែ​ឈើ​នេះ​គឺ​ជា​សារ​ធាតុ​ប្រ​​ឆាំង​អុ​ក​ស៊ីដ​កម្ម​យ៉ាង​សំ​ខាន់​ដែល​អាច​ជួយ​កាត់​បន្ថយ​​ភាព​ចាស់​នៃ​កោ​សិកា​ស្បែក​ ធ្វើ​ឱ្យ​យើង​មើល​ទៅ​ហាក​់​ក្មេង​ជាង​វ័យ ។​ ក្រៅ​ពី​នេះ​ទៀត វា​ដើរ​តួ​នា​ទី​យ៉ាង​សកម្ម​ធ្វើ​ឱ្យ​បេះ​ដូង​មាន​សុខ​ភាព​ល្អ​ ព្រម​ទាំង​អាច​បំ​បាត់​សម្លាក​លើ​ស្បែក​ផង​ដែរ ។​
៣- សាច់​មាន់តួក​គី​ ៖ សាច់​មាន់​ប្រ​ភេទ​នេះ​សំ​បូរ​ទៅ​ដោយ​រ៉ែ​ស័ង្ក​សី​និង Selenium។ ស័ង្កសី​ជា​សារ​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​មួយ​និង​មាន​សារសំ​ខាន់​ក្នុង​ការ​ធា​នា​ប្រ​ព័ន្ធ​ស៊ាំ​រាង​កាយ​ឱ្យ​មាន​សុខ​ភាព​ល្អ​។ ចំណែក​រ៉ែ​​ Seleniumវិញ​អាចជួយ​ឱ្យ​ស្បែក​រក្សា​បាន​នូវ​ភាព​ទន់​រលោង​​របស់​វា។ អ្នក​ជំ​នាញ​បាននិយាយ​ថា Selenium ​មាន​តួ​នា​ទី​សំ​ខាន់​ធ្វើ​ឱ្យ​កោ​សិកា​ស្បែក​មាន​សុខ​ភាព​ល្អ ។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ប្រ​សិន​ជា​អ្នក​មាន​រ៉ែ Seleniumកម្រិត​ខ្ពស់​ ការ​បំ​ផ្លាញ​របស់​ស្បែក​ដោយ​ពន្លឺ​ថ្ងៃ​គឺ​មានតិច​តួច ។​
៤- តែ​បៃ​តង​ ៖ វា​ត្រូវ​បាន​គេ​ដឹង​យ៉ាង​សុស​សាយ​ថា ជា​សំ​បុក​នៃ​សមាស​​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម ដែល​សមាស​ធាតុ​នេះ​អាច​ជួយ​កាត់​បន្ថយ​ការរលាក​និង​ការ​ពារ​ភ្នាសកោ​សិកា​ ។​វា​មាន​អត្ថ​ប្រ​យោជន៍​ធ្វើឱ្យ​ស្បែក​មាន​សុខ​ភាព​ល្អ។​
៥- ប៉េង​បោះ/ទឹក​ប៉េង​ប៉ោះ ៖ផ្លែ​ប៉េង​ប៉ោះ​ផ្ទុក​សារ​ធាតិ​ពណ៌​មួយ​ហៅ​ថា លី​កូ​ប៉ែន​។ លី​កូ​ប៉ែន​នេះ​ហើយ​ដែល​មាន​សមត្ថ​ភាព​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​មើល​ទៅ​ស្រស់​ក្មេង​និង​មាន​សុខ​ភាព។​  ស្បែក​នឹង​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ពី​កម្រិត​ស​មាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដ៏​ខ្ពស់​របស់​លី​កូ​ប៉ែន ។
៦- ត្រី​សំ​បូរ​ខ្លាញ់ ៖ បណ្តា​ត្រី​សំ​បូរ​ខ្លាញ់​មាន​ដូចជា ធូ​ណា សូ​ម៉ុង​ សាឌីន ស្បៃ​កា​ជា​ដើម​សុទ្ធ​តែ​អាច​ជួយ​ឱ្យ​ស្បែក​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ ។ ពពួក​​ត្រី​ទាំង​នេះ​សំ​បូរ​ទៅ​ដោយ​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​៣ ដែល​ផ្តល់​អត្ថ​ប្រ​យោជ​ន៍​យ៉ាង​សំ​ខាន់​ចំ​ពោះ​​សុខ​ភាព​ស្បែក​របស់​អ្នក​ជា​ទូ​ទៅ ។​
៧-​ សណ្តែក​ប្រេស៊ីល ៖ សណ្តែក​ប្រ​ភេទ​នេះ​ផ្ទុក​ទៅ​ដោយ​រ៉ែ Seleniumយ៉ាង​ច្រើន​លើស​លប់​ ។ រ៉ែ​នេះ​ត្រូវ​គេ​រក​ឃើញ​ថា ជួយ​ការ​ពារ​រាង​​កាយ​ពី​​រ៉ា​ឌី​កាល់សេរី​ដែល​ធ្វើ​ឱ្យ​អ្នក​ឆាប់​ចាស់​មុន​អា​យុ​ ។ ការ​សិក្សា​ជា​ច្រើន​ក៏​បាន​បង្ហាញ​​ផង​ដែរ​ថា អ្នក​ដែល​ទទួល​ទាន​អា​ហារ​សំ​បូរ​ដោយ​រ៉ែ​នេះ​ប្រ​ឈម​នឹង​ជំ​ងឺ​ម​ហា​រីក​តិច​តួច​បំ​ផុត ។​
៨-ផ្លែ​គី​វី ៖ ប្រ​ភេទ​ផ្លែ​ឈើ​ដាំ​ក្នុ​ង​ទ្វីប​អឺ​រ៉ុប​មួយ​​នេះ​សំ​បូរ​ទៅ​ដោយ​វីតា​មីន​ C ។ វី​តា​មីន​នេះ​ត្រូវ​គេ​ប្រើ​យ៉ាង​ទូ​លាយ​ក្នុង​ផលិត​ផល​ថែរក្សា​ស្បែក ។ វា​មាន​សារ​សំ​ខាន់​នៅ​ក្នុង​ផលិត​ផល collagenដែល​ជា​ប្រូ​តេអុីន​សំ​ខាន់​របស់​ស្បែក​ ។​  វី​តា​មីន Cជួយ​ផលិត​/រក្សា​ប្រូតេអុីន collagen​នៅ​ក្នុង​ស្បែក​របស់​យើង និង​ថែម​ទាំង​​អាច​ជួយ​ពង្រឹង​សរសៃ​ឈាម​តូច​ៗ​ដែលចិញ្ចឹម​ស្បែក​ ។
៩-​ មើម​ឆៃ​ថាវ​ក្រ​ហម ៖ មើម​ឆៃ​ថាវ​ដែល​​ដាំ​នៅ​អា​មេរិក​និង​អង់​គ្លេស​ សំ​បូរ​ទៅ​ដោយ​សារ​ធាតុ​ដែក សារ​ធាតុ​សរ​សៃ​ កាល់​ស្យ៉ូម ម៉ា​ញ៉េស្យ៉ូម ម៉ង់​កា​ណែស​ ប៉ូ​តា​ស្យូ៉ម​ អា​ស៊ីដ​ហ្វូ​លិច​ព្រម​ទាំងវីតា​មីន A, Bនិង C ។ ដោយ​សារវា​សំ​បូរ​សារ​​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​បែបនេះ​ ទើប​វា​អាច​ជួយ​ទប់​ស្កាត់​ការ​បំ​ផ្លាញ​កោ​សិកា​និង DNA ហើយ​ព្រម​ទាំង​ជួយ​លុប​បំ​បាត់​រ៉ា​ឌី​កាល់​សេរី​ពី​រាង​កាយ​ទៀត​ផង ។​
១០-​ស្ពៃខៀវ (Spinach) ៖ ស្លឹក​ពណ៌​បៃ​តង​ចាស់​របស់​វា​ប្រ​មូល​ផ្តុំ​ដោយ​បេតា​កា​រ៉ូ​តែន​ជា​សារ​ធាតុ​ជួយ​ជួស​ជុល​កោ​សិកា​ស្បែក​ ។​ ​បន្ថែម​ពី​លើ​នេះ​ទៀត វា​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ដូចស្ថិត​ក្នុង​យុវវ័យ ។
១១- ទឹក ៖ សូម​កុំ​ភ្លេច​ផឹក​ទឹក​ឱ្យ​បាន​ច្រើន។ ការ​ផឹក​ទឹក​ច្រើន​ជួយ​ឱ្យ​ស្បែក​មាន​សំណើម ។​​សូម​ផឹក​ឱ្យ​បាន​៦​ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃដែល​ក្នុង​នោះ​ មុន​ពេល​ចូល​ដេក​ក៏​ជា​ពេល​សម​គួរ​មួយ​ផង​ដែរ ។ សូម​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក​ជា​មួយ​ទឹក​ក្តៅ​អ៊ុន​ៗ​ដោយ​បង់​ក្រូច​ឆ្មារ​មួយ​ចំណិត ៕​