ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​​ជំ​ងឺ​ថ្លើម​ប្រ​ភេទ A

13 ឆ្នាំ មុន

ជំ​ងឺ​ថ្លើម​ប្រ​ភេទ​ A គឺ​ជា​ជំ​ងឺ​ឆ្លង​របស់​ថ្លើម​ដែល​បង្ក​ឡើង​ដោយ វី​រុស​ hepatitis A ។ វី​រុស​នេះ​អាច​បង្ក​ការរលាក​ដែល​ប៉ះ​ពាល់​ទៅ​លើ​សមត្ថ​ភាព​បំ​ពេញ​មុខ​នា​ទី​របស់​ថ្លើម ។​ រោគ​សញ្ញា​មួយ​ចំ​នួន​របស់​ជំ​ងឺ​ថ្លើម​ប្រ​ភេទ Aរោគ​សញ្ញា​ជំ​ងឺ​ថ្លើម​ប្រ​ភេទ​នេះ​មិន​បង្ហាញ​ឱ្យ​ឃើញ​ភ្លាម​ៗពេល​​អ្នក​ឆ្លង​​​នោះ​ទេ ពោល​គឺ​វា​អូ​សបន្លាយ​ដល់​​២ទៅ​៣​សប្តាហ៍​ ។

ជំ​ងឺ​ថ្លើម​ប្រ​ភេទ​ A គឺ​ជា​ជំ​ងឺ​ឆ្លង​របស់​ថ្លើម​ដែល​បង្ក​ឡើង​ដោយ វី​រុស​ hepatitis A ។ វី​រុស​នេះ​អាច​បង្ក​ការរលាក​ដែល​ប៉ះ​ពាល់​ទៅ​លើ​សមត្ថ​ភាព​បំ​ពេញ​មុខ​នា​ទី​របស់​ថ្លើម ។​ រោគ​សញ្ញា​មួយ​ចំ​នួន​របស់​ជំ​ងឺ​ថ្លើម​ប្រ​ភេទ Aរោគ​សញ្ញា​ជំ​ងឺ​ថ្លើម​ប្រ​ភេទ​នេះ​មិន​បង្ហាញ​ឱ្យ​ឃើញ​ភ្លាម​ៗពេល​​អ្នក​ឆ្លង​​​នោះ​ទេ ពោល​គឺ​វា​អូ​សបន្លាយ​ដល់​​២ទៅ​៣​សប្តាហ៍​ ។

រោគ​សញ្ញា​របស់​វា​រួម​មាន ៖
– អស់​កម្លាំង​
– ខ្ពើម​ឆ្អើម​និងក្អួត​
– ឈឺ​ពោះ​ ជា​ពិសេស​នៅ​ម្តុំ​ផ្នែក​ខាង​ស្តាំ​ក្រោម​កាំឆ្អឹង​ជំ​នី​រផុត​របស់​អ្នក​
– បាត់​បង់​ការ​ឃ្លាន​អា​ហារ
– គ្រុន​កម្រិត​ទាប
– ទឹក​នោម​ពណ៌​ស្រ​អាប់​
– ឈឺ​ចាប់​តាម​សាច់​ដុំ
– ស្បែក​និង​ភ្នែក​ឡើង​ពណ៌​លឿង

រោគ​សញ្ញា​ទាំង​​អស់​នេះ​ជា​ធម្ម​តា​មាន​រយៈ​ពេល​តិច​ជាង​២​ខែ​ តែ​ករណី​ខ្លះ​វា​អាច​មាន​រយៈ​ពេល​វែង​ដល់​ទៅ​៦​ខែ ។ មិន​មែន​គ្រប់​ៗ​គ្នា​ដែល​កើត​ជំ​ងឺ​នេះ​សុទ្ធ​តែ​មាន​រោគ​សញ្ញានោះ​ទេ​ ។​
មូល​ហេតុ​នៃ​ការ​កើត​មាន​ជំ​ងឺ​ថ្លើម​ប្រ​ភេទ A
វី​រុស​ជំ​ងឺ​នេះ​ជា​ធម្ម​តា​ឆ្លង​រាល​ដាល​នៅ​ពេល​បុគ្គល​ម្នាក់​លេប​ចូល​ពោះ​នូវអ្វី​មួយ​ដែល​មិន​ស្អាត​ក្នុង​ចំនួន​យ៉ា​ង​តិច​តួច ។ វា​បាន​ចូល​ទៅ​វាយ​ប្រ​ហារ​លើ​បណ្តា​កោ​សិកា​ថ្លើម ហើយ​បង្ក​ឱ្យ​មាន​ការរលាក​។ ការរលាក​អា​ច​ធ្វើ​ឱ្យ​ទន់​​ខ្សោយ​នូវ​មុខ​ងារ​របស់​ថ្លើម​។
កត្តា​ឆ្លង​មាន​ដូចជា ៖
– នៅ​ពេល​អ្នក​ណា​ម្នាក់​ផ្ទុក​វី​រុស​នេះ​ហុច​អា​ហារ​ឱ្យ​អ្នក​ទទួល​ទាន​ដោយ​គ្មាន​លាង​ដៃ​ឱ្យ​បាន​ស្អាត​ជា​មុន ​ជា​ពិសេស​បន្ទាប់​ពី​ការ​ប្រើ​ប្រាស់​បង្គន់​រួច ។
– ការទទួ​ល​ទាន​ទឹក​​មិន​ស្អាត
– ទទួល​ទាន​ពពួក​បង្កង បង្គា ក្តាម​សមុទ្រ​ឬងាវ​ឆៅ​ដែល​យក​ពី​ទឹក​បំពុល​មិន​ស្អាត​មាន​កាក​សំណល់​សម្រាម ។
– ទាក់​ទង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ឆ្លង​ជំ​ងឺ​(មិន​ទាន់​បង្ហាញ​រោគ​សញ្ញា​)​
– រួម​ភេទ​ជា​មួយ​ដៃ​គូ​មាន​វី​រុស​នេះ
កត្តា​ប្រ​ឈមមួយ​ចំនួនអ្នក​នឹង​ប្រ​ឈម​នូវ​ការ​ឆ្លង​ជំ​ងឺ​ថ្លើម​ប្រ​ភេទ​ A​ក្នុង​កម្រិត​ខ្ពស់​ប្រ​សិន​ជា
– ធ្វើ​ដំ​ណើ​រ​ទៅ​កាន់​ទី​កន្លែង​ឬធ្វើ​ការ​នៅ​​កន្លែង​ដែល​មាន​អត្រា​ឆ្លង​វី​រុស​នេះ​ខ្ពស់​ ។
– ជា​មនុស្ស​ដែល​ចូល​ចិត្ត​រួម​ភេទ​ជា​មួយ​បុរស​ដូច​គ្នា ។​
– មាន​វី​រុស HIV​នៅ​ក្នុង​ខ្លួន  ។​
– ប្រើ​ប្រាស់​ឱសថ​ចាក់មិន​ត្រឹម​ត្រូវ​ ។​
– រស់​នៅ​ជា​មួយ​អ្នក​មាន​ជំ​ងឺ​ថ្លើម​ប្រ​ភេទ​A៕