ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​២នាក់​បង​ប្អូន​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ឱ្យ​តុលាការ​វិនិច្ឆ័យ

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មេសា សមត្ថ​កិច្ច​នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជូន​ខ្លួន​ជន​​២​នាក់​បង​ប្អូន​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ដែលកាល​​​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៧ មេសា កន្លង​ទៅ​ត្រូវ​សមត្ថ​កិច្ច​ដេញ​ចាប់​យ៉ាង​កក្រើក​អស់​មួយ​ចំហៀង​រាជ​ធានី​។ ជន​២​នាក់​បង​ប្អូន​នោះ ម្នាក់​បង​ឈ្មោះ​ហ៊ុយ បរមី​ អាយុ​៣២​ឆ្នាំ និ​ងម្នាក់​ជា​ប្អូន​ឈ្មោះ​ហ៊ុយ ពុទ្ធារ៉ា អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤​ ផ្នែក​ព័ត៌​មាន​វិទ្យា

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មេសា សមត្ថ​កិច្ច​នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជូន​ខ្លួន​ជន​​២​នាក់​បង​ប្អូន​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ដែលកាល​​​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៧ មេសា កន្លង​ទៅ​ត្រូវ​សមត្ថ​កិច្ច​ដេញ​ចាប់​យ៉ាង​កក្រើក​អស់​មួយ​ចំហៀង​រាជ​ធានី​។

ជន​២​នាក់​បង​ប្អូន​នោះ ម្នាក់​បង​ឈ្មោះ​ហ៊ុយ បរមី​ អាយុ​៣២​ឆ្នាំ និ​ងម្នាក់​ជា​ប្អូន​ឈ្មោះ​ហ៊ុយ ពុទ្ធារ៉ា អាយុ​២៣​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤​ ផ្នែក​ព័ត៌​មាន​វិទ្យា​។ ពួក​គេ​ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​១១​ហ្ស៊ី​ពិភព​ថ្មី​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។ ជាមួយ​នឹង​ការ​នាំ​ខ្លួន​ជន​២​នាក់​បង​ប្អូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ត្រូវ​បាន​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​ធ្វើ​របាយ​ការណ៍​ចោទ​ប្រកាន់​ទៅ​លើ​ឈ្មោះ​ហ៊ុយ បរមី​ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​​នោះ​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកក​ក​ចំនួន​៩៩​,៧៥​ក្រាម​ ជញ្ជីង​ថ្លឹង​​ថ្នាំ​ញៀន​១​គ្រឿង​ ម៉ាស៊ីន​រាប់​លុយ​១​គ្រឿង​ រថ​យន្ត​ទំនើប​ម៉ាក​រ៉ង់​រ៉ូ​វែ​ ពណ៌​ទឹក​ប្រាក់​១​គ្រឿង​ ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​ និង​សំភារ​ ព្រម​ទាំង​ឯក​សារ​មួយចំនួន​​ទៀត​។ វត្ថុ​តាង​ និង​សម្ភារ​ទាំង​អស់​ខាង​លើ​នេះ គឺ​ពិត​ជា​របស់​ជន​ជាប់​សង្ស័យ​ឈ្មោះ​ហ៊ុយ បរមី ដោយ​ឡែក​ប្អូន​ឈ្មោះ​ហ៊ុយ​ ពុទ្ធា​រ៉ា​ ពុំ​មាន​ពាក់​ព័ន្ធ​ក្នុង​ករណី​ខាង​លើ​នេះ​ទេ ព្រោះ​គេ​គ្រាន់​តែ​បាន​មក​ស្នាក់​នៅ​រៀន​សូត្រ​ជាមួយ​បង​ ប៉ុន្តែ​​ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​របស់​សមត្ថ​កិច្ច​ត្រូវ​បាន​ឃាត់​ខ្លួន​​ផង​ដែរ​។

កាល​ពី​រសៀល​ថ្ងៃ​ទី​៧ មេសា កិច្ច​ប្រ​តិ​បត្តិ​ការ​បង្ក្រាប​ក្រុម​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​មួយ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​អស់​មួយ​ចំហៀង​រាជ​ធានី​ ដោយ​មាន​ការ​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​ផង​ពី​សំណាក់​សមត្ថ​កិច្ច​ចាប់​ពី​ចំណុច​រង្វង់​មូល​នាង​គង្ហីង​ ខណ្ឌ​៧​មករា ទៅ​ដល់​​សួន​វឌ្ឍនៈ​​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ​។ កិច្ច​ប្រតិ​បត្តិ​ការ​នោះ​ជន​សង្ស័យ​ជិះ​រថ​យន្ត​ធុន​ទំនើប​ម៉ាក​រ៉ង់​រ៉ូ​វែ​​ដែល​សមត្ថ​កិច្ច​តាម​ដាន​ដឹង​ថា មាន​ដឹក​ជញ្ជូន​គ្រឿង​ញៀន​មក​ពី​ខេត្ត​ស្ទឹង​ត្រែង​គោល​បំណង​យក​មក​ជួញ​ដូរ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ការ​សង្ស័យ​នោះ​ត្រូវ​បាន​តាម​ដាន​រយៈ​ពេល​២​ថ្ងៃ​។ ដោយ​សារ​​ការ​តាមដាន​​របស់​សមត្ថ​កិច្ច​​ធ្វើ​ឱ្យ​ជន​សង្ស័យ​​ដឹង​ខ្លួន​ និង​មិន​ព្រម​ឈប់​រថ​យន្ត​ឱ្យ​ចាប់​ខ្លួន​តាម​សំរួល​ទេ មិន​តែ​ប៉ុណ្ណោះ​គេ​បើក​រថ​យន្ត​បំបុក​ម៉ូតូ​ និង​កិន​សមត្ថ​កិច្ច​បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ម្នាក់​ទៀតផង​​។

ហេតុ​ការណ៍​នេះ​សមត្ថ​កិច្ច​បាន​សម្រេច​ចិត្ត​បាញ់​បំបែក​កង់​រថ​យន្ត​ជា​ច្រើន​គ្រាប់​ដើម្បី​ចាប់​ខ្លួន​ តែ​គេ​ព្យាយាម​បើក​រត់​បាន​រាប់​គីឡូ​ម៉ែត្រ​ទើប​ត្រូវ​អស់​លក្ខណ៍​។ សមត្ថ​កិច្ច​បាន​បាញ់​ស្រោចលើ​រថ​យន្ត​ជន​សង្ស័យ​ដែល​ក្នុង​រថ​យន្ត​នោះ​មានហ៊ុយ បរមី តែ ម្នាក់​គត់ ។ ចាត់​ទុក​​ជា​សំណាងដែរដែល​​គ្រាប់​កាំ​ភ្លើង​បាញ់​បែក​កញ្ចក់​រថ​យន្ត​ខ្ទេចតែ​​អ្នក​បើក​បរ​មិន​គ្រោះ​ថ្នាក់​។ ទោះ​ជា​យ៉ាង​ណា​ក្តី ជន​សង្ស័យ​ហ៊ុយ បរមី នឹង​ត្រូវ​ប្រឈម​មុខ​ឃុំ​ខ្លួន​ដាក់​ពន្ធនា​គារ​ជា​បណ្តោះ​អាសន្ន​​ ចំណែក​ប្អូន​ឈ្មោះ​ហ៊ុយ ពុទ្ធា​រ៉ា​ ស្ថិត​ក្នុង​​ការ​ស៊ើប​អង្កេត​បន្ត៕