ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​ផ្តាច់​ដោះ ​និង​​បំបៅ​ដោះ​​ទារក​​ និង​ការ​​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​​​​សម្រាប់​ជា​ជំនួយ​​

12 ឆ្នាំ មុន

ជា​កា​រ​ពិត​ណាស់​ការ​ផ្តាច់​ដោះ​​ទារក​​ជា​កត្តា​​​មួយ​ដែល​មិន​អាច​ជៀស​​ផុត​​ទេ ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា​ក្តី​​មា​តា​គ្រប់​រូប​​ពេលផ្តាច់​​ដោះ​​ទារក​ គឺ​ត្រូវ​​​តែ​​​​ពិចារ​ណា​​ឱ្យ​បាន​ត្រឹម​ត្រូវ​ ជា​ពិសេស​​នោះ​គឺ​​ការ​​​ជ្រើស​រើស​​ម្សៅ​ទឹក​ដោះ​គោ​យកទៅ​​ជំនួស​​​ទឹក​ដោះ​​​នេះ​តែ​ម្តង។

ជា​កា​រ​ពិត​ណាស់​ការ​ផ្តាច់​ដោះ​​ទារក​​ជា​កត្តា​​​មួយ​ដែល​មិន​អាច​ជៀស​​ផុត​​ទេ ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា​ក្តី​​មា​តា​គ្រប់​រូប​​ពេលផ្តាច់​​ដោះ​​ទារក​ គឺ​ត្រូវ​​​តែ​​​​ពិចារ​ណា​​ឱ្យ​បាន​ត្រឹម​ត្រូវ​ ជា​ពិសេស​​នោះ​គឺ​​ការ​​​ជ្រើស​រើស​​ម្សៅ​ទឹក​ដោះ​គោ​យកទៅ​​ជំនួស​​​ទឹក​ដោះ​​​នេះ​តែ​ម្តង។

លោក​វេជ្ជ​បណ្ឌិត​ហុង​ ​សុខ​ឃាង ​​​ឯក​ទេស​ផ្នែក​ជំងឺ​​កុមារ​​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​​​ប្រាប់​កោះ​សន្តិ​ភាព​​ឱ្យ​ដឹង​ថា ជា​​ការ​ពិត​​ណាស់​ការ​បំបៅ​ដោះ​ និង​​ផ្តាច់​ដោះ​គឺ​តែង​តែ​​មាន​ពេល​វេ​លា​កំណត់​ត្រឹមត្រូវ មិន​មែន​​​​​ចេះ​តែ​​បំបៅ​ ឬ​ក៏​ផ្តាច់​ទៅ​តាម​ការ​នឹក​ឃើញ​​ទេ ។ ​រយៈ​​ពេល​នៃ​ការ​បំបៅ​ដោះ​ទារក​នេះ អាស្រ័យ​​ទៅ​លើ​សមត្ថភាព និង​​ភាព​ទំនេ​របស់​ម្តាយ​ផង​ដែរ ។ ​

លោក​អ្នក​ជា​ឪពុក​ម្តាយ​ត្រូវ​ចង​ចាំ​ថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​គឺ​មាន​សារ​ប្រយោជន៍​បំផុត​​សម្រាប់​ទារក ទោះ​បី​ជា​ការ​បំបៅ​ដោយ​ទឹក​ដោះ​​ម្តាយ​មាន​រយៈ​ពេល​ខ្លី​​ក៏​ដោយ​ ។ ការ​បំបៅ​ដោះ​តែ​មួយ​មុខ​​សុទ្ធ​ គឺ​គ្រប់​គ្រាន់​​សម្រាប់​​រយៈ​ពេល​៦​ខែ​ដំបូង ។ បន្ទាប់​​ពី​៦​ខែ​ មាតា​បិតា​​គ្រប់​រូប​មាន​បញ្ចូល​បន្ថែម​នូវ​អាហារ​​ផ្សេងៗ​ដោយ​រក្សា​​ទុក​ការ​​បំបៅ​ដោះ​តែ​២​ ឬ ​​​៣​​ដង​ប៉ុណ្ណោះ​ក្នុង​​​​មួយ​ថ្ងៃ ប៉ុន្តែ​គ្មាន​ផល​ប៉ះ​ពាល​់​អ្វី​ឡើយ​​​ ប្រសិន​បើ​ម្តាយ​​មាន​បំណង​​ក្នុង​ការ​បន្ត​​ការ​បំបៅ​ដោះ​​ឱ្យ​បាន​យូរ​ជាង​នេះ ​។

ចំណែក​ឯ​​វិធី​ផ្តាច់​ដោះ​ទារក​វិញ​​នោះ​ គឺ​ត្រូវ​ផ្តល់​​នៅ​ក្នុង​អំឡុង​​ពេល​​មួយ​ដែល​មាន​លក្ខណៈ​ធម្ម​​ជាតិ និង​មិន​អាច​ជៀស​វាង​បាន​ក្នុង​ពេល​​លូត​លាស់​​រប​ស់​កុមារ ។ ​ក​ារ​​ផ្តាច់​ដោះ​អាច​​មាន​ន័យ​ថា ជា​ការ​បញ្ឈប់​ភ្លាម​ៗ​​ និង​​​​​​​​​​​​ជា​រៀង​​​រហូត​នៃ​ការ​​បំបៅ​ដោះ​ ប៉ុន្តែ​ក៏​ជា​ការ​ចាប់​ផ្តើម​នៃការ​បញ្ចូល​បន្ថែម​សន្សឹមៗនូវ​អាហារ​​ផ្សេង​ៗ​ទៀត​ ​​(ក្នុង​​នោះ​មាន​​អាហារ​ធ្វើ​ពី​ទឹក​​​ដោះ​គោ​សម្រាប់​ទារក) ​ទៅ​ក្នុង​​របប​ចំណី​អាហារ​​របស់​ទារក ។ ដូច្នេះ​ការ​បញ្ចូល​​អាហារ​ផ្សេងៗ ក្រៅ​ពី​ទឹក​ដោះម្តាយ​គឺ​ជា​ការ​​ចាប់​ផ្តើម​ការ​ផ្តាច់​ដោះ​រួច​​​ហើយ។

ការ​ផ្តាច់​ដោះ​មាន​ពី​រ​ប្រភេទ​ដូច​ជា​៖
១-ការ​ផ្តាច់​ដោះ​ដោយ​ការ​រៀប​ចំ​ទុក​ជា​មុន ​ ក្នុង​នោះ​​ម្តាយ​បាន​​សម្រេច​ចិត្ត​ថា​ត្រូវ​ផ្តាច់​​ដោះ​​កូន​ដោយ​មូល​ហេតុ​ផ្សេងៗ ។ ម្តាយ​ត្រូវ​​ជួ​ប​ពិគ្រោះ​​ជា​មួយ​គ្រូ​ពេទ្យ​ ដើម្បី​បាន​ជា​ដំបូន្មាន និង​រៀប​ចំ​គម្រោង​​ផ្តាច់​ដោះ ។ ការ​ផ្តាច់​ដោះ​ត្រូវ​​ធ្វើ​ឡើង​ដោយ​សន្សឹម​​​​​​​​​​​​​​​​ និង​ត្រូវ​ចេះ​​សម្រប​​​សម្រួល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ ​ថិ​រ​វេ​លា​ដែល​សម​រម្យ​​បំផុត​«​​ត្រូវ​ប្រើ​ពេល​ពី​១​ទៅ​២​ស​ប្តាហ៍ ដោយ​ត្រូវ​​​​​ជំនួស​​​ទឹក​ដោះ​​ម្តាយ​ដោយបៅ​​​ទឹក​ដោះ​គោ​ម្សៅ​​ម្តងរាល់​​ពីរ​​ ឬ​បី​ថ្ងៃ ។

ក្នុង​ការ​អនុវត្ត​​វិធី​នេះ​មិន​ងាយ​ស្រួល​​ដូចការ​និយាយ​ទេ ព្រោះ​ថា​​​ជួន​កាល​ម្តាយ​មាន​ការ​​លំបាក​​ដោយ​សារ​ការ​​ឡើង​​ដោះ​ធំ ​និង​ឈឺ ។ ​ជួន​កាល​ទារក​ដែល​ធ្លាប់​បៅ​ដោះ​មិន​ព្រម​បៅ​ទឹក​ដោះ​គោ ។ ដូច្នេះ​គេ​អាច​ឱ្យ​ដំបូន្មាន​ឱ្យ​ផ្តាច់​ដោះ​តាម​​បែប​ទី​២ ។
២-​ការ​ផ្តាច់​ដោះ​រហ័ស៖​​​​​​ ​តម្រូវ​ឱ្យ​មាន​ការ​​ផ្តាច់​​ចេញ​ពី​​គ្នា ដោយ​មិន​ព្រាង​ទុក និង​ក្នុង​​រយៈ​ពេល​យូរ​​ប្រៀប​ដូច​​ករណី​ម្តាយ​មាន​ជំងឺ​ធ្ងន់​​ណា​​មួយ ។ ​ការ​ផ្តាច់​​ដោយ​របៀប​នេះ​​អាច​បង្កើត​​ឱ្យ​មាន​​ផល​​រំខាន​ខ្លះ​ៗ​ចំពោះ​​ម្តាយ ជា​ពិសេស​​បើ​ការ​ផ្តាច់​ដោះ​ធ្វើ​ឡើង​​ក្នុង​​ខែ​ដំប​ូង​​ៗ​នៃ​​ការ​បំបៅ​​ដោះ ។ ​ម្តាយ​អាច​ប្រើ​ថ្នាំ​ប៉ា​រ៉ា​​សេ​តា​ម៉ុល ដើម្បី​​បន្ថយ​​ការ​ឈឺ​ចាប់​ដោយ​ការ​ឡើង​ដោះ​​ ត្រូវ​ច្របាច់​​ទឹក​​ដោះ​ចេញ​ឱ្យ​ល្មម​តែ​បាត់​ឈឺ​បាន​​ហើយ​ មិនបាច់​ច្របាច់​​ចេញ​ឱ្យ​​​អស់​ទេ​ ។ ​ការ​ប្រើ​ថ​្នាំ​កុំ​ឱ្យ​​​ចេញ​ទ​ឹក​ដោះ​ជា​ការ​មិន​ចាំ​បាច់​ឡើយ ។ ចំពោះ​​ទារក​ដែល​ត្រូវផ្តាច់​ដោះ​ភ្លាមៗ​បែប​នេះ​អាច​នឹង​​​​​មិន​បៅកំប៉ុង​​ទឹក​ដោះ​​គោ​​ អាហារ​ដែល​ផ្តល់​​ដោយ​ម្តាយ​ឡើយ ។ ដូច្នេះ​លោក​អ្នក​អាច​ប​ញ្ចុក​ដោយ​ស្លាប​ព្រា ​ដោយ​មនុស្ស​ផ្សេង​​​មួយ​រូប​ដែល​ចេះ​មើល​ថែ​រក្សា​​កុមារ ហើយ​មាន​កា​រ​អត់​​​ធ្មត់ល្អ ។
លោក​វេជ្ជ​បណ្ឌិត​​ ហុង​ សុខ​ឃាង ​បាន​បន្ថែម​ទៀត​​ថា ប្រសិន​​បើ​ការ​បំបៅ​ដោះ​​ត្រូវ​​បាន​ជ្រើស​រើស​ដោយ​ម្តាយ​ ប្រការ​ដែល​​ល្អ​បំផុត​គឺ​​ត្រូវ​បំបៅ​ដោះ​បន្ត​​រហូត​ដល់​៦​​ខែ ។

១-​ករណី​ត្រូវផ្តាច់​ដោះ​​មុន​៦​ខែ៖ បើ​គ្មាន​ប្រវត្តិ​​ប្រតិកម្ម អាលែ​ហ្ស៊ី​ទេ ត្រូវ​ជ្រើស​រើស​​ទឹក​ដោះ​គោ​ម្សៅ​​ដែល​ធ្វើ​ពី​​ទឹក​ដោះ​​គោ និង​​គួរ​​យក​រូប​មន្ត​​ដែល​មាន​ផ្ទុក​ជាតិ​សាច់​តិច​ ។ បើ​ទារក​ក្នុង​គ្រួ​សារ​​​ដែល​មាន​ប្រវត្តិ​អាលែហ្ស៊ី (ឪពុក​ម្តាយ​​​ ឬ​បង​ប្អូន​ណា​ម្នាក់​មាន​អាលែ​ហ្ស៊ី​)​ត្រូវ​ជ្រើស​រើស​​ទឹក​ដោះ​គោ​ម្សៅ​ដែល​មាន​រូប​មន្ត​​អាលែហ្ស៊ី​តិច ។

២-ករណី​ត្រូវ​ផ្តាច់​ដោះ​​ក្រោយ​​​​​​​​​​​​អាយុ​៦​ខែ៖ ទោះ​ជា​​ទារក​មាន​ ឬ​គ្មាន​ប្រវត្តិ​គ្រួ​សារ​មាន​អាលែហ្ស៊ី​ក៏​ដោយ ចូរ​​ជ្រើស​រើស​​យក​រូប​មន្ត​​ដែល​មាន​​សាច់​តិច ។ ចំពោះ​រូបមន្ត​​អាលែហ្សី​តិច​ មិន​ចាំ​បាច់​ឡើយ​សម្រាប់​​ទារក​អាយុ​នេះ ៕