ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករផ្សារហេងលីនាំគ្នាតវ៉ាសុំឱ្យបញ្ចុះថ្លៃតូប

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អាជីវករ​ជួស​ជុល​ និង​លក់​គ្រឿង​ម៉ូតូ​នៅ​ក្នុងផ្សារ​ហេង លី ប្រមាណ​៤០​នាក់ បាន​នាំគ្នា​សរ​សេរ​បដា​លើកព្រោង​ព្រាត​តវ៉ានៅ​មុខ​ផ្សារ ដើម្បី​ទាម​ទារ​សុំឱ្យ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ជួយ​និង​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន អន្តរា​គមន៍​ ដោះ​ស្រាយ​​បញ្ចុះ​តំលៃ​តូប​ឱ្យ​បាន​សម​រម្យ ។ ​ការ​លើកបដា​ទាម​ទារ​បញ្ចុះ​​តំលៃ​​តូប​នេះ​​បាន​ធ្វើឡើងកាលពីវេលាម៉ោង​ ៧ព្រឹក​​ថ្ងៃទី២ មករា បន្ទាប់ពីថៅ​កែ​ផ្សារ​ហេង​លី​បាន​បិទតូប​មិន​ឱ្យ​អាជីវ​ករ​ដែល​ប្រកបរបរ​ជួ​ ស​ជុល​​ និងលក់​គ្រឿង​​ម៉ូតូ​ធ្វើ​ការ​លក់​ដូរ ដោយ​សារ​តែមិន​បានបង់ប្រាក់​តាម​ការ​កំណត់ ។

រាជធានីភ្នំពេញ ៖ អាជីវករ​ជួស​ជុល​ និង​លក់​គ្រឿង​ម៉ូតូ​នៅ​ក្នុងផ្សារ​ហេង លី ប្រមាណ​៤០​នាក់ បាន​នាំគ្នា​សរ​សេរ​បដា​លើកព្រោង​ព្រាត​តវ៉ានៅ​មុខ​ផ្សារ ដើម្បី​ទាម​ទារ​សុំឱ្យ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ជួយ​និង​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន អន្តរា​គមន៍​ ដោះ​ស្រាយ​​បញ្ចុះ​តំលៃ​តូប​ឱ្យ​បាន​សម​រម្យ ។ ​ការ​លើកបដា​ទាម​ទារ​បញ្ចុះ​​តំលៃ​​តូប​នេះ​​បាន​ធ្វើឡើងកាលពីវេលាម៉ោង​៧ព្រឹក​​ថ្ងៃទី២ មករា បន្ទាប់ពីថៅ​កែ​ផ្សារ​ហេង​លី​បាន​បិទតូប​មិន​ឱ្យ​អាជីវ​ករ​ដែល​ប្រកបរបរ​ជួ​ស​ជុល​​ និងលក់​គ្រឿង​​ម៉ូតូ​ធ្វើ​ការ​លក់​ដូរ ដោយ​សារ​តែមិន​បានបង់ប្រាក់​តាម​ការ​កំណត់ ។

ទោះ​បី​ជាយ៉ាង​ណា ការ​លើក​បដា​នេះ​បាន​តែ​ប្រមាណ​១​ម៉ោង​ប៉ុណ្ណោះ ក៏ត្រូវ​កំលាំង​សណ្តាប់ធ្នាប់​សាលា​​ខណ្ឌ​ទួលគោក​​ប្រមូល​យក​អស់ ព្រម​ទាំង​សំណូម​ពរ​​ដល់​អាជីវ​ករ​ឱ្យ​មាន​ការ​​​ស្ងប់​ស្ងាត់​​ ធ្វើ​អ្វីៗ​ទៅ​តាមច្បាប់​​ និង​ដោះ​​ស្រាយ​​គ្នាដោយ​សន្តិវិធី ។ ផ្សារ​ហេង លី ស្ថិត​នៅ​ក្នុង​ដីឡូត៍ ​លេខ​៣២-៣៤ ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី៣ ​ខណ្ឌ​ទួល​គោក មានអាជីវករ​​​លក់​ដូរ​​​ម៉ូតូ ខោ​អាវ​ជជុះ​​ បន្លែ ​និង​ជួស​ជុល​ម៉ូតូប្រមាណ​ជិត​១០០តូប ។ ដោយ​ឡែក​ការ​ផ្ទុះ​ចេញ​នូវការ​តវ៉ា​នេះ ​គឺ​​​​​មានតែ​អាជី​វ​ករ​ជួ​សជុល​ និង​លក់​គ្រឿង​​ម៉ូតូ​ដែល​នៅ​​ជាប់​​ផ្លូវ​លេខ​២៧១ ប៉ុណ្ណោះ ។

តាមអាជីវករ​ដែល​ធ្វើ​ការ​តវ៉ា​បានឱ្យ​ដឹង​ថា អាជីវ​ករ​ជួស​ជុល​​ និងលក់​គ្រឿង​ម៉ូតូ​ចំនួន​៤០​នាក់​​ បាននាំ​គ្នា​សរសេរ​បដា​លើក​ព្រោងព្រាត​​នៅ​មុខ​ផ្សារ​ដើម្បី​ទាម​ទារ​ឱ្យ​ថៅ​កែ​ផ្សារ​ហេង​លី បញ្ចុះ​តំលៃ​ឈ្នួល​តូប​​ឱ្យ​បាន​សមរម្យ ។ ការ​តវ៉ា​​នេះ​ដោយ​សារ​តែ​ថៅ​កែ​ផ្សារ​បាន​បិទតូប​មិន​ឱ្យ​ពួក​គាត់​លក់​ដូរ ។ ក្រុម​អាជីវ​ករ​​បានបន្ត​ទៀត​ថា ​នៅក្នុង​ឆ្នាំ២០១១នេះ​តូប​នៅ​ក្នុង​ផ្សារ​ហេង លី បានឡើង​​ថ្លៃ​ហួស​ហេតុ ។ ​ដោយឡែក​គ្រាន់​តែ​​តូប​របស់​ពួក​គាត់​ជួ​ស​ជុល​ម៉ូតូ​ និងលក់​គ្រឿង​​​បន្លាស់ម៉ូតូ​នៅ​តាមផ្លូវ​លេខ​២៧១ ឆ្នាំ​២០១០​ថ្លៃ ជួល​តូប​១​ឆ្នាំ តែ​២.៨០០​ដុល្លារ ស្រាប់​តែ​ឆ្នាំ​២០១១ ​ឡើង​រហូត​ទៅ​ដល់​៤.៣២០​ដុល្លារ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគាត់​ពុំ​មានលទ្ធ​ភាព​បង់​បាន ។

ក្រុមអាជីវករ​បាន​ឱ្យ​ដឹង​ទៀតថា អាជីវករ​​​នៅក្នុង​ផ្សារ​ហេង លី​ទាំង​អស់​បាននាំ​គ្នា​ផ្តិត​មេដៃ​ទាម​ទារ​បញ្ចុះ​តំលៃតូបតាំង​ពីថ្ងៃ​ទី២៦ វិច្ឆិកា ​ឆ្នាំ​២០១០ ​មក​ម្ល៉េះ ដែល​ការ​ទាម​ទារ​ដោះ​ស្រាយ​ត្រឹម​សង្កាត់​ប៉ុណ្ណោះ ។ ​​លុះ​នៅ​ថ្ងៃ​​ទី២៩ ធ្នូ ឆ្នាំ ២០១០ ​បាននាំគ្នា​ទៅ​ដល់​សាលា​ខណ្ឌ​ទួល​គោក​ដោះស្រាយ​​ទៀត​តែ​ពុំ​មានលទ្ធ​ផល​​ ស្រាប់​តែ​នៅព្រឹក​ថ្ងៃទី២ មករា ថៅ​កែ​ផ្សារ​​​បានបិទ​តូប​មិន​ឱ្យ​ពួក​គាត់​លក់​ដូរ​​ទើប​នាំ​គ្នា​លើក​បដា​​តវ៉ា​តែម្តង ។ ក្រុមអាជីវករ​ក៏បាន​សំណូម​ពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន និងលោក​ជំទាវ​ ក៏ដូច​អាជ្ញា​ធរ​សូមជួយអន្តរាគមន៍​​ដោះ​ស្រាយ​ឱ្យ​ពួកគាត់​បាន​លក់​ដូរ​វិញ​និងបង់ថ្លៃ​តូបសមរម្យ​​អាច​ឱ្យពួក​គាត់​ទទួល​​យកបាន ។

នៅព្រឹក​នោះ​​ដែរ គេ​ឃើញ​លោកសាំង សុភៈ​​វិចិត្រ​ អភិបាល​រង​ខណ្ឌ​ទួលគោក ​បានចុះ​ទៅដល់​កន្លែង​កើត​ហេតុ​​ធ្វើ​ការ​ណែនាំ​ដល់​អាជីវ​ករ​​កុំឱ្យ​លើក​បដា ជា​ហេតុ​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ រង់ចាំ​ការ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ តែ​អាជីវករ​មិន​ស្តាប់​អាជ្ញា​ធរ​ក៏​បាន​ប្រមូល​យក​បដា​ទាំងអស់ ។លោក​ហេង លី ថៅ​កែ​ផ្សារ​ហេង លី ​បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ​មូលហេតុ​ដែល​គាត់បិទ​តូប​នោះ​គឺ​ដោយ​សារតែ​អាជី​វ​ករ​នៅសល់​តែ​១៣​តូបទេ ​មិន​បានបង់​ថ្លៃ​តូប ដោយ​ខុស​​គ្នា​តែ​១​ខែ​ចំនួន​៣៨​ដុល្លារ​ប៉ុណ្ណោះ ។ លោក ហេង លី បានឱ្យដឹង​ថា ​តូបនៅ​តាម​ផ្លូវ​លេខ​២៧១ ​ជា​តូប​ធំ​ប្រៀបបាននឹង​ផ្ទះលែ្វង​​ដែល​មាន​ទទឹង​៤ម៉ែត្រ និងបែង​ចែកជាតូបតូច​ៗបាន​ចំនួន​២​ទៀត ហើយ​ក្នុង​១​ឆ្នាំតូបធំ​បង់​​៤.០០០​ដុល្លារ និង​តូបតូច​បង់​​២.០០០ដុល្លារ គឺ​១​ខែ​បង់​តែ​១៦៦​ដុល្លារ​​ ។ ចំណែកអាជីវករ​ទាមទារ​បង់​​​១​ខែ ១២៨​ដុល្លារ​ គឺ​ខុស​ត្រូវ​គ្នា​តែ​៣៨​ដុល្លារ​ដែលអាជីវ​ករ​មួយចំនួនបានឯក​ភាពទៅហើយ​នៅ​សល់​តែ​១៣​តូបមិន​ព្រម​ ក៏​នាំ​គ្នា​ធ្វើ​ការ ទាមទារ​​បែប​នេះ។ការ​តវ៉ា​ជាសិទ្ធិ​សេរីភាព​ តែ​ក៏​សូម​ឱ្យការ​ប្រើ​សិទ្ធិ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​ ៕