ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​វាយ​ប្រយុទ្ធ​ជាមួយ​ចោរ​ក្នុង​កុដិ​ផ្អើល​ព្រះសង្ឃ តែ​សមត្ថកិច្ច​យឺតយ៉ាវ

14 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ ចោរ​ម្នាក់​ក្នុង​ចំណោម២​នាក់ ដែល​គេ​ស្គាល់​ថាសុទ្ធតែ​ពួក​ញៀន​ថ្នាំបាន​ចូល​ទៅ​លួច​យក​កុំព្យូទ័រ​ក្នុង​ កុដិ​ព្រះសង្ឃមួយ​កន្លែង​កាលពី​យប់មិញ (​ម៉ោង​៩​និង​៣០ នាទី​ថ្ងៃ​ទី​២៥ មីនា ២០១០) ស្ថិត​នៅ​ក្នុង​វត្ដលៀប ភូមិ​វត្ដ​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ព្រះសង្ឃ​ព្រះ​នាម​សុខ ព្រះ​ជន្ម​២៦​ឆ្នាំ ដែល​ជា​ម្ចាស់ទ្រព្យ​បាន​ប្រាប់​ថា ចោរ​បានលបចូល​លួច​យក​កុំព្យូទ័រ​ឡែ​ប​ថប​មួយគ្រឿងខណៈ​ដែល​ព្រះ​អង្គ​ បើកទ្វារ​ចេញ​ទៅដោះទុក្ខសត្វ​មួយ

ខេត្ដបាត់ដំបង ៖ ចោរ​ម្នាក់​ក្នុង​ចំណោម២​នាក់ ដែល​គេ​ស្គាល់​ថាសុទ្ធតែ​ពួក​ញៀន​ថ្នាំបាន​ចូល​ទៅ​លួច​យក​កុំព្យូទ័រ​ក្នុង​កុដិ​ព្រះសង្ឃមួយ​កន្លែង​កាលពី​យប់មិញ (​ម៉ោង​៩​និង​៣០ នាទី​ថ្ងៃ​ទី​២៥ មីនា ២០១០) ស្ថិត​នៅ​ក្នុង​វត្ដលៀប ភូមិ​វត្ដ​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ព្រះសង្ឃ​ព្រះ​នាម​សុខ ព្រះ​ជន្ម​២៦​ឆ្នាំ ដែល​ជា​ម្ចាស់ទ្រព្យ​បាន​ប្រាប់​ថា ចោរ​បានលបចូល​លួច​យក​កុំព្យូទ័រ​ឡែ​ប​ថប​មួយគ្រឿងខណៈ​ដែល​ព្រះ​អង្គ​បើកទ្វារ​ចេញ​ទៅដោះទុក្ខសត្វ​មួយ​ភ្លែត​នា​យប់​នោះ ប៉ុន្ដែ​ព្រះអង្គ​បាន​ត្រឡប់​មក​វិញ​ទាន់ ហើយ​បានប្រយុទ្ធ​គ្នា​មួយ​ប្រាវ​ជាមួយ​ចោរ និង​ដណ្ដើមយក​បាន​កុំព្យូទ័រ​ឡែ​ប​ថប​មក​វិញចំណែកចោរ​បាន​រំដោះខ្លួន​ចាកចេញ​ទៅ​បាត់ ។ លុះពេល​ព្រះ​អង្គ​ចូល​ទៅ​ពិនិត្យ​មើល​ក្នុង​កុដិ​ក៏ឃើញ​បាត់​ទូរស័ព្ទ​កញ្ចាស់​មួយ​គ្រឿង ។សាក្សី​និយាយ​ថា ពួក​ចោរ​មាន​គ្នា​២​នាក់ គឺ​ម្នាក់​ចូល​លួច និង​ម្នាក់​ទៀត​ឈប់​ចាំ​លើម៉ូតូ​នៅ​ខាងក្រៅ​វត្ដរង់ចាំ​ដឹក​គ្នា​របស់​គេ​… ដូច​ការ​គ្រោងទុក​របស់​ពួក​ចោរ​មែន គឺ​នៅពេល​បែក​ការណ៍ចោរ​ម្នាក់​ដែល​ចូល​ទៅ​ក្នុងកុដិ​នោះ​បាន​ស្ទុះ​ចេញ​មក​ក្រៅហើយ​ត្រូវ​គ្នារបស់​គេ​ដែល​ចាំ​នៅ​ខាងក្រៅ​ដឹក​ចេញ​ទៅទាំង​តក់ក្រហល់ ។ សមត្ថកិច្ច​វិញ​មានការយឺតយ៉ាវ​ក្នុង​ការ​មក​ជួយ​អន្ដរាគមន៍​ចាប់ចោរ បន្ទាប់​ពី​មានការ​ស្រែក​សុំ​ជំនួយ​តាម វិទ្យុទាក់ទងពោល​គឺ​ចោរ​ទៅ​បាត់​ហើយ លុះមួយសន្ទុះ​ទើប​សមត្ថកិច្ច​មក​ដល់ ។