ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ប្រកួត​ប្រដាល់​នៅលើ​សង្វៀន​ទូរទស្សន៍​ស៊ីធីអិន និង​ប៉ុស្តិ៍​លេខ​3ចុង​សប្តាហ៍

13 ឆ្នាំ មុន

ជ័យ​ វណ្ណៈ ឈ្នះ​ពិន្ទុ​​​សម ចន្ថា នៅ​រេញ CTN ខណៈ​​​ការ​ជួប​គ្នា​​​រវាង​ឡេះ តើក និង​​លួន សុខ​ខេង​ ស្មើ​គ្មា​
រាជ​ធា​នីភ្នំពេញ​ ៖ ​ជ័យ​​ វណ្ណៈ ​មក​ពី​ក្លឹប​​​ឃ្លាំង​មឿង​​​កីឡា​​ ប្រកួត​ឈ្នះ​​ពិន្ទុ​ សម​ ចន្ថា មក​ពី​ក្លឹប​​សាល​វ័ន្ត​កីឡា​​ នៅលើ​​សង្វៀន​ CTN ​កាលពី​​​រសៀល​​​ថ្ងៃ​អា​ទិត្យ​ ទី​១១ មីនា ​​ខណៈ​​ការ​​ជួប​គ្នា​​​​រវាង​​ លួន សុខ​ខេង ​មក​ពី​ក្លឹប​​សិង្ហ​កីឡា​​​ និង​​​ឡេះ តើក មក​ពី​​ក្លឹប​​ពុធសេ​រី​វង្ស​ព្រែក​​តា​​ទែន​​​​ បាន​ត្រឹម​តែ​​ស្មើ​ពិន្ទុ​​​គ្នា​ប៉ុណ្ណោះ​ ។

ជ័យ​ វណ្ណៈ ឈ្នះ​ពិន្ទុ​​​សម ចន្ថា នៅ​រេញ CTN ខណៈ​​​ការ​ជួប​គ្នា​​​រវាង​ឡេះ តើក និង​​លួន សុខ​ខេង​ ស្មើ​គ្មា​
រាជ​ធា​នីភ្នំពេញ​ ៖ ​ជ័យ​​ វណ្ណៈ ​មក​ពី​ក្លឹប​​​ឃ្លាំង​មឿង​​​កីឡា​​ ប្រកួត​ឈ្នះ​​ពិន្ទុ​ សម​ ចន្ថា មក​ពី​ក្លឹប​​សាល​វ័ន្ត​កីឡា​​ នៅលើ​​សង្វៀន​ CTN ​កាលពី​​​រសៀល​​​ថ្ងៃ​អា​ទិត្យ​ ទី​១១ មីនា ​​ខណៈ​​ការ​​ជួប​គ្នា​​​​រវាង​​ លួន សុខ​ខេង ​មក​ពី​ក្លឹប​​សិង្ហ​កីឡា​​​ និង​​​ឡេះ តើក មក​ពី​​ក្លឹប​​ពុធសេ​រី​វង្ស​ព្រែក​​តា​​ទែន​​​​ បាន​ត្រឹម​តែ​​ស្មើ​ពិន្ទុ​​​គ្នា​ប៉ុណ្ណោះ​ ។

​​ការ​​​​បរា​ជ័យ​​​របស់​ ចន្ថា ​លើក​​នេះ​មិន​​មែន​មាន​ន័យ​​​ថា ​ចន្ថា​ ​​​​បន្ធូ​​រដៃ​​ឱ្យ​នោះ​ទេ​ ប៉ុន្តែ​​​ចន្ថា ​បាន​បាត់​បង់​​​ភាពម្ចាស់​​​ការ​របស់​​ខ្លួន​​តាំង​​ពី​ទឹក​​​ទី​១​មក​​ម៉្លេះ ។ ចន្ថា​ ព្យា​យាម​​​​ដើរ​ចូល​​​ទាំង​​កំ​រោល​​តែ​ត្រូវ​​​វណ្ណៈ ​​​ទាត់​ចូល​​​កណ្តៀត​ក្អម​​​​ពេញៗ​​ និង​ម៉ាត់​ចូល​​​​​មុខ​​​ជា​ច្រើន​​​ដៃ​ទៀតផង​ ។ ចន្ថា​ ចង់​​ប្តូរ​​​ស្នៀត​​​កែង​​ដើម្បី​​​ផ្តួល​​វណ្ណៈ ​តែ​​​ចល​នា​​​វា​យលុក​​របស់​​វណ្ណៈ​​ ល្អ​ជាង​ ជា​ពិ​សេស​​​នៅ​ទឹក​ទី​៣​​និង​ទី​​៤​ វណ្ណៈ​​បាន​​ប្រើ​ស្នៀត​​​ជើង​​​​​ទាត់​ចន្ថា ឱ្យ​​ដក​ថយ​រហូត ​​​។ សំអាង​​លើ​ចិត្ត​សឿង​​​​តែ​ខ្វះ​ល្បិ​ច​ប្រ​យុទ្ធ​​​របស់​ចន្ថា​ មិន​អាច​​​ធ្វើ​អ្វី​​វណ្ណៈ​​កើត​ឡើយ ចូល​​ទឹក​​ទី​៥​ ចន្ថា​ ​កាន់​តែ​​​​ដុន​ដាប​​​ឡើង​ៗ​ ធ្វើ​​​ឱ្យ​​វណ្ណៈ​ សម្រុក​​​​ចូល​​​កៀក​វាយ​​​តាម​អំ​ពើ​ចិត្ត​​​​ ។

​ សុខ​ខេង​ បើ​​ទោះ​ជា​​គេ​មាន​​​ប្រៀប​​ខាង​កម្លាំង​​​​ជាង​​​​ ឡេះ តើក ​​​បន្តិច​ក្តី​​​ តែ​ទី​បំ​ផុត​​​គេ​នៅ​​តែ​មិន​​អាច​​សម្រេច​​​បំណង​​របស់​គេ​បាន​ឡើយ​​ ។ ទឹក​ទី​​១ និង​​ទឹក​ទី​​​២​​មើ​ល​ទៅ​​សុខ​ខេង ​ហាក់​បី​ដូច​ជា​​​មាន​ប្រៀប​ជាង​​ឡេះ ​តើក ​​​ខ្លាំង​​​ណាស់​ ប៉ុន្តែ​​​បើ​ពិ​និត្យ​​ពី​​​ស្ថាន​ភាព​​ប្រកួត​​​វិញ​​​ ឡេះ តើក​ មិន​ទាន់​​បាន​ប្រុង​ប្រៀប​​​ទុក​ជា​​មុន​​​នៅ​ឡើយ ហេតុ​​​​នេះ​ហើយ​​​​​បាន​ជា​​គេ​ឃើញ​​​​ឡេះ ​​តើក​ ​ដួល​ទាំង​​​ជំហរ​​​ជា​ញឹក​​ញាប់​​​​បំផុត​ ​។ ចូល​ដល់​ទឹក​ទី​​៣​ ​និង​ទី​​៤ ​​ឡេះ តើក​ មិន​​​បាន​បន្ធូ​​​រដៃ​ឱ្យ​​សុខខេង​ ​ទៀ​ត​​ឡើយ​ ស្នៀត​​​កណ្តាប់​​ដៃ​​​ និង​ស្នៀត​​ជើង​របស់​​​គេ​បានវាយ​សម្រុក​​ព្រម​​គ្នា ដើម្បី​​​ទប់​ទល់​​នឹង​ការ​វាយ​លុក​​​​របស់​​​សុខ​ខេង ។ ទោះ​បី​​ជា​យ៉ាង​ណា​​​ ការ​​ប្រកួត​​​​​៥​ទឹក​​ ទាំង​​សង​ខាង​​​នៅ​តែ​មាន​​​ប្រៀប​​​ប្រហែល​គ្នា​​​ធើ្វ​​ឱ្យចៅ​ក្រម​​​​​ពិ​បាក​​កាត់​ក្តី​សម្រេច​​ពីកា​រ​​​ចាញ់​-ឈ្នះ​បំផុត​ ។

លោក​​មាស សុខគ្រី អា​ជ្ញា​​កណ្តាល​​គូ​​នេះ បាន​​ឱ្យ​ដឹ​ង​ថា ​​ការ​ផ្តល់​ពិន្ទុ​​​ឱ្យ​គូ​នេះ​ស្មើ​​គ្នា គឺ​​ជា​រឿង​​​ត្រឹម​ត្រូវ​​​​បំផុត ។ ​​ពេជ្រ សម្បតិ្ត​ មក​ពី​ក្លឹប​​​ក្រសួង​​ការ​ពារ​ជាតិ​​​ទី​បំ​ផុត​​អាច​​យក​ឈ្នះ​​​​ ប៊ី សុ​ភាព​ មក​ពី​ក្លឹប​​ព្រះ​ខ័ន​​រាជ ​​ដោយ​ពិន្ទុ​​​ទាល់​​តែ​​បាន​ ។ បើ​​ទោះ​ជា​​​ការ​ប្រកួត​​​រវាង​​​ពួក​គេ​​ទាំង​ពីរ​​លើក​នេះ​ អ្នក​មើល​​​ភាគ​ច្រើន​​មិ​នសូ​វ​​មានជំ​​នឿ​​ចិត្ត​​​លើ​សម្បត្តិ​ យ៉ាង​​ណា​ក៏​ដោយ​ ប៉ុន្តែ​​​ផ្ទុយ​​ទៅ​វិញ​​សម្បតិ្ត បាន​ធ្វើ​​ឱ្យ​​​​អ្នក​មើល​​​ភាគ​ច្រើន​​​មាន​ការ​​​ភ្ញាក់​​ផ្អើល​​យ៉ាង​ខ្លាំង​​ជាមួយ​​​នឹង​ការ​​​បញ្ចេញ​​​ក្បាច់​​​វាយ​លុក​​​ប្លែក​​ៗ​និង​ពោ​​រពេញ​​ទៅ​ដោយ​​បច្ចេក​ទេស​ខ្ពស់​បំផុត​ ។ ​

សុ​ភាព​បញ្ចេញ​​ស្នៀត​​​ជើង​​ទាត់​មក​​​លើ​សម្បតិ្ត​​ យ៉ាង​​សា​ហា​វ​​បំផុត​​​ក្នុងទឹក​ទី​១​និង​ទី​​២​ តែ​ត្រូវ​​​សម្បតិ្ត​ វាយ​បក​​​​សង​វិញ​​​​យ៉ាង​ចាស់​ដៃ​​​នៅ​ទឹក​​ទី​៤និង​ទី​៥​​​ ធើ្វ​ឱ្យ​​​​សុ​ភាព​​ បង្ខំ​ចិត្ត​ការ​​ពារ​​ខ្លួនច្រើន​ជាង​​​​វាយ​លុក ។​ អាន​ សុផល​ មក​ពីក្លឹប​​​​មិត្ត​ប៉ូលិស​​​ ប្រកួត​​​​​ឈ្នះ​​ សុខ​​ វាសនា មក​ពី​ក្លឹប​​ឃ្លាំង​មឿង​​កីឡា​​នៅ​ត្រឹម​​ទឹ​កទី​​៤ ។

ពេជ្រ សីហា ​យ​ក​ឈ្នះ អ៊ុង វី​រៈ ទាំង​​លំបាក​​ ខណៈ​​​យឹម ឌៀប ឈ្នះ ផាវ ភឿត ដោយ​​ពិន្ទុ​នៅ​រេញ TV3
ពេជ្រ សីហា ​មក​ពី​ក្លឹប​​ក្រសួង​ការ​ពារ​​ជាតិ​​យក​ឈ្នះ​​​​ពិន្ទុ​​ អ៊ុង វី​រៈ ​មក​ពី​ក្លឹប​​​កងទ័ព​​ឆត្រ​យោង​​​​​លេខ​៩១១​​​​ទាំង​​វេទ​នា​​​​​​​បំ​ផុត​​​​នៅ​លើ​សង្វៀន​​​ស្ថានីយ​ទូរ​​ទស្សន៍​​​ប៉ុស្តិ៍​លេខ​៣ កាលពី​​​​រសៀល​​ថ្ងៃសៅរ៍​ ទី​​១០ មីនា ​។ ចំណែក​​​យឹម ​ឌៀប មក​ពី​ក្លឹប​​​ក្រសួង​​​ការ​ពា​រ​ជាតិ​​​ ដែ​ល​ធ្លាប់​​​តែ​​ស្គាល់​​​​ការ​បរា​ជ័យ​​ញយ​ដង​​​មក​ហើយ​នោះ​ លើក​នេះ​​មាន​សំណាង​​បាន​ឈ្នះ​​​ផាវ ភឿត​​ ​​មកពី​ក្លឹប​​​​​​​កង​ពល​ធំ​អន្ត​​​រា​គមន៍​​​លេខ​​៣​​ព្រះ​វិ​ហារ​​ដោយ​ពិ​ន្ទុ​​​ទាំង​​​ព្រ​លឹង​​ចុង​សក់ ។

សី​ហា​ បាន​បញ្ចេញស្នៀត​​​កណ្តាប់​ដៃ​​​វាយ​​​​លុក​អ៊ុង​ វីរៈ ​​ស្ទើ​រតែ​​​គេ​​ច​មិន​​​ទាន់​​ម្តង​ៗ​ទៅ​ហើយ​ ជាពិ​សេស​​​នៅ​ក្នុង​​​ទឹក​ទី​​​២តែ​ម្តង ​។ សីហា​បាន​វាយ​​​វីរៈ ​​​ចង់​វង្វេង​​វង្វាន់​​​​​ តែ​ត្រូវ​​​វីរៈ​ទាត់​ត្រូវ​​កញ្ចឹង​ក​​​២-៣​​ជើង​ ធ្វើ​ឱ្យ​​​សី​ហា ​ដួល​ទ្រេត​​​​ទៅ​លើ​​​រេញ​​ ហើយ​ត្រូវ​​​​​អាជ្ញា​កណ្តាល​​​រាប់​​៨​​ម្ត​ង​ទៀត​​​ផង​ ​។ ទឹក​ទី​៤​​​និង​ទឹក​ទី​៥​​​សីហា ​លែង​ហ៊ាន​​​សម្រុក​​ចូល​កៀក​​ផ្តេស​ផ្តាស​​​ទៀត​​ហើយ​ ព្រោះ​​ខ្លាច​​ស្នៀត​​​ជើង​របស់​​​វី​រៈ ​ទើប​គេ​​បាន​​​ត្រឹម​​តែ​វាយ​​​ចេញ​​ពី​ចម្ងាយ​​​ថ្នម​ៗ​​​​ដើម្បី​​​សន្សំ​ពិន្ទុ​​​ប៉ុណ្ណោះ​។

​យឹម​ ឌៀប ​ធ្នាប់​តែ​​​ស្គាល់​​រសជាតិ​​​នៃ​ការ​​​បរាជ័យ​​ច្រើន​ដង​​មក​ហើយ​នោះ​ ពេល​នេះ​គេ​​មាន​សំណាង​​បាន​ឈ្នះ​ពិន្ទុ​ផាវ ភឿត ​​ជាលើក​ទី​១​​ ។​ ផាវ ភឿត​ បាន​​បញ្ចេញ​​ស្នៀត​​​ជើង​ទាត់​​យឹម ឌៀប​ ទាំង​​ពី​ទឹក​ទី​១​​​និង​ទឹក​​ទី​២​​ ប៉ុន្តែ​​​​ស្នៀត​​​កណ្តាប់​ដៃ​​​​ឆ្វេង​​របស់​​យឹម ​ឌៀប​​ក៏​មិន​​ធម្ម​តា​​​ប៉ុន្មាន​ដែរ​​ គឺ​​គេ​បាន​​វាយ​​បក​​សង​វិញ​​យ៉ាង​​​រហ័ស​​​បំផុត​ ។ ទឹក​ទី​៤​​ផាវ ភឿត​ សម្រុក​​ចូល​​កៀក​​ប្តូរ​ស្នៀត​​កែង​​​ធ្វើ​​ឱ្យ​​យឹម​​​ ឌៀប​ មាន​របួស​​បែក​លើ​​ចិញ្ចើម​​​ស្តាំ​​បន្តិច តែមិន​​​មាន​បញ្ហា​​​អ្វី​​​ឡើយ ។ ទឹក​ទី​៥​​យឹម​ ឌៀប​​​ នៅ​តែ​​​​​បង្កើន​ការ​វាយ​​លុក​​ឥត​​​​ដក​ថយ​​​ឡើយ​ តែ​​​​ទោះ​​ជា​យ៉ាង​ណា​​​ជ័យ​ជម្នះ​​របស់​​​​យឹម ឌៀប នៅ​ពេល​នេះ​ក៏​មិន​សូវ​ជា​​ល្អ​​​ប៉ុន្មាន​ដែរ​​ ។ ​

ឡុង ​សុវណ្ណ​ឌឿន​ មក​ពី​ក្លឹប​​​សាល​​វ័ន្ត​កី​ឡា​​ ប្រកួត​​​ឈ្នះ​​ពិន្ទុ​​​ ពៅ ​ស័ក្តិ​សិទ្ធិ​​ មក​ពី​ក្លឹប​ក្រសួង​​​មហា​ផ្ទៃ​​​ និង​ផន ប៊ុន​​ម៉ៅ​ មក​ពី​ក្លឹប​​​បុរី​រាជ​​សី​ហ៍​​​មាន​ប្ញទ្ធិ​​ ប្រកួត​​ឈ្នះ​​ពិន្ទុ​​​ សុខ ចិន្តា​ មក​ពី​ក្លឹប​​ឃ្លាំង​មឿង​​កីឡា ៕