ទាហានកម្ពុជាពង្រឹងការការពារប្រាសាទតាមាន់ធំ ខណៈប៊ិះផ្ទុះអាវុធដោយសារទាហានសៀមប្រុងដោតទង់ជាតិរបស់គេ
ព្រំដែនកម្ពុជា-ថៃខេត្តឧត្តរមានជ័យ ៖ យោងតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពថា នៅព្រឹកថ្ងៃអាទិត្យ ទី៣០ មករា នេះ ស្ថានភាពយោធានៅតំបន់ប្រាសាទតាមាន់ធំ មានសភាពស្ងប់ស្ងាត់ធម្មតា ខុសពីថ្ងៃសៅរ៍ ទី២៩ មករា ម្សិលមិញ ដែលមានសភាពតានតឹងហៀបនឹងផ្ទុះអាវុធទៅហើយ ខណៈទាហានសៀមមួយក្រុមមានគ្នាប្រមាណ៤០នាក់ បានចូលមកប្រាសាទតាមាន់ធំ ដើម្បីដោតទង់ជាតិថៃ កាលពីវេលាម៉ោង១០ព្រឹក
ចែករំលែកព័តមាននេះ