ស្បូនរបស់អ្នកជាកន្លែងដែលទារកលូតលាស់ គឺធម្មតាស្ថិតនៅក្នុងអាងត្រគាករបស់អ្នក ជាមួយនឹងសាច់ដុំ ជាលិកា និងសរសៃពួរជាច្រើន។ ពេលខ្លះដោយសារតែការផ្តល់កំណើតកូន ឬក៏ការពិបាកក្នុងពេលសម្រាល ធ្វើឱ្យសាច់ដុំមានការខ្សោយចុះ ។ នៅពេលដែលស្ត្រីមានអាយុចាស់ ជាមួយនឹងការបាត់បង់អ័រម៉ូនធម្មជាតិ Estrogen នោះស្បូនរបស់គាត់អាចនឹងស្រុតចូលទៅក្នុងទ្វារមាស ដែលបង្កឱ្យមានការស្រុតស្បូន ។
សាច់ដុំដែលខ្សោយឬក៏ធូរ អាចអនុញ្ញាតឱ្យស្បូនធ្លាក់ចុះ ឬក៏ចេញមកទាំងមូលក្រៅរាងកាយនៅក្នុងដំណាក់កាលជាច្រើនដូចជា៖
-ដំណាក់កាលទីមួយ៖ មាត់ស្បូនធ្លាក់ចុះមកដល់ទ្វារមាស
-ដំណាក់កាលទីពីរ៖ មាត់ស្បូនធ្លាក់មកជាប់នៅផ្លូវចូលរបស់ទ្វារមាស
-ដំណាក់កាលទីបី៖ មាត់ស្បូនគឺនៅក្រៅទ្វារមាស
-ដំណាក់កាលទីបួន៖ តួស្បូនទាំងស្រុងគឺនៅក្រៅទ្វារមាស ស្ថានភាពនេះហៅថា ការស្រុតចេញមកក្រៅនៃសរីរាង្គក្នុងពោះ ។ ទាំងនេះគឺបង្កឡើងដោយការខ្សោយនៃសាច់ដុំដែលជាអ្នកទ្រទ្រង់ ។
ស្ថានភាពផ្សេងទៀតដែលជាប់ទាក់ទងនឹងស្បូនស្រុត រួមមាន ការខ្សោយរបស់សាច់ដុំដែលនៅទ្រស្បូនឱ្យនៅនឹងកន្លែង ៖
-Cystocele គឺជាការលៀនចេញនូវផ្នែក មុខខាងលើនៃជញ្ជាំងរបស់ទ្វារមាសដែលជា កន្លែងដែលផ្នែករបស់ប្លោកនោមចូលទៅក្នុង ទ្វារមាសជាហេតុធ្វើឱ្យមានការលេចនោមញឹកញាប់ភា្លមៗ ការស្ទះនោម និងនោមមិនដឹងខ្លួន។
-Enteroceleគឺជាការលៀនចេញនៃផ្នែក ក្រោយខាងលើនៃជញ្ជាំងរបស់ទ្វារមាសដែល ជាកន្លែងដែលចំណែកនៃពោះវៀនតូចប៉ោងចូល ទៅក្នុងទ្វារមាស ។
-Rectoceleគឺជាការលៀនចេញនៃផ្នែកខាង ក្រោមនៃជញ្ជាំងរបស់ទ្វារមាសនៅកន្លែង ដែលថង់លាមកប៉ោងចូលទៅក្នុងទ្វារមាស ។
តើអ្វីជាមូលហេតុធ្វើឱ្យស្បូនស្រុត ?
នេះគឺជាតារាងស្ថានភាពដែលអាចធ្វើឱ្យស្បូនស្រុត ៖
-ការពពោះ ការមានសម្រាលកូនភ្លោះជាមួយនឹងការសម្រាលតាមទ្វារមាស
-សាច់ដុំតំបន់អាងត្រគាកចុះខ្សោយជាមួយគាត់មានអាយុច្រើន
-ការចុះខ្សោយ និងការបាត់បង់នូវការកន្ត្រាក់នៃជាលិកាបន្ទាប់ពីអស់រដូវរបស់ស្ត្រី និង ការបាត់បង់នូវអ័រម៉ូនធម្មជាតិ Estrogen
-ស្ថានភាពដែលធ្វើឱ្យកើនឡើងនូវកម្លាំងសម្ពាធនៅក្នុងពោះមានដូចជា ការក្អកជាលក្ខណៈរុំារ៉ៃ ការប្រឹងបត់ជើង មានដុំនៅអាងត្រគាក ឬក៏មានការប្រមួលផ្តុំនៃសារធាតុរាវនៅក្នុងពោះ។
-ការលើសទម្ងន់ឬក៏ភាពធាត់ពេក និងការប្រឹងទៅលើសាច់ដុំអាងត្រគាក
-ការបាញ់កាំរស្មីនៅក្នុងតំបន់អាងត្រគោក ធ្វើឱ្យបាត់បង់ការទ្រទ្រង់ខាងក្រៅ ។ កត្តាប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងៗទៀត ៖
-ការលើកវត្ថុធ្ងន់ពេក
-ស្ត្រីស្បែកស គឺច្រើនមានផលប៉ះពាល់ច្រើនជាងស្ត្រីជនជាតិអាមេរិកស្បែកខ្មៅ និងជនជាតិអាស៊ីដែលប៉ះពាល់តិចតួច ។
រោគសញ្ញានៃស្បូនស្រុត ៖
-មានអារម្មណ៍ថាតឹងណែនឬក៏មានសម្ពាធនៅក្នុងអាងត្រគាក
-ឈឺនៅចង្កេះ
-មានអារម្មណ៍ថាមានអ្វីចេញមកក្រៅតាមទ្វារមាស
-ឈឺចាប់នៅពេលរួមភេទ
-ពិបាកបត់ជើងតូច ឬក៏បត់ជើងធំ
-ពិបាកក្នុងការដើរ
តើនៅពេលណាដែលអ្នកគួរតែទៅពិគ្រោះ នឹងគ្រូពេទ្យ ?
រាយការណ៍ទៅអ្នកផ្តល់សេវាសុខភាពបើសិនអ្នកមានបញ្ហាអ្វី ឬក៏មានរោគសញ្ញាដូចខាងក្រោម ៖
-អ្នកមានអារម្មណ៍ថាស្បូនរបស់អ្នកមកនៅជិតមាត់នៃទ្វារមាស ឬក៏មានការឈឺមិនស្រណុកចាប់ពីការបង្ហូរទឹកនោម ឬក៏ភ្លាមៗចង់បត់ជើងធំ ។
-អ្នកមិនមានអារម្មណ៍ថាជាស្បូនរបស់អ្នកទេ ប៉ុន្តែវាគ្រាន់តែជាសម្ពាធផ្លូវរបស់ទ្វារមាសអ្នក ឬក៏មានអារម្មណ៍ថាមានអ្វីចេញមកក្រៅតាមទ្វារមាសរបស់អ្នក ។
-អ្នកនៅតែបន្តការឈឺនៅផ្នែកចង្កេះជាមួយនឹងការពិបាកដើរ ការបត់ជើងតូច និងការបត់ជើងធំ។
ទៅពិនិត្យជាមួយនឹងអ្នកថែរក្សាផ្នែកវេជ្ជសាស្ត្រ បើសិនអ្នកមានបញ្ហាដូចខាងក្រោម៖
-មានការស្ទះ ឬក៏ពិបាកក្នុងការបត់ជើងតូច និងបត់ជើងធំ
-ការស្រុតស្បូនជាលក្ខណៈទាំងស្រុង ។
អ្នកគួររស់នៅរបៀបណាដើម្បីគេចផុតពីបញ្ហាស្បូនស្រុត ?
-កាត់បន្ថយទម្ងន់
-ចៀសវាងការទល់លាមកដោយការបរិភោគអាហារសរសៃច្រើន
-ធ្វើលំហាត់ប្រាណដើម្បីពង្រឹងសាច់ដុំអាងត្រគាក
-ចៀសវាងការលើកវត្ថុធ្ងន់ឬក៏ការប្រឹងពេក ៕
ចែករំលែកព័តមាននេះ