ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ញៀន​ថ្នាំ​ឆក់​កាំភ្លើង​ប៉ូលិស​បា.ញ់​ស្លា.ប់​ម្នាក់ របួស​5​នាក់ រួច​បា.ញ់​ខ្លួន​ឯង​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​បុរ​សម្នាក់​​​​ដែល​គេ​អះ​អាង​ថា​​ ជា​អនុ​រក្ស​​​ ​ឬ​ឆ្មាំ​ពន្ធ​នាគារ​​​ព្រៃ​ស​(​ម១)​​ ហើយ​​​ក៏​ជា​មនុស្ស​​​ញៀន​ថ្នាំ​​​​ផង​នោះ​​​ ​បាន​ដណ្តើម​​​កាំ​ភ្លើង​​​អាកា​ស្វ័យ​បត់​​​​១ដើម​​ ពី​​មន្ត្រី​​​​​​នគរ​បាល​ខ​ណ្ឌ​​​​ចំ​ការ​​មន​​​​ម្នាក់​ដែលកំពុង​​​យាម​ល្បាត​​នៅ​​ភូមិ​សាស្រ្ត​​​​​​​តាម​​ផ្លូវ​លេខ​​១៩៩​ ស្ថិត​ក្នុង​​​សង្កាត់​​​​ទំនប់​ទឹក​​ ខណ្ឌ​ចំការ​មន​​ កាល​ពី​វេលា​ម៉ោង​​​១០​និង​​​២០​នាទី​​ព្រឹក​​ ថ្ងៃទី​​១៨ កក្កដា ​​ហើយ​​​​​​​យក​កាំ​ភ្លើង​​​នោះ​ទៅ​បា.ញ់​​រះ​​​លើ​មនុស្ស​​​​ពីរ​គ្រួសារ​​​បណ្តាល​ឱ្យ​​ស្លា.ប់​ម្នាក់​​​ និង​របួស​​៥​នាក់​​​​​

រាជ​ធានីភ្នំពេញ​ ៖ ​បុរ​សម្នាក់​​​​ដែល​គេ​អះ​អាង​ថា​​ ជា​អនុ​រក្ស​​​ ​ឬ​ឆ្មាំ​ពន្ធ​នាគារ​​​ព្រៃ​ស​(​ម១)​​ ហើយ​​​ក៏​ជា​មនុស្ស​​​ញៀន​ថ្នាំ​​​​ផង​នោះ​​​ ​បាន​ដណ្តើម​​​កាំ​ភ្លើង​​​អាកា​ស្វ័យ​បត់​​​​១ដើម​​ ពី​​មន្ត្រី​​​​​​នគរ​បាល​ខ​ណ្ឌ​​​​ចំ​ការ​​មន​​​​ម្នាក់​ដែលកំពុង​​​យាម​ល្បាត​​នៅ​​ភូមិ​សាស្រ្ត​​​​​​​តាម​​ផ្លូវ​លេខ​​១៩៩​ ស្ថិត​ក្នុង​​​សង្កាត់​​​​ទំនប់​ទឹក​​ ខណ្ឌ​ចំការ​មន​​ កាល​ពី​វេលា​ម៉ោង​​​១០​និង​​​២០​នាទី​​ព្រឹក​​ ថ្ងៃទី​​១៨ កក្កដា ​​ហើយ​​​​​​​យក​កាំ​ភ្លើង​​​នោះ​ទៅ​បាញ់​​រះ​​​លើ​មនុស្ស​​​​ពីរ​គ្រួសារ​​​បណ្តាល​ឱ្យ​​ស្លាប់​ម្នាក់​​​ និង​របួស​​៥​នាក់​​​​​ រួច​​​បាញ់​​​​​​សម្លាប់​​ខ្លួន​​ឯង​នៅ​​មុខ​​ផ្ទះ​​​​លេខ​​៤១៨​​ ផ្លូវ​លេ​ខ​​២៧១ ​សង្កាត់​​ទំនប់​ទឹក ខណ្ឌ​ចំការ​មន​​​ ​​​​​នៅ​ទល់​មុខ​​មន្ទី​រ​ពេទ្យ​​​​មិត្ត​ភាព​​ខ្មែរ​-សូវៀត​​ ។ ហេតុ​ការណ៍​នេះ​​ បាន​​​ធ្វើ​ឱ្យ​មាន​ការ​​​​ភ្ញាក់​​ផ្អើល​​​​​ជាខ្លាំង​​​​នៅ​លើ​កំណាត់​​​ផ្លូវ​លេខ​​២៧១​​ ។

​​មន្ត្រី​​​ប៉ូលិស​​​​​​​​យាម​​​ពន្ធ​នាគារ​​​ដែល​ប្រព្រឹត្ត​​​​សកម្ម​ភាព​​ដូច​ខាង​លើ​​នេះ​ ឈ្មោះ​​​​សូ វុទ្ធី​​ ហៅ​​ពុំ អាយុ​​​ជាង​​៣០​ឆ្នាំ​​​​​ មាន​ទី​លំនៅ​​​ភូមិ​​​ចំរើន​ផល​​ សង្កាត់​​បឹង​ទំពុន​ ​ខណ្ឌ​មា​ន​ជ័យ​ ។ ​តាម​ប្រភព​​​ព័ត៌​មាន​​​​ មុន​ពេល​កើតហេតុ​​​ សូ វុទ្ធី​ បាន​​ដណ្តើម​​​កាំ​ភ្លើង​​ពី​ឈ្មោះ​​​ប៊ិន ធី​ ​អាយុ​​៤០​ឆ្នាំ ​​ជា​មន្ត្រី​​​​នគរ​បាល​​​​ប៉ុស្តិ៍​​​​ទំនប់​ទឹក​​​​ ខណ្ឌ​​ចំកា​រមន ដែលទទួល​​​ភារ​កិច្ច​​ដើរ​​​​យាម​ល្បាត​​​នៅ​តាម​ផ្លូវ​​​​លេខ​​១៩៩​​ ក្នុង​​​​ប្លុក​ផ្សារ​​​​​សុវណ្ណា​​ ហើយ​​តែង​​​ឈប់​​​សម្រាក​​នៅ​​​មុខ​​​ផ្ទះ​លេខ​​​​៣៤ ជា​ហាង​​លក់​មាស យី​ហោ​​​៥មករា​ ​​​តាម​បណ្តោយ​ផ្លូវ​​​​លេខ​​១៩៩ ។

​តាម​ប្រភព​​​ព័ត៌​មាន​​​ទាក់​ទង​នឹង​ហេតុ​ការណ៍​​ខាង​លើ​នេះ​ ​​បាន​​ឱ្យ​ដឹង​ទៀត​ថា ​​​ក្រោយពេល​​​ឈ្មោះសូ វុទ្ធី​​ ​ដណ្តើម​​កាំ​ភ្លើង​​បាន​ពី​ឈ្មោះ​​​ ប៊ិន ធី ​ហើយ​ឈ្មោះ សូ វុទ្ធី​ បាន​រត់​​​តាម​បណ្តោយ​​​ផ្លូវ​លេខ​​​១៩៩ ក្នុង​​​ទិស​ដៅ​​​ពីជើង​​ទៅ​ត្បូង​​​ លុះ​មក​ដល់​​លើ​ផ្លូវ​​លេខ​២៧១​ ​​ក៏​រត់​តម្រង់​​​​មក​មុខ​មន្ទីរ​ពេទ្យ​​​​មិត្ត​ភាព​​​​ខ្មែរ​​​-សូវៀត​​​​ ។ ​ពេល​មក​ដល់​​​​​​ផ្លូវ​​​​បំបែក​​​​​មុខ​មន្ទីរ​​ពេទ្យ​​​មិត្ត​ភាព​ខ្មែរ​-សូវៀត​​​ក៏​រត់​​​ចុះ​តាម​ផ្លូវ​​​ច្រក​​ស្ពាន​​​ទី​មួយ​​​ ដោយ​​​កាន់​កាំ​​ភ្លើង​​អា​កា​​ជាប់​នឹង​ដៃ​​ ហើយ​​រត់​តាម​​​​មាត់​ប្រឡាយ​​​លូ​បង្ហូ​​រ​ទឹក​​​​​សំអុយ​​​​​បឹង​ទំពុន​​ចូល​ទៅ​​ក្នុង​ផ្ទះ​​ជួល​​​​មួយ​នៅ​​ប្រប​​មាត់​ប្រឡាយ​​​ ក៏​ធ្វើ​​សកម្ម​ភាព​​​បាញ់​រះ​​​លើ​​មនុស្ស​​​មួយ​គ្រួសារ​​​​​ដែល​កំពុង​​​ស្នាក់នៅ​​​ក្នុង​បន្ទប់​​​​​ បណ្តាល​ឱ្យ​​រង​របួស​​​​មនុស្ស​​៤នាក់​​ ។ ​ក្រោយ​ពេល​​​​បាញ់​មួយប្រាវ​​​ហើយ ឈ្មោះ​​​សូ វុទ្ធី​​ បាន​រត់​​​តាម​​ច្រក​​​ឌឿង​ហែម​​​ (ផ្លូវ​​តូ​​ច) ​​​មួយ​ឡើង​​តម្រង់​​​មក​លើ​ផ្លូវ​​​លេខ​​២៧១​ ក៏​បន្ត​​​​​បាញ់​​​រះ​​លើ​ស្ត្រី​​២នាក់​​​​​​​នៅ​ផ្ទះ​​​​​លក់​គ្រឿង​ទេស​​​ យី​ហោ​​​ម៉ូវ​ ហេង បណ្តាល​ឱ្យ​​​​​​រង​របួស​​យ៉ាង​​ធ្ងន់​ធ្ងរ​ ហើយ​​​​ឈ្មោះ​​សូ វទ្ធី​​ បាន​​​​​បាញ់​សម្លាប់​ខ្លួន​ឯង​​​ត្រង់​ក្រោម​​​ចង្កា​​ធ្លាយ​​​ឡើង​ទៅ​ក្បាល​​​​ស្លាប់​​​​​​ផ្កាប់​មុខ​ក្នុង​​ថ្លុក​ឈាម​​​ ។

​តាម​ប្រភព​​​ព័ត៌​មាន​​​ពីក្រុម​​​សមត្ថ​កិច្ច​​​ដែល​ចុះ​ទៅ​​​ពិនិត្យ​​​កន្លែង​កើតហេតុ​ខាង​លើ​នេះ​​បាន​​ឱ្យដ​ឹង​ថា អ្ន​ក​ស្លាប់​​ក្នុង​ហេតុ​ការណ៍​​ខាង​លើ​នេះ​​ឈ្មោះ​​ហេង ស៊ី​នី ភេទ​​ស្រី​ អាយុ​​៣៤​ឆ្នាំ ​ស្នាក់​នៅ​​ផ្ទះ​លេខ​​៤១៦ ​​ផ្លូវ​លេខ​​២៧១​ ​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន ​បាន​រង​​​របួស​​​ដោយ​គ្រាប់​​កាំ​ភ្លើង​​អា​កា​​ ​ដែល​ឈ្មោះ​​សូ វុទ្ធី ​បាញ់​រះ​​ចំលើ​​ដោះ​ខាង​​ឆ្វេង​ធ្លាយ​​ទៅ​ពោះ​​ខាង​ស្តាំ​​ បណ្តាល​​ឱ្យ​ស្លាប់​​ក្រោយ​ពេល​​បញ្ជូន​​ទៅ​ដល់​មន្ទីរ​​ពេទ្យ​មិត្ត​ភាព​ខ្មែរ​​​-សូវៀត​ដែល​នៅ​ក្បែរ​នោះ។ ចំណែក​​ឯ​​អ្នក​រង​របួស​​៥​នាក់​​ផ្សេង​ទៀត​​ទី​​១-​ ឈ្មោះ​​ងួន ​ហេង ភេទ​ស្រី​ អាយុ​​៥៨​ឆ្នាំ ​រង​របួស​​ចំ​ស្មា​​ខាង​ឆ្វេង ​និង​ស្មា​ខាង​ស្តាំ ទី​២-ឈ្មោះ​​អ៊ុក ​ឧត្តម ភេទ​​ប្រុស អាយុ​​២៧​ឆ្នាំ ​ទី​​៣-​ឈ្មោះ​ពិសី​ ភេទ​​ស្រី អាយុ​​២៥​ឆ្នាំ ​ត្រូវ​របួស​ចង្កេះខាង​ឆ្វេង​​ធ្លាយ​​​ទៅ​ខា​​ង​ស្តាំ ​ទី​​៤-​ឈ្មោះ​ម៉ៅ ​ស្រី​ទីន ​អាយុ​​១៦​ឆ្នាំ ​ត្រូវ​ថ្ពាល់​​​ខាង​ស្តាំ ​និង​ទី​​៥-​ឈ្មោះ​​ម៉េង ​ឈុន ​ភេទ​ប្រុស ​​​ត្រូវ​ដោះ​ខាង​ឆ្វេង ។​

​ប្រភព​ពី​សមត្ថ​កិច្ច​បញ្ជាក់​ថា ​មូល​ហេតុ​​ដែល​បណ្តាល​​ឱ្យ​មាន​មនុស្ស​​រង​របួស​​ធ្ងន់​ធ្ងរ​​ច្រើន​នាក់​​​​បែបនេះ​ ដោយ​សារ​តែ​​នៅ​កន្លែង​​កើត​ហេតុ​​មាន​បន្ទប់​​ផ្ទះជួល​​ច្រើន​​ ហើយ​ពេល​​ដែល​ឈ្មោះ​សូ​ វុទ្ធី​ ​ធ្វើ​ការ​បាញ់​រះ​​នៅ​កន្លែង​​កើត​ហេតុ​​មាន​មនុស្ស​​ស្នាក់​នៅ​​​​ជុំ​គ្នា​ច្រើន​​នាក់ ។

លោក​ទូច ណារ៉ុថ ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​​មាន​ប្រ​សាសន៍​​​​នៅ​កន្លែង​​កើត​ហេតុ​​ថា អំពើ​បាញ់​​ប្រហារ​ខាង​លើ​នេះ​ គឺ​ជន​ល្មើស​​បាន​​ធ្វើ​សកម្មភាព​​​ដោយ​ការ​​លប​ធាក់​​មន្ត្រី​នគរ​បាល​​ម្នាក់​ដែល​​កំពុង​ដើរ​ល្បាត​​នៅ​លើ​​ដង​ផ្លូវ​​លេខ​​១៩៩​​ពីក្រោយ​ បណ្តាល​​ឱ្យ​មន្ត្រី​​នគរបាល​​​​រូប​នោះ​​ដួល​ ហើយ​​ជន​ល្មើស​​ក៏​ឆក់​យក​​​កាំ​ភ្លើង​​​មក​បាញ់​​រះ​​នៅ​កន្លែង​​​កើ​តហេតុ​​ បណ្តាល​​​ឱ្យ​មាន​​អ្នក​ស្លាប់​ និង​​របួស​​ រួច​ជន​ល្មើស​​បាញ់​ស​ម្លាប់​ខ្លួន​ឯង​ ។ លោក​ស្នង​ការ​​បាន​​និយាយ​ថា ជន​ល្មើស​​​ធ្វើ​សកម្មភាព​​ គឺ​​ផ្តើម​​ឡើង​ពី​រឿង​​មាន​​គំនុំ​អ្វី​មួយ​ តែ​លោក​​ស្នង​ការ​​​មិន​​បាន​ធ្លាយ​ឱ្យ​ដឹង​​ពី​គំនុំ​អ្វី​ទេ។​

​​តាម​ការ​រៀប​រាប់​របស់​ លោក​​​ប៊ិន​ ធី ​ដែល​ជា​ម្ចាស់​​កាំ​ភ្លើង​អា​កា​​ និយាយ​ថា ជន​ល្មើស​​​ពិត​ជា​​បាន​​​ធាក់​​និង​វាយ​លើ​រូប​លោក​ដណ្តើម​​យក​អាវុធ​​ពិត​ប្រាកដ​​មែន​ ។ មន្ត្រី​រូប​នេះ​​និយាយ​​​បន្ត​ថា ​ពេល​ដែល​​ជន​ល្មើស​​​ដណ្តើម​​យក​កាំ​ភ្លើង​​ពី​ខ្លួន​​បាន​ហើយ​ គឺ​រូប​​គាត់​ខំ​ប្រឹង​​រត់​តាម​​ដើម្បី​​​​យក​​កាំ​ភ្លើង​​វិញ​ដែរ តែ​ត្រូវ​​​ជន​ល្មើស​​​អា​ម៉េ​​កាំ​ភ្លើង​តម្រង់​​ដាក់​ ទើប​​អត់​ហ៊ាន​​ប្រថុយ​ជីវិត​​ចូល​ទៅ​ជិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​ហេតុ​​ធ្វើ​ឱ្យ​ជន​ល្មើស​​យក​កាំ​ភ្លើង​​​ទៅ​បាញ់​រះ​​បង្ក​ជា​​​គ្រោះ​ថ្នាក់​​បង្ហូរ​ឈាម​​ធ្ងន់​ធ្ងរ​​កើ​តឡើង ។​ លោក​​​ធី ត្រូវ​​បាន​សមត្ថ​កិច្ច​​​នគរ​បាល​​​​ខណ្ឌ​​​ចំការ​មន​​​ ជា​មេ​​​កើយ​​​ឃាត់​ខ្លួន​​​​​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​​​នគរ​បាល​​​ខណ្ឌ​​ផង​ដែរ ព្រោះ​​តែ​ជា​ម្ចាស់​​កាំ​ភ្លើង​ដែល​គ្មាន​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ​​

​ក្រុម​​​អ្នក​ស្គាល់​​​ឈ្មោះ​ សូ វុទ្ធី​ ​ជា​ជន​​​បង្ក​​ហេតុ​​ខាង​លើ​​​នេះនិយាយ​ថា ​​ឈ្មោះ​សូ វុទ្ធី​​​ ​​​​ជាមនុស្ស​​ញៀន​​ថ្នាំ​​​​ម្នាក់ ហើយ​នៅ​​ចំណុច​​​​កើត​ហេតុ​​​​មាន​​អំពើ​បាញ់​​​ប្រហារ​​​ខាង​លើ​នេះ​​ ក៏​ជា​តំបន់​​ចែក​ចាយ​​ថ្នាំញៀន​​​ផង​ដែរ​​​ ។ ដូច្នេះ​​​ការ​ប្រព្រឹត្ត​​​​ពីសំណាក់​​ឈ្មោះ​​​សូ វុទ្ធី​ គឺ​​​បណ្តាល​​មក​ពី​រូប​គេ​​​ញៀន​ថ្នាំ​​​ខ្លាំង និង​មាន​​គំនុំ​​អ្វី​មួយ​​​ជា​មួយ​ក្រុម​​​អ្នក​​​​លក់​​​​ថ្នាំ​ហើយ​មើល​ទៅ ៕