ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​គុប​បើក​វ៉ា​រថយន្ត​បុក​​ម៉ូតូ​​គុប​មួយ​គ្រឿង​​ទៀត​របួស​ម្នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិច បើក​វ៉ា​រថយន្តមួយ​គ្រឿង​ក្នុង​ទិស​ដៅ​ស្រប​គ្នា​​​ជ្រុល​ទៅ​បុក​ម៉ូតូ​​​​គុប មួយ​គ្រឿង​ទៀត​ដែល​កំពង់​ឆ្លង​ផ្លូវ បណ្តាល​ឱ្យ​ម៉ូតូ​ទាំងពីរ​ដួល​គរ​លើ​គ្នា និង​រងរបួស​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ មីនា ២០១២ ​នៅតាម​ផ្លូវ​លេខ​២៧៣ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ។

ជន​រងគ្រោះ​មានឈ្មោះ​ថេង រិទ្ធី ​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​លំនៅ​​សង្កាត់​​ផ្សារ​ចាស់ ខណ្ឌ​ដូន​ពេញ ​បាន​​រង​របួស​រលាត់​ដៃ​ជើង​​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ ​តាម​សាក្សី​​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ម៉ូតូ​​ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​ប៊ិច ជិះ​គ្នា​​ពីរ​នាក់​​បើក​បរ​ដោយ​ឈ្មោះ​ថេង រិទ្ធី ធ្វើ​ដំណើរ​​តាម​ផ្លូវ​លេខ​២៧៣ ​ក្នុង​ទិស​ដៅពី​កើត​ទៅ​​លិច ។ លុះ​​មក​ដល់​ចំណុច​​កើតហេតុ​​បាន​បើក​វ៉ា​រថយន្ត​មួយ​​គ្រឿង​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ ហើយ​ជ្រុល​​ទៅ​បុក​ម៉ូតូ​គុប​មូល​​មួយ​គ្រឿង​ទៀត​​ ជិះ​គ្នា​៣​នាក់​ បណ្តាល​ឱ្យ​ម៉ូតូ​​ទាំងពីរ​ដួល​គរ​លើ​គ្នា និង​​រង​របួស​អ្នក​បើក​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ម្នាក់​ ។

ក្រោយពី​កើត​មាន​គ្រោះ​ថ្នាក់​ភាគី​ខាង​ម៉ូតូ​គុប​ជ្រុង​បាន​ទទួល​ខុស​ត្រូវ​ ហើយ​ជួយ​ជួស​ជុល​ម៉ូតូ​ម៉ាក​គុប​មូល ៕