ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ផ្ទះ​រវល់​លក់​បបរ​ភ្លើង​ឆេះ​ផ្ទះ​ទាំង​ព្រឹក​សង្ស័យ​មក​ពី​ភ្លើង​ធូប​ដុត​ចោល

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖​​ ​អគ្គិភ័យបានឆាបឆេះ​លំនៅ​ឋានមួយខ្នងអស់ទាំងស្រុង​កាលពីវេលា​ម៉ោង​៨ និង៣០នាទីព្រឹកថ្ងៃទី១៤ ឧសភា​ នៅ​ក្នុង​ភូមិដំណាក់ហ្លួង​ សង្កាត់វត្តគរ​ ក្រុងបាត់​ដំបង ខណៈ​ម្ចាស់ផ្ទះរវល់ទៅលក់បបរ ។​ មូល​ហេតុនៃការឆេះត្រូវម្ចាស់ផ្ទះអះអាង​ថា បណ្ដាល​មក​ពី​«ភ្លើងធូប» ។

ខេត្ត​បាត់​ដំបង ៖​​ ​អគ្គិភ័យបានឆាបឆេះ​លំនៅ​ឋានមួយខ្នងអស់ទាំងស្រុង​កាលពីវេលា​ម៉ោង​៨ និង៣០នាទីព្រឹកថ្ងៃទី១៤ ឧសភា​ នៅ​ក្នុង​ភូមិដំណាក់ហ្លួង​ សង្កាត់វត្តគរ​ ក្រុងបាត់​ដំបង ខណៈ​ម្ចាស់ផ្ទះរវល់ទៅលក់បបរ ។​ មូល​ហេតុនៃការឆេះត្រូវម្ចាស់ផ្ទះអះអាង​ថា បណ្ដាល​មក​ពី​«ភ្លើងធូប» ។

ក្នុងហេតុការណ៍នេះ​មាន​មនុស្សជាច្រើនបាន​នាំគ្នា​ជួយដងទឹកជះពន្លត់មុនពេលរថយន្ត​ពន្លត់​អគ្គិ​ភ័យទៅដល់ ។ មន្រ្តីនគរ​បាល​មូល​ដ្ឋាន​និយាយ​​ថា​ លំនៅឋាននោះធ្វើផ្ទាល់ដី ជញ្ជាំងនិង​ដំបូលធ្វើពីស័ង្កសី មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ដែលមាន​ម្ចាស់​ឈ្មោះ​ស្រេង​ សោភ័ណ្ឌ ភេទ​ស្រី​អាយុ២៦ឆ្នាំ ។​ សមត្ថកិច្ចនិយាយថា​ ម្ចាស់​ផ្ទះ​បាន​ចាក់សោទ្វា​រ រួចទៅលក់បបរ ដែលនៅ​ចម្ងាយ​ពីផ្ទះ​ប្រហែល៥០ម៉ែត្រ​ ប៉ុន្តែ​មិនបាន​ដឹង​ថា ភ្លើងឆេះផ្ទះទេ លុះអ្នកភូមិស្រែកប្រាប់ ទើប​ដឹង តែហួសពេលទៅហើយ ។

សាក្សីដែលបានជួយពន្លត់ភ្លើង​និយាយ​ថា​ ដំបូងគេមិនឃើញមានអណ្ដាតភ្លើងទេ មាន​តែផ្សែងខ្មួលខ្មាញ់ចេញពីលំនៅឋាននោះ។​ប្រភពនេះបន្តថា​ គ្រានោះអ្នកភូមិបាន​នាំគ្នា​ទម្លុះ​បង្អួចនិងជញ្ជាំង​ដើម្បីជះទឹកពន្លត់ ប៉ុន្តែភ្លើងបាន​ឆាប​ឆេះលឿនបំផុត ព្រោះ​នៅ​ក្នុងនោះមានសុទ្ធ​​តែ​សម្ភារ​ដែលងាយភ្លើងឆេះ បើទោះជាម្ចាស់​ផ្ទះ​មក​ដល់ក៏មិនអាចចូលសង្គ្រោះអីវ៉ាន់បានដែរ គឺ​មាន​តែ​ប្រាក់​បន្តិច​បន្តូចប៉ុណ្ណោះ​ ដែលម្ចាស់ផ្ទះ​រំដោះបាន ហើយភ្លាមនោះរថយន្តពន្លត់អគ្គិ​ភ័យ​ក៏មកដល់​ ។

ស្រ្តីជាម្ចាស់ផ្ទះឈ្មោះស្រេង​ សោភ័ណ្ឌ បាន​​ប្រាប់សមត្ថកិច្ចថា គាត់បានចាក់សោ​ផ្ទះរួច​ទៅ​លក់​បបរដោយមិនបានដឹងថា​ ភ្លើងឆេះ​ផ្ទះ​ទេ​ លុះមានគេស្រែកប្រាប់ទើបដឹងថា ភ្លើងឆេះ​ផ្ទះ​គាត់។​ ស្រ្តីរូបនេះបានបញ្ជាក់ថា គាត់​សន្និដ្ឋា​​ន​ថា ការ​ឆេះ​នេះអាចបណ្ដាល​មកពី«ភ្លើងធូប»​ដែល​គាត់ដុតទុកចោលលើហុឹង។គាត់បន្ថែមថា ភ្លាមៗនោះគាត់រំដោះបាន​ប្រាក់​ប្រហែល៥០ម៉ឺនរៀល​តែ​ប៉ុណ្ណោះ ឯទ្រព្យសម្បត្តិក្រៅពីនេះត្រូវក្លាយ​​ជា​ចំណី​ព្រះអគ្គីទាំងអស់ ពោលគឺគ្រួសារគាត់​សល់​​តែ​មួយ​ចង្កេះម្នាក់ប៉ុណ្ណោះ។ ​គាត់​បញ្ជាក់​បន្ថែមថា ក្រៅពីសម្លៀកបំពាក់ នៅមានសម្ភារ​​ដូចជា​ទូរ​ទស្សន៍២គ្រឿង​ កង់១គ្រឿង និងប្រាក់​មួយ​ចំនួន រួមជាមួយ​ទ្រព្យ​សម្បត្តិទាំងប៉ុន្មាន​នៅ​ក្នុង​ផ្ទះត្រូវ​ក្លាយជាផេះទាំងអស់ ។

មន្រ្តីនគរបាលពន្លត់អគ្គិភ័យដែល​ចុះអន្តរា​គមន៍បានឲ្យដឹងដែរថា  ភ្លើង​ឆេះលឿន​បំផុត ប៉ុន្តែ​គេបានជួយបាញ់ទឹកពន្លត់អស់ទឹក​១​រថយន្ត​ដែរ​ ខណៈភ្លើងនៅតែឆាបឆេះនៅ​ឡើយ។ ​មន្រ្តី​ដដែលបានបន្តថា បើតាមការបំភ្លឺពី​ម្ចាស់ផ្ទះថា​ អគ្គិភ័យនេះបាន​ឡើង​ដោយ​​«ភ្លើង​ធូប»​ដែល​គាត់ដុតទុកចោលលើហឹុង ហើយ​ម្ចាស់ផ្ទះ​នេះ​ចេញ​ទៅលក់ដូរបាត់​ លុះ​ភ្លើង​ឆេះផ្ទះ ទើប​ដឹង​​តែ​ហួស​ពេល​ទៅហើយ​ ព្រោះ​ភ្លើង​បានលេប​ត្របាក់​ផ្ទះគាត់ទាំងស្រុងតែម្ដង ៕