រថយន្តឡិចស៊ីស RX300 ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកគូទរថយន្តកូរ៉ូឡាខូចខាតស្ទើរទាំងស្រុង
រាជធានីភ្នំពេញ ៖ ស្របពេលក្បួនគណៈប្រតិភូអាស៊ានបើកឆ្លងកាត់ប៉ូលិសបានឃាត់អ្នកធ្វើដំណើរតាមផ្លូវនោះទាំងអស់ឱ្យឈប់សិន ស្រាប់តែរថយន្តឡិចស៊ីស RX300 ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តកូរ៉ូឡាខ្ទេចស្ទើរទាំងស្រុង ។ គ្រោះថ្នាក់នេះ មិនបណ្តាលឱ្យមានរងរបួសទេ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១១ កក្កដា តាមបណ្តោយមហាវិថីព្រះមុនីវង្សកែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ។
ចែករំលែកព័តមាននេះ