ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជនជាតិឡាវ​ម្នាក់​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង៤​និង៣០នាទីរសៀលថ្ងៃទី២៣ មករា ២០១២ កម្លាំង​នគរបាលប៉ុស្តិ៍​ការពារព្រំដែនខាំភោគ​ចំណុះ​ឲ្យ​វរ​សេនា​លេខតូច៧០១ សហការជា​មួយទាហ៊ាន គ១ វរសេនាតូចការពារព្រំដែន​លេខ១០១ ចាប់​​ឃាត់​ខ្លួនបុរសជនជាតិឡាវ​ម្នាក់រួមនិងវត្ថុ​តាង​មួយចំនួនទៀត ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ ចូល​មក​លួចកា.ប់​ឈើ​ប្រណីតក្នុង​ដី​កម្ពុជា។

ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង៤​និង៣០នាទីរសៀលថ្ងៃទី២៣ មករា ២០១២ កម្លាំង​នគរបាលប៉ុស្តិ៍​ការពារព្រំដែនខាំភោគ​ចំណុះ​ឲ្យ​វរ​សេនា​លេខតូច៧០១ សហការជា​មួយទាហ៊ាន គ១ វរសេនាតូចការពារព្រំដែន​លេខ១០១ ចាប់​​ឃាត់​ខ្លួនបុរសជនជាតិឡាវ​ម្នាក់រួមនិងវត្ថុ​តាង​មួយចំនួនទៀត ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ ចូល​មក​លួចកាប់​ឈើ​ប្រណីតក្នុង​ដី​កម្ពុជា។

ប្រភពពីមន្ត្រីនគរបាលវរការពាព្រំដែនលេខ​៧០១ បានឲ្យកោះសន្តិភាពដឹងនៅព្រឹកទី២៤ មករា នេះថា កម្លាំងនគរបាលបានរួមសហការ​ជា​មួយកម្លាំងទាហានវរសេនាតូចការពារ​ព្រំ​ដែនលេខ១០១ ចាប់ឃាត់ខ្លួនបុរសជនជាតិ​ឡាវ​ម្នាក់ ខណៈគេបម្រុងរៀបចំធ្វើសកម្មភាព​កាប់​ឈើប្រណីតក្នុងដីកម្ពុជាកាលពីវេលា​ម៉ោង​៤​និង​៣០នាទីរសៀលថ្ងៃទី២៣ មករា ២០១២ នៅចំណុចចុង​អូរ​សង្កែចន្លោះបង្គោលលេខ៥០-​៥១ ចម្ងាយ​ពីខ្សែបន្ទាត់ព្រំដែនចូលមកដីកម្ពុជា​មួយគីឡូ​ម៉ែត្រ។ ប្រភពដដែលបន្តថា ជនជាតិ​ឡាវដែល​ត្រូវ​ចាប់ឃាត់ខ្លួននេះឈ្មោះមិត្ត ភូមិ អាយុ២៤ឆ្នាំ រស់នៅភូមិតាពុង ឃុំស្អាត ស្រុក​មឿង​ខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ ​ការ​ចាប់ឃាត់ខ្លួននេះសមត្ថកិច្ចការពារ​ព្រំ​ដែន​កម្ពុជា​រឹបអូសបានសម្ភារមួយចំនួន​រួមមានគោយន្ត​កន្ត្រៃមួយគ្រឿង រណារយន្តមួយ​គ្រឿង និង​រណារ​ដៃមួយ។ បច្ចុប្បន្នជនជាតិឡាវម្នាក់នេះ​កំពុងជាប់ឃុំ​នៅមូលដ្ឋានទាហ៊ានការពារព្រំដែន​វរសេនាតូច​លេខ១០១ រង់ចាំដោះស្រាយតាម​នីតិវិធី។

ដោយឡែកពលរដ្ឋកម្ពុជាចំនួន៩នាក់ត្រូវ​បានដោះលែងឲ្យមានសេរីភាពវិញ​ហើយកាលពី​ថ្ងៃ​ទី​១៨មករា២០១២បន្ទាប់ពី​មានការ​សម្រុះ​សម្រួលពីទាហ៊ានវរៈសេនាតូច​ការ​ពារព្រំ​ដែន​លេខ​១០១រួចមក។ ពល​រដ្ឋទាំង​៩​នាក់​នេះ​ត្រូវ​ទាហានការពារព្រំដែន​ឡាវចាប់​ខ្លួន​កាល​ពីថ្ងៃទី​១០ មករា ២០១២ ស្ថិត​ក្នុង​ចន្លោះ​បង្គោល៦០ និង​៦១ ចំណុចព្រៃ​វាំងមូ៕