ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung ស្មាតហ្វូនបង្កើតកន្លែង​ថាច់និងហ្វីលដំបូងគេនៅភ្នំពេ​ញ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​Samsung Galaxy Note លក់​អស់​​ជាងមួយ​​លាន​គ្រឿង​​ក្រោយ​​សម្ពោធចេញ​លក់បានតែ​​ពីរសបា្តហ៍​ប៉ុណ្ណោះ ។ លោកវ៉ាត់ ឡាំ​ផេង​ នាយក​គ្រប់គ្រង​ប្រចាំ​​ប្រទេស​​កម្ពុជានៃ​​ក្រុម​ហ៊ុន Samsung Electronics បានមានប្រសាសន៍ថា ​​Samsung GalaxyNote ពិត​ជា​ទំនើបល្អឥត​ខ្ចោះ​​មែន ទើប​ធ្វើឱ្យ​ល្បឿន​លក់​ដាច់​​លើស​ពី​ការ​ស្មាន ។ ​

ក្រៅពី​នេះ​​ស្រឡាយ​​ផលិតផល​ស្មាត​ហ្វូន​របស់ Samsung ​ទាំង​​អស់រួមមាន Samsung Galaxy SII, Samsung Galaxy Tab10.1 និង ​Galaxy Note បានដំឡើង​ប្រសិទ្ធភាព (Upgrade) ​កម្ម​វិធី icescream sandwich 4.0 របស់  Androi រួចស្រេច​ហើយ ។ លើស​ពី​នេះ​ទៅទៀត​អតិថិជន​​អាច​ទាញយកកម្មវិធី Khmum Browser និង​ Zirco Khmer ​ដែល​អាច​​អាន​អក្សរ​ខ្មែរ​បានពេញ​​លេញ (ដោយ​មិន​ដាច់​​​ជើង ឬស្រៈ)​​។

លោកបានបន្ត​ទៀតថា ​ឥឡូវ​នេះ​​ Samsung បាន​បង្កើត​​ថាច់ និងហ្វីល ហ្សូន​(Touch & Feel Zone) ដំបូងគេ​ ដើម្បី​ឱ្យ​​​អតិថិជន​ចូលរួម​សាកល្បង​ប្រើ​ផលិត​ផល​ស្មាត​​​ហ្វូន​​​ដ៏ទំនើប​របស់ Samsung ​ដែល​អាច​លេ​ង Facebook, Twitter, Reader Hub, Games, Youtube ​និង​កម្មវិធីជាង​២០០.០០០​ទៀត​ដែល​បាន​បំពាក់​ក្នុង​ទូរស័ព្ទ​​ Samsung ស្មាតហ្វូនទាំង​អស់ ។

សូម​ចូលរួម​សាកល្បង​​ប្រើ​សមិទ្ធផល​ច្នៃ​​ប្រឌិត​​ដ៏ទំនើប​​ចុង​ក្រោយរបស់ Samsung ដោយ​ឥត​គិតថ្លៃ​​​ចាប់​ពី​ថ្ងៃនេះ​តទៅ​នៅតាម​បណ្តាហាងលក់​ទូរស័ព្ទ​​មួយចំនួន​មានដូចជា ហាង​លក់​ទូរស័ព្ទ នីកា K-four Citymall និង ហាង​លក់​ទូរស័ព្ទ​ដៃ​ហាក់ សែ សាខា​ផ្សារធំ​ថ្មី​ដើម្បី​ស្វែង​យល់ពីភាពទាន់សម័យ  និងប្រសិទ្ធ​ភាពល្អ​ឥតខ្ចោះ​របស់ Galaxy Tab 10.1 Galaxy SII និង​ Galaxy Note  ៕ សំអូន