ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ភ្លៀងបាក់​​រោង​កិន​រថយន្ត​​​ខូច​ខាត​​អស់​13គ្រឿង​​នៅបុរីកីឡា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្យុះ​​​ភ្លៀង​មួយ​មេ​ធំ​​​ កាល​ពី​​ល្ងាច​ថ្ងៃទី​១៤ ឧសភា​ ​បណ្តាល​​​​ឱ្យ​​បាក់​​​រោងកិន​​​រថយន្ត​​​ខូចខាតអស់ចំនួន​​​១៣​គ្រឿង​​​​នៅក្នុង​​ប្លុក​បុរីកីឡា​​​ ​ស្ថិត​ក្នុង​​​​សង្កាត់​​វាល​វង់ ​​ខណ្ឌ​៧មករា ​។

ប្រភពព័ត៌មាន​​​​​ឱ្យ​ដឹង​ថា ​​នៅល្ងាច​ថ្ងៃ​ទី​១៤ ឧសភា នោះ ខណៈ​​​មាន​ភ្លៀង​ធ្លាក់​​​ និង​ខ្យល់​​​​បក់​បោក​​យ៉ាង​​ខ្លាំងផង បណ្តាលឱ្យ​​រោង​​ផ្ញើ

រាជធានីភ្នំពេញ ៖ ព្យុះ​​​ភ្លៀង​មួយ​មេ​ធំ​​​ កាល​ពី​​ល្ងាច​ថ្ងៃទី​១៤ ឧសភា​ ​បណ្តាល​​​​ឱ្យ​​បាក់​​​រោងកិន​​​រថយន្ត​​​ខូចខាតអស់ចំនួន​​​១៣​គ្រឿង​​​​នៅក្នុង​​ប្លុក​បុរីកីឡា​​​ ​ស្ថិត​ក្នុង​​​​សង្កាត់​​វាល​វង់ ​​ខណ្ឌ​៧មករា ​។

ប្រភពព័ត៌មាន​​​​​ឱ្យ​ដឹង​ថា ​​នៅល្ងាច​ថ្ងៃ​ទី​១៤ ឧសភា នោះ ខណៈ​​​មាន​ភ្លៀង​ធ្លាក់​​​ និង​ខ្យល់​​​​បក់​បោក​​យ៉ាង​​ខ្លាំងផង បណ្តាលឱ្យ​​រោង​​ផ្ញើ​​រថយន្ត​​​មួយ​កន្លែង​​​​ដែល​គេ​​អះអាង​​​​ថា ជា​របស់​ក្រុម​ហ៊ុន​​​​ផាន​​អុី​មិុច​ បាន​បាក់​សង្កត់​​​​កិន​រថយន្ត​​​នៅ​ទីនោះ​​អស់ចំនួន​​១៣​គ្រឿង​ ។​​ ​រថយន្ត​ដែល​រង​​ការ​ខូច​ខាត​​​​​ដោយ​សារ​​​ព្យុះ​​​ភ្លៀង​​មួយ​មេ​ធំ​​នោះ​ត្រូវ​បាន​ឱ្យ​ដឹងថា ​​ភាគច្រើន​​​​ គឺ​រថយន្ត​​​​ដឹក​ទំនិញ​​​ និង​​កាម​រី​​ឆ្លាម ​ដែល​​​ម្ចាស់​​​​នៅផ្ទះ​​​ក្បែរ​​​​នោះ​​យក​ទៅផ្ញើ ​​។​

​មន្ត្រី​​នគរបាល​​​​​ប៉ុស្តិ៍​​វាលវង់​​​​​បាន​​ឱ្យ​ដឹងថា ​​បន្ទាប់​​ពីមានភ្លៀង​មួយ​មេ​ធំ​​​​​ និង​ខ្យល់​​​​បក់​បោក​​​វាយ​​បំបាក់​​​រោង​ផ្ញើ​​​រថយន្ត​​​​ក្នុង​​ប្លុក​​​បុរី​​កីឡា​​​ភ្លាម​​​​គេ​​សង្កេត​​ឃើញ​​​​លោកជំទាវ​​​​ ស៊ុុយ សុផាន ​ប្រធាន​​ក្រុម​ហ៊ុន​​​​ផាន​អុីមិុច​​ទៅ​ដល់​ដែរ​ ។​​ មន្ត្រី​​នគរបាល​​​​​ប៉ុស្តិ៍​​អះអាងថា ​លោក​​ជំទាវ​​​ទៅ​មើល​​ និង​ទៅ​ដោះស្រាយ​​សំណង​​​​ដល់​ម្ចាស់​​​​រថយន្ត​​ដែល​រង​ការ​ខូច​ខាត​​​ ប៉ុន្តែ​​ការ​ដោះ​ស្រាយ​​​តាម​កម្រិត​​​ណានោះ​សមត្ថកិច្ច​​មិន​បាន​​ដឹង​ទេ ។​

គួរ​បញ្ជាក់​ថា ​​រោង​សម្រាប់​​ផ្ញើ​រថយន្ត​​​​នៅ​ក្នុង​ប្លុកបុរី​​កីឡា​​​​​នោះ​មានទំហំ​​​ប្រហែល​​៣០​ម៉ែត្រ​គុណ​៦០ម៉ែត្រ​​​ ​ដំបូល​​​ប្រក់​ស័ង្កសីសសរ​ដែក​ មិន​មាន​​​ជញ្ជាំង​​​​ទេ ​អាច​ផ្ញើ​​រថយន្ត​បានពី​២០​ទៅ​៣០គ្រឿង​​ ​។​ក្រោយពី​​មានខ្យល់​​​បក់​បោក​​បាក់រោង​ផ្ញើ​​រថយន្ត​​នេះ នៅព្រឹក​​​​ថ្ងៃទី​​១៥​ ឧសភា​​​ ​ម្ចាស់​​រថយន្ត​​​​មួយ​ចំនួន​​​​បាន​យក​រថយន្ត​​របស់ខ្លួន​​​ចេញ​ទៅ​​ជួស​ជុល​​​ខ្លះ​ហើយ​ ប៉ុន្តែ​​​រោងដែក​និងដំបូល​ស័ង្កសី​​​ដែលបាក់​គ្រប​ដល់​ដី​​​​​មិន​ទាន់​​​​រើ​ជួសជុល​​​ឡើង​វិញ​​ទេ ។ ​ទោះ​​បីជា​យ៉ាងណា ម្ចាស់​​​រថយន្ត​​​ដែល​រង​​ការ​ខូច​ខាត​​​ដោយ​​​សារ​​រោង​បាក់​សង្កត់​​​លើនោះ ​មិន​បាន​​​ប្តឹង​​ប្តល់​​ទៅ​សមត្ថកិច្ច​​ឡើយ ៕