ខេត្តពោធិ៍សាត់៖ តាមប្រភពព័ត៌មានជំហានដំបូងពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តពោធិ៍សាត់មិនទាន់ជាផ្លូវការបានឱ្យដឹងថាលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ជាបឋមបណ្តោះអាសន្នដែលរាប់សន្លឹកឆ្នោតស្ទើរតែបញ្ចប់នាវេលាល្ងាចថ្ងៃទី៣ មិថុនា ២០១២ នៅតាមសង្កាត់-ឃុំ សរុបចំនួន៤៩ក្នុងខេត្តពោធិ៍សាត់ គឺគណបក្សប្រជាជនកម្ពុជាឈ្នះ១០០%។ ក្នុងចំណោម៤៩ឃុំ-សង្កាត់ គឺគណបក្សប្រជាជនកម្ពុជាឈ្នះដាច់២៩ឃុំ-សង្កាត់ ហើយទទួលបានកៅអី៣១៦ក្នុងចំណោមកៅអីទាំងអស់៣៤៣កៅអី។ ចំណែកគណបក្សសម រង្ស៊ី ទទួលបាន២៥កៅអី ជាកៅអីសមា ជិក និងគណបក្សសិទ្ធិមនុស្សទទួលបាន២កៅអី ជាកៅអីសមាជិក។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ