ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​​​កីឡា​ករ​ប៊ួតេង​ថា មូលហេតុ​​របួសញឹកញាប់​ដោយសារ​​ការរួមរ័កមួយសបា្តហ៍ពី7ទៅ10ដង

13 ឆ្នាំ មុន

ទីភ្នាក់ងារ​​​ព័ត៌មានបរទេស​​កាលពីថ្ងៃទី២៤ មករា ផ្សាយ​​ឱ្យ​ដឹងថា សង្សារ​កីឡាករ​ខេវិន ព្រីន ​​ប៊ួតេង ​ខ្សែបម្រើ​​​ក្លឹប​ AC Milan ក្នុង​​ក្របខណ្ឌ​បាល់ទាត់ Calcio Serie A ​អ៊ី​តាលី​បង្ហើប​​ឱ្យ​ដឹង​ថា ​​មូលហេតុ​ដែល​ប៊ូ​តេង រង​​​របួស​ញឹកញាប់​​​បណ្តាលមកពី​ការរួម​រ័ក​​ជាច្រើន​លើក ។​ ​​អតីត​​​កីឡាករ​​ក្លឹប Spurs ​និង Portsmouth ចូល​លេង​​​បានត្រឹម១​១​លើក ក្នុង​ក្របខណ្ឌ​​​​បាល់​ទាត់​ Calcio Serie A ​​​ក្នុង​រដូវកាល​​នេះ ​ដោយ​សារ​បញ្ហា​​របួស ។

ទីភ្នាក់ងារ​​​ព័ត៌មានបរទេស​​កាលពីថ្ងៃទី២៤ មករា  ផ្សាយ​​ឱ្យ​ដឹងថា សង្សារ​កីឡាករ​ខេវិន  ព្រីន ​​ប៊ួតេង ​ខ្សែបម្រើ​​​ក្លឹប​ AC Milan ក្នុង​​ក្របខណ្ឌ​បាល់ទាត់ Calcio Serie A ​អ៊ី​តាលី​បង្ហើប​​ឱ្យ​ដឹង​ថា ​​មូលហេតុ​ដែល​ប៊ូ​តេង រង​​​របួស​ញឹកញាប់​​​បណ្តាលមកពី​ការរួម​រ័ក​​ជាច្រើន​លើក ។​ ​​អតីត​​​កីឡាករ​​ក្លឹប Spurs ​និង Portsmouth ចូល​លេង​​​បានត្រឹម១​១​លើក ក្នុង​ក្របខណ្ឌ​​​​បាល់​ទាត់​ Calcio Serie A ​​​ក្នុង​រដូវកាល​​នេះ ​ដោយ​សារ​បញ្ហា​​របួស ។ ​ចុង​ក្រោយនេះ ​​តារា​បង្ហាញ​ម៉ូដដ៏​សិចស៊ី​​បានចេញមុខ​បង្ហាញពី​អាថ៌​កំបាំង​​​​​នៃ​មូលហេតុ​​​ធ្វើឱ្យគូស្នេហ៍​​​របស់ខ្លួន​ខកខាន​មិនបាន​ចូល​លេង ។

​​នាង​មេលីសសា​ សាត់តា ​តារាបង្ហាញម៉ូដ​ដ៏​សិចស៊ី ​ជាកូន​​កាត់អាមេ​រិក-អ៊ី​តាលី បានបង្ហើប​ឱ្យ​ដឹងថា «មូលហេតុ​​ធ្វើឱ្យគេ​របួសជារៀងរហូត ព្រោះពួកយើងរួម​ដំណេក​​នឹងគ្នា​ប្រហែល​ពី៧ ទៅ១០ដង​ក្នុង​មួយ​សបា្តហ៍ ។ ខ្ញុំ​មិនចូលចិត្ត​ការបបោសអង្អែល​​ ខ្ញុំ​ត្រូវ​ការ​ព្រឹត្តិ​ការណ៍​​ដ៏​ជាក់ស្តែង និង​​ចូលចិត្ត​​ស្ថិត​នៅពី​លើ ​​ព្រោះអាចធ្វើឱ្យខ្ញុំ​​គ្រប់គ្រងស្ថាន​ភាព​បាន​គ្រប់​យ៉ាង»  ៕