ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់រំលោភ​ក្មេង​ស្រី​អាយុ​9​ឆ្នាំ​បានសម្រេច​ម្តង​ញ៉ាម​បម្រុង​ម្តង​ទៀត​បែក​ការណ៍​

14 ឆ្នាំ មុន

ខេត្ត​ក្រចេះ៖ ជន​ល្មោភ​កាម​ម្នាក់​ដែល​ធ្លាប់​​​ចាប់​រំលោភក្មេងស្រី​អនីតិជន​បាន​សម្រេច​ម្តង​ តែ​មិន​ស៊ី​ជម្រៅ​ខ្លាំង​ ត្រូវបាន​សមត្ថ​កិច្ច​ស្រុក​សំបូរ​ ចាប​់ខ្លួន​ បន្ទាប់​ពី​រូប​គេ​​បម្រុង​​​​​​​​ធ្វើ​សកម្ម​ភាពចាប់​រំលោភ​​ក្មេង​ស្រី​រង​គ្រោះ​នោះ​ម្តង​ទៀតកាលពី​ថ្ងៃ​ទី១៩ មីនា​ ។

មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​រូប​នេះ​ឈ្មោះ​ យ៉យ​ សុ​ខៃ​ ហៅ​ ក​យ​ អាយុ​២​២​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​​ឃុំ​សំបូរ​ ស្រុក​សំបូរ​ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ អាយុ​៩​ឆ្នាំ​ រស់​នៅជាមួយ​ជីដូន​ចាស់​ផ្ទះក្បែរគ្នា​ ។ កាលពី​ថ្ងៃ​ទ​ី​២៥​ កុម្ភៈ​ ​​កន្លង​ទៅ​ ខណៈ​ដែ​ល​ជីដូន​របស់​ក្មេង​ស្រី​រង​គ្រោះ​ភ្ញាក​់ពី​យប់​ទៅ​ទិញ​បន្លែនៅ​ផ្សារ​ក្រចេះ​ គាត់​ក៏​ពឹង​ឱ្យ​ជន​ជាប់​ចោទ​ឈ្មោះ​ យ៉យ សុខៃ​ ហៅ​ កយ​ មក​ជួ​យ​ដេក​លើ​ផ្ទះ​មើល​ចៅ​ស្រី​របស់​គាត់​ដែល​មិន​ទាន់​ភ្ញាក់​ពីដំណេក ។ នៅ​​​ថ្ងៃ​​​នោះ​ជន​នេះ​ បាន​ធ្វើ​សកម្ម​ភាពចាប់​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ដោយ​បាន​បៀត​បៀន​កេរ្តិ៍​ខ្មាស់​ នាងរហូត​បាន​សម្រេច​បំណង​ខ្លួន​ឯង​ ។

ប្រភពដដែល​បាន​ឱ្យ​ដឹងទៀត​ថា លុះដល់​ថ្ងៃ​ទី​១៩​ មីនា​ ជន​នេះ​បាន​ឱ្យ​ក្មេងស្រី​យក​សាច់​ជ្រូក​ឡើ​ង​​មក​លើ​ផ្ទះ​ឱ្យ​រូប​គេ​ និ​ង​បាន​បង្គាប់​​ឱ្យ​យក​​​ទៅ​ទុ​កនៅចង្ក្រាន​បាយ​។ ភ្លាម​នោះ​ជន​សង្ស័យ​បាន​ចាប់ឱប​ក្មេង​ស្រី​រង​គ្រោះ​ពី​ក្រោយ​បម្រុង​ធ្វើ​សកម្មភាព​ចាប់​រំលោភ​ម្តង​ទៀត​ តែ​ត្រូវ​នាង​រើ​បំរះរួច និង​ស្រែក​យំ​ខ្លាំង​ៗ​រត់​ចុះ​មក​ក្រោម​ រួចយក​រឿ​ង​នេះ​ប្រាប់​ជីដូន​ទើប​​​​ត្រូវ​បែក​ការណ៍​ ។

លោក​អនុសេនីយ៍​ឯក​ ហ៊ត​ លឹម​ហ៊ាង​ នាយ​រង​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ពីគ្រួសា​រ​ក្មេង​ស្រី​រង​គ្រោះ​រួច​មក​ ​​នគរ​បាល​​ជំនាញបានចុះ​​​ទៅ​ចាប់ខ្លួន​ជន​សង្ស័យ​រូប​នេះនាំមកកាន់​ការិយា​ល័យ​ដើម្បី​ធ្វើការ​សាក​សួរ​តាម​នីតិ​វិធ​ី។ នៅ​​​មុខ​សមត្ថកិច្ច​ ជន​រូបនេះ​បានសារភាព​​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេព​សន្ថវៈ​​​ក្មេង​ស្រ​ី​នេះ​ប្រាកដ​មែន​ ខណៈ​ដែល​ជីដូន​នាងមិ​ន​​​​​​នៅ​ផ្ទះ​ ។

លោក​នាយ​រងការិ​យាល័យ​បាន​បន្តថា ជន​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ​​កសាង​សំណុំ​រឿង​បញ្ជូ​​ន​ទៅ​កាន់​តុលាការខេត្ត​ កាល​ពី​រសៀល​ថ្ងៃទី​២៣ មីនា​ ដើ​ម្បី​មាន​វិធាន​ការ​បន្ត៕