រាជធានីភ្នំពេញ ៖ រថយន្តកាមរី ពណ៌ប្រផេះ មួយគ្រឿងបើកបរដោយបុរសម្នាក់បានបើកទៅបុកចូលក្រោមគូទរថយន្តកូរ៉េ ពណ៌ស បើកបរដោយបុរសម្នាក់បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតតិចតួចដូចគ្នា តែមិននិយាយដោះស្រាយគ្នាស្រួលទេ បែរជាចតរថយន្តទុកនៅកណ្តាលផ្លូវបង្កឱ្យស្ទះចរាចរណ៍ជាងកន្លះម៉ោង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២១ កក្កដា តាមបណ្តោយផ្លូវលេខ១៩២៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ អ្នកបើករថយន្តកូរ៉េ ឈ្មោះឆឹម ធឿន អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តកាមរី ពណ៌ប្រផេះ បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងបានបើកលឿនហើយព្យាយាមបើកវា៉រថយន្តមួយគ្រឿងនៅពីមុខ ក៏ជ្រុលចង្កូតទៅបុកចូលក្រោមគូទរថយន្តកូរ៉េ ពណ៌ស ពីក្រោយ តែទាំងសងខាងមិនព្រមនិយាយដោះស្រាយគ្នាបែរជាទុករថយន្តចោលកណ្តាលថ្នល់ទាំង២គ្រឿងបង្កឱ្យកកស្ទះចរាចណ៍ជាងកន្លះម៉ោង ។
ក្រោយពេលកើតហេតុ ប៉ូលិសចរាចរណ៍បានចុះទៅវាស់វែង និងបម្រុងយករថយន្តទាំង២គ្រឿងទៅរក្សាទុក ទើបម្ចាស់រថយន្តសុំដោះស្រាយគ្នា ក៏សុំទោសគ្នាទៅវិញទៅមក និងយករថយន្តទៅជួសជុលរៀងៗខ្លួន៕
ចែករំលែកព័តមាននេះ