ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង​កុមារី25ឆ្នាំ

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​​​មាន​ចំណង​ជើង​ថា «កុមារី​២៥ឆ្នាំ» ដែល​​ជា​រឿង​កំប្លែង​មួយ​ ត្រូវ​បាន​រៀប​ចំ​ដាក់​​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​១ មករា នៅ​មហោស្រព​ចេនឡា​ ​​ក្រោម​អធិបតី​ភាព​លោក​ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយ​ក​​ដ្ឋាន​សិល្បៈ​ភាព​យន្ត​​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​​​មាន​ចំណង​ជើង​ថា «កុមារី​២៥ឆ្នាំ» ដែល​​ជា​រឿង​កំប្លែង​មួយ​ ត្រូវ​បាន​រៀប​ចំ​ដាក់​​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​១ មករា នៅ​មហោស្រព​ចេនឡា​ ​​ក្រោម​អធិបតី​ភាព​លោក​ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយ​ក​​ដ្ឋាន​សិល្បៈ​ភាព​យន្ត​​ ។ អ្នក​ស្រីពាន់ ភួង​បុប្ផា​ អ្នក​ដឹក​នាំ​រឿង​ និង​ជា​ចាង​ហ្វាង​ផលិត​កម្ម​ផ្កា​ប្រាំ​​​និយាយថា រឿង«​កុមារី​២៥ឆ្នាំ» គឺ​ជា​រឿង​​កំ​​ប្លែង​ទី​បីរបស់​អ្នក​ស្រី​ តែ​វា​ជា​ចំណង​ដៃ​ថ្មី​សម្រាប់​​​​ឆ្នាំ​២០១២​នេះ ។

លោក​ស៊ិន ចន្ទសាយ៉ា បាន​​ថ្លែង​​កោត​សរ​សើរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​ស្នា​ដៃ​ថ្មីៗ​របស់​អ្នក​ស្រី​ពាន់ ភួង​បុប្ផា ដើម្បី​បម្រើ​អារ​ម្មណ៍​ទស្ស​និកជន​ ហើយផលិតកម្ម​ផ្កា​ប្រាំ​ភាព​យន្ត​ គឺ​ជា​ផលិតកម្ម​ដែល​បង្កើត​ស្នា​ដៃ​ថ្មី​ៗ​មាន​គុណ​ភាព និង​ថត​យក​សំឡេង​ពិត​ៗ​មិន​ប្រើ​សំឡេង​បញ្ចូល​នោះទេ ។ លោក​ស៊ិន ចន្ទ​សាយ៉ា បញ្ជាក់​ថា វិស័យ​ភាព​យន្ត​នៅ​កម្ពុជារយៈ​ពេល​១៣​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​មាន​លំ​នឹង ។ ក្នុង​ឆ្នាំ​២០១១​​មាន​ការ​ផលិត​ខ្សែ​ភាព​យន្ត​បាន​ចំនួន​២០​រឿង​ តែ​ទោះ​បី​​ជា​យ៉ាង​នេះ​ក្តី​ វិស័យ​ភាព​យន្ត​នៅ​កម្ពុជា​មិន​ទាន់​ទទួល​បាន​ជោគ​ជ័យ​នៅ​ឡើយ​ទេ​ ទាំង​នៅ​ក្នុង​ទី​ផ្សារ​ជាតិ​ និង​អន្តរជាតិ ។ លោក​ស៊ិន​ ចន្ទសាយ៉ា បាន​ថ្លែង​ទៀត​ថា វិស័យភាព​យន្ត​ គឺ​ជា​វិស័យ​មួយ​ដែល​មាន​សារ​សំខាន់​ខ្លាំង​ណាស់​ពី​​ព្រោះ​​វាបាន​បង្ហាញ​អំពី​វប្បធម៌​ អរិយធម៌​របស់​ប្រទេស​នីមួយៗ​ ដូច្នេះ​ហើយ​ទើប​បច្ចុប្បន្ន​កម្ពុជា​កំពុង​តែ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​បរទេស​ឱ្យ​មក​ថត​ភាព​យន្ត​នៅ​ស្រុកយើង​​ឱ្យ​បាន​កាន់​តែ​ច្រើន​ គឺកាន់​តែ​ល្អ​ ។ ជា​មួយ​នេះ​​យើង​នឹង​ធ្វើ​ការ​ជ្រើស​រើ​ស​យក​តារា​ភាព​យន្ត​ដែល​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​សម្តែង​ទៅ​ធ្វើ​ការ​បណ្តុះ​បណ្តាល​បន្ថែម​នៅ​ក្រៅ​ប្រទេស​ ពី​ព្រោះ​នៅ​កម្ពុជា​កំពុង​​​មាន​ការ​ខ្វះ​ខាត​ច្រើន​ណាស់​គឺ​ទាំង​អ្នក​និពន្ធ​ អ្នក​ដឹក​នាំ​រឿង អ្នក​ថត អ្នក​សម្តែង​ អ្នក​បញ្ចូល​សំឡេង និង​អ្នក​បច្ចេកទេស​​ ៕          អ៊ុយ​សុង