ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹមចាប់រថយន្ដដឹកត្រីឆ្ដោ2គ្រឿង​ប្រគល់​ឱ្យជលផល350គីឡូក្រាម

13 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ រថយន្ដដឹកត្រីឆ្ដោខុស​ច្បាប់​២​គ្រឿង​របស់ឈ្មួញ​ដុះស្លែដែលពីមុន​មន្រ្ដី​ជល ​ផល​គ្រប់ថា្នក់​មិនដែលបង្រ្កាប​សោះនោះ​ត្រូវ​បាន​កងរាជអាវុធហត្ថស្រុកស្អាង ស្ទាក់​ចាប់​បាន​កាល​​ពី​ម៉ោង​​៩យប់ថ្ងៃទី​១៥ កុម្ភៈ នៅភូមិ​ព្រែក​រុន ឃុំព្រែកគយ ស្រុកស្អាង ​ខណៈ​ដែល​រថយន្ដ​ដឹក​ត្រីនោះបើក​សំដៅ​ចូលមក​រាជធានី​ភ្នំពេញ​ ។

ខេត្តកណ្ដាល ៖ រថយន្ដដឹកត្រីឆ្ដោខុស​ច្បាប់​២​គ្រឿង​របស់ឈ្មួញ​ដុះស្លែដែលពីមុន​មន្រ្ដី​ជល​ផល​គ្រប់ថា្នក់​មិនដែលបង្រ្កាប​សោះនោះ​ត្រូវ​បាន​កងរាជអាវុធហត្ថស្រុកស្អាង ស្ទាក់​ចាប់​បាន​កាល​​ពី​ម៉ោង​​៩យប់ថ្ងៃទី​១៥ កុម្ភៈ នៅភូមិ​ព្រែក​រុន ឃុំព្រែកគយ ស្រុកស្អាង ​ខណៈ​ដែល​រថយន្ដ​ដឹក​ត្រីនោះបើក​សំដៅ​ចូលមក​រាជធានី​ភ្នំពេញ​ ។

ក្រោយពីស្ទាក់​ចាប់បាន​ត្រីឆ្ដោ​ទាំង២រថយន្ដ​ត្រូវបានប្រគល់​ឱ្យខាងសមត្ថកិច្ច​ជំនាញ​ផ្នែក​ជល​ផល​​​បាសាក់​ ដើម្បីធ្វើការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់​​ ប៉ុន្ដែ​ខាងសមត្ថកិច្ច​ជំនាញ​ហាក់ដូចជា​ ​​មាន​ការ​​រា​រែកក្នុងការទទួល​យកទៅធ្វើការផាកពិ​ន័យ ទំនងជាធ្លាប់ទទួលលាភសកា្ករៈ​ពីឈ្មួញដឹក​ត្រី​ខុសច្បាប់​នេះផងក៏មិនដឹង ។

លោកអូ ផល្លី មេបញ្ជាកា​រកងរាជអា​វុធ​ហត្ថ​ស្រុកស្អាង បានឱ្យដឹងថា រថ​យន្ដ​​​ដឹកត្រីខុស​ច្បាប់​ទាំង២គ្រឿង​​នោះ ១គ្រឿងម៉ាក​ហ៊ីយ៉ាន់​ដាយ ​ពណ៌ខៀវ ជារបស់ឈ្មោះសាត ថុល ​ភេទ​ប្រុស​ អាយុ៣០ឆ្នាំ មានទីលំនៅ​ភូមិព្រែក​ខ្សេវ​ ឃុំរកា​ខ្ពស់ ស្រុកស្អាង មានមុខរបរទិញ-លក់ត្រី​និង​មួយគ្រឿងទៀតម៉ាកនីហ្សាន់ ​ពណ៌ប្រផះ​ជារបស់ឈ្មោះហង្ស ចំរើន ភេទប្រុស អាយុ​៣១ឆ្នាំ មានទីលំនៅ​ភូមិព្រែកសំរោង ​ឃុំ​រកា​ខ្ពស់ ​ស្រុកស្អាង មុខរបរទិញ-លក់​ត្រី ។ នៅ​ក្នុង​រថ​យន្ដទាំង២គ្រឿងនោះមានឡាំង​​ដែកដាក់​ត្រី​ឆ្ដោ​ចំ​នួន​៣៤ឡាំង​ដែលក្នុង១ឡាំង​ៗមានទម្ងន់​មិន​តិច​ជាង​៣០គីឡូក្រាម​ឡើយ​សរុបទាំង​អស់​១.០២០​គីឡូ​ក្រាម ។ លោកអូ ផល្លី បាន​ឱ្យដឹង​បន្ដ​ថា​ បន្ទាប់ពីកម្លាំង​របស់លោក​ស្ទាក់ចាប់​រថ​យន្ដដឹក​ត្រី​ឆ្ដោខុសច្បាប់​បានហើយ​លោក​បាន​រាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញផ្នែករដ្ឋបាល​ជល​ផល​បា​សាក់​ និងសង្កាត់​រដ្ឋបាលជលផល​ស្អាងចូល​រួម​​​​ផង​ដែរ ។ ​នៅពេលប្រគល់​ទទួល​នោះ​​សម្រេច​​​​ឯកភាព​គ្នាត្រីឆ្ដោ​ទាំងអស់​នោះ​សរុប​​មាន​ទម្ងន់​៧៥៧គីឡូក្រាម​ ហើយបានធ្វើ​ឯកសា​រ​ទទួល​ចប់សព្វគ្រប់ ។ លុះព្រឹកឡើងថ្ងៃទី​១៦ កុម្ភៈ ​មន្ដ្រី​​ផ្នែករដ្ឋបាលជលផល​បាសាក់​បាន​មកប្រាប់​លោក​ឱ្យធ្វើកំណត់ហេតុ​ថ្មីឡើង​វិញ​​គឺ​ត្រីទាំង​​អស់មាន​តែ​៣៥០​គីឡូក្រាម​ទេ ។ លោក​មេ​បញ្ជាការ​​បាន​ប្រាប់ទៀតថា លោកមិន​ឯក​ភាព​កែ​របាយ​ការណ៍​ទេ​គឺលោកបានរាយ​ការណ៍​ប្រាប់​​ទៅ​ថ្នាក់លើរួ​ច​ហើយ បើខាងជល​ផល​​កែរបាយការណ៍​យ៉ាង​​ណា​ស្រេច​តែជំនាញ​របស់​លោកចុះព្រោះ​​បាន​​ឯក​ភាពគ្នា​​៧៥៧​គី​ឡូ​ក្រាម​​រួច​ហើយ ។

លោកសេង ធីម នាយផ្នែករដ្ឋបាល​ជល​ផល​​បាសាក់បានប្រាប់កោះសន្ដិភាព​តាម​ទូរស័ព្ទ​ថា ត្រីឆ្ដោ​ទាំងអស់កងរាជអាវុធ​ហត្ថ​ស្រុក​ស្អាង​ប្រគល់ឱ្យ​សរុប​ទម្ងន់​៣៥០គីឡូក្រាម​ហើយ​សមត្ថ​កិច្ច​ជំនាញ​បាន​ឯកភាពគា្នធ្វើការ​ផាក​​ពិ​ន័យចំនួន​៣៥០ម៉ឺនរៀល​ យកចូលជា​ថវិកា​​​​រដ្ឋ ។

លោកឃឹម ពេញ នាយសង្កាត់​រដ្ឋបាលជល​ផល​ស្អាង បានប្រាប់ឱ្យដឹងថា ត្រីទាំងអស់​៧៥៧គីឡូក្រាម​ប៉ុន្ដែ​ត្រីនោះមានងាប់ខ្លះ​ និងតូច​ខ្លះទើប​សម្រេចកាត់ចោលយកតែ៣៥០គីឡូ​ក្រាម​​មកធ្វើ​ការផាកពិន័យ​​ចំនួន៣៥០ម៉ឺន​រៀល​ចូល​ជា​ថវិការដ្ឋ​ ។

មន្ដ្រីអាវុធហត្ថស្រុកស្អាង​ លួចខ្សឹបប្រាប់​ថា ក្រោយពីស្ទាក់ចាប់ត្រីឆ្ដោ​អត់ច្បាប់​ទាំង២​រថ​យន្ដ​បានភ្លាម​ មានមន្ដ្រី​​ផ្នែក​​រដ្ឋបាល​ជល​ផល​មក​សម្រប​សម្រួលឱ្យដោះលែង​វិញ​ដោយ​​​​ គេហ៊ាន​ឱ្យ​១លាន​រៀល​ជា​ថ្នូរ​​ប៉ុន្តែខាងអាវុធហត្ថ​មិន​ព្រម ។ មន្ដ្រី​ដ​ដែលបាន​ប្រាប់​ឱ្យដឹងទៀតថា មន្ដ្រី​ជលផល​ហាក់ដូចជា​មិនចង់ទទួល​ត្រីឆ្ដោ​ខុសច្បាប់នេះ​ទៅ​ធ្វើការផាក​ពិន័យ​ទេ សង្ស័យ​ត្រូវ​រ៉ូវគ្នា​រួច​មក​ហើយ​ ។ ម្យ៉ាង​ទៀត​​ត្រីឆ្ដោ​៣៤ឡាំងដឹក​២​រថយន្ដ​ថាមាន​ត្រី​ទម្ងន់​តែ៣៥០​គីឡូក្រាម​គឺ​ដូច​មិន​សមសោះ​ទោះបីនិយាយ​ប្រាប់​កូនក្មេង​ក៏មិនជឿដែរ ៕