រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវសាច់ញាតិនាងរងគ្រោះតណ្ហាឃាត់ខ្លួននៅវត្តបទុមវតីយកមកប្រគល់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ កាលពីវេលាម៉ោង១៦ថ្ងៃទី១១ មីនា ២០១២ ក្រោយពីជននេះ ធ្វើសកម្មភាពលួងលោមក្មេងស្រីជំទង់យកទៅរំលោភសេពសន្ថវៈនៅផ្ទះសំណាក់តារារស្មី១ ផ្លូវលេខ១៧២ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ សម្រេចជាច្រើនដងប្រកបដោយសេចក្តីសុខក្រៃលែង ។
ជនសង្ស័យដែលជាប់ចោទរំលោភអនីតិជនហើយត្រូវបានឃាត់ខ្លួនមានឈ្មោះឆែម សុខា ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យពេញនិយមមួយ… ស្នាក់នៅកុដិលេខ២០ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ចំណែកក្មេងស្រីជំទង់ដែលរងគ្រោះឈ្មោះ ល.ល.ដ អាយុ១៤ឆ្នាំ មានទីលំនៅភូមិអូរអំបិល សង្កាត់អូរអំបិលក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ យោងតាមរបាយការណ៍របស់នគរបាលមូលដ្ឋានបានឱ្យដឹងថា វេលាម៉ោង២២និង៣០នាទី ថ្ងៃទី១០ មីនា ២០១២ ក្រោយពីចប់ពិធីកាត់ចំណងដៃមង្គលការរបស់ពូក្មេងស្រីជំទង់ ល.ល.ដ នៅភោជនីយដ្ឋានឈូកទិព្វ៤ ក្មេងស្រីរងគ្រោះ និងក្រុមគ្រួសាររួមទាំងជនសង្ស័យ (ឆែម សុខា) បាននាំគ្នាត្រឡប់មកកន្លែងស្នាក់នៅផ្ទះលោកយាយរបស់នាងរងគ្រោះស្ថិតនៅផ្ទះលេខ៣០អឺ២ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
បន្ទាប់ពីសាច់ញាតិឡើងទៅលើផ្ទះអស់ជនសង្ស័យ និងនាងរងគ្រោះបាននាំគ្នាជិះម៉ូតូដើរលេងទៅកោះពេជ្រ និងមុខព្រះបរមរាជវាំង រហូតដល់ម៉ោង២២និង៥០នាទីថ្ងៃដដែល ទើបនាំគ្នាទៅជួលបន្ទប់ផ្ទះសំណាក់តារារស្មី១ ផ្លូវលេខ១៧២ ស្ថិតក្នុងភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ នៅក្នុងឱកាសដេកនៅបន្ទប់តែមួយជនសង្ស័យបានប្រើវិធីលួងលោមក្មេងស្រីជំទង់អស់ជាច្រើនម៉ោងរហូតឈានដល់ការរួមភេទជាបន្តបន្ទាប់ចំនួន៤លើកប្រកបដោយសេចក្តីសុខពន់ពេក ។ លុះព្រឹកឡើងថ្ងៃទី១១ មីនាវេលាម៉ោង៨និង៣០នាទី ជនសង្ស័យក៏បានឌុបនាងរងគ្រោះត្រឡប់ទៅផ្ទះលោកយាយនាងវិញ រីឯជនសង្ស័យត្រឡប់ទៅវត្តបទុមវតី ដូចធម្មតា ។ នៅពេលនាងរងគ្រោះទៅដល់លើផ្ទះភ្លាមៗនោះសាច់ញាតិបានសួរពីនាំមូលហេតុដែលបាត់ពីផ្ទះមួយយប់ តើទៅណា និងធ្វើអ្វីខ្លះ? បន្ទាប់មកនាងរងគ្រោះបានសារភាពប្រាប់ក្រុមគ្រួសារពីសកម្មភាពដែលជនសង្ស័យឈ្មោះឆែម សុខា ធ្វើមកលើរូបនាងទាំងអស់ ៕
ចែករំលែកព័តមាននេះ