ខេត្តស្វាយរៀង ៖ យុវជនម្នាក់បាក់ដៃឆ្វេងពីរកំណាត់ត្រង់កំភួនដៃ ស្អុយរលេះរលួយប្រកាច់សន្លប់បាត់បង់ស្មារតី ដោយសារតែក្រុមគ្រួសារមានជំនឿទៅលើគ្រូខ្មែរមិនព្រមយកទៅព្យាបាលនៅមន្ទីរពេទ្យទុកទាល់តែហើមស្អុយ ទើបយកទៅត្រូវគ្រូពេទ្យប្រាប់ថា ហួសពេលហើយដៃអាចនឹងពិការបាន ។
ប្រភពពីស្ត្រីជាម្តាយបានប្រាប់ឱ្យដឹងថា កូនរបស់គាត់ឈ្មោះពៅ នីម៉ាល់ អាយុ២០ឆ្នាំ រស់នៅភូមិជ្រាងពពេល ឃុំម្រាម ស្រុករមាសហែក។ ប្រភពបន្តថា កាលពីថ្ងៃទី៤ មករា ២០១២ នៅម៉ោង១១និង៣០នាទីព្រឹក ជនរងគ្រោះបានឡើងបេះផ្លែអម្ពិលកម្ពស់ជាង៤ម៉ែត្រ ក្នុងវត្តទួលរាជ្យថ្មី ដើម្បីញ៉ាំ ។
ខណៈកំពុងសួរមែកឈោងបេះផ្លែក៏របូតដៃធ្លាក់មកដីបណ្តាលឱ្យបាក់កំភួនដៃឆ្វេង២កំណាត់ សន្លប់នៅក្រោមដើមអម្ពិលត្រូវមិត្តភក្តិដឹកទៅផ្ទះ រួចក្រុមគ្រួសារក៏ហៅគ្រូខ្មែរនៅភូមិជាមួយគ្នាឱ្យមកស្តោះផ្លុំ ហើយគ្រូបុរាណនោះធានាមើលថា ពិតជាជាសះស្បើយ៕
ចែករំលែកព័តមាននេះ