ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ខ្ទម​ចាំចំការ ក្មេង​២​នាក់​បងប្អូន​ស្លា.ប់​ម្នាក់​អាយុ​៧​ឆ្នាំ ម្នាក់​អាយុ​៨​ខែ ខណៈ​ឪពុក​ម្ដាយ​ទៅ​ច្រូត​ស្បូវ

15 ឆ្នាំ មុន

ខេត្ដកំពង់ធំ ៖ ក្មេង​ប្រុស​តូច​ៗ២​នាក់បងប្អូន​បាន​ស្លា.ប់​រួញ​ក្រញង់​ក្នុង​ខ្ទម​ ចាំចំការដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៣​ម៉ែត្រ​ប្រក់ស្បូវ​ជញ្ជាំង​ ស្លឹកដោយសារ​ភ្លើង​ឆេះ​ខ្ទម​នេះពេល​ឪពុក​ម្ដាយ​ជាប់រវល់​ទៅ​ច្រូត​ស្បូវ​ នៅក្នុង​ព្រៃ ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១០ នៅ​តំបន់​ជាំ​ម្អម ក្នុងភូមិសាស្ដ្រ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ដ​កំពង់ធំ​។តាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុកសណ្ដាន់​បានឱ្យ​ដឹង​ថា

ខេត្ដកំពង់ធំ ៖ ក្មេង​ប្រុស​តូច​ៗ២​នាក់បងប្អូន​បាន​ស្លាប់​រួញ​ក្រញង់​ក្នុង​ខ្ទម​ចាំចំការ ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៣​ម៉ែត្រ​ប្រក់ស្បូវ​ជញ្ជាំង​ស្លឹកដោយសារ​ភ្លើង​ឆេះ​ខ្ទម​នេះ ពេល​ឪពុក​ម្ដាយ​ជាប់រវល់​ទៅ​ច្រូត​ស្បូវ​នៅក្នុង​ព្រៃ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១០ នៅ​តំបន់​ជាំ​ម្អម ក្នុងភូមិសាស្ដ្រ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ដ​កំពង់ធំ​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុកសណ្ដាន់​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ទាំង​២​នាក់ដែល​ត្រូវ​ស្លាប់​ក្នុង​ភ្នក់ភ្លើង​យ៉ាង​វេទនា និងអាណោចអាធ័ម​បំផុត​នេះ​ម្នាក់​ឈ្មោះ​ស៊ុន តាក់ អាយុ​៧​ឆ្នាំ​ជា​បងនិង​ប្អូន​ឈ្មោះ​ស៊ុន សាក់ អាយុ​៨​ខែ ស្នាក់​នៅ​កន្លែង​កើតហេតុខាងលើ។ លោក​អួ​ង ម៉ូ​លី អធិការ​នគរបាលស្រុក​សណ្ដាន់​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ឱ្យដឹង​ថាក្មេង​រង​គ្រោះ​ទាំង​២​នាក់​ មាន​ឪពុក ឈ្មោះ​ងិ​ន សឿង និង​ម្ដាយ​ឈ្មោះ​ញៀន សា​ម៉​ន អាយុ​៣០​ឆ្នាំ ស្មើគ្នារស់នៅ​ភូមិ​ជរឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ជា​គ្រួសារ​ក្រីក្រមានមុខរ​បរជា​អ្នក​ធ្វើស្រែ​ចំការ។ ប្រភពដដែល​បានឱ្យ​ដឹង​ទៀត​ថាជា​រៀង​រាល់​ឆ្នាំគ្រួសារ​នេះ​ តែង​នាំ​គ្នា​ទៅ​ស្នាក់​នៅ​តំបន់​កើតហេតុ​ខាងលើដើម្បី​ប្រកប​របរ​ធ្វើ​ចំការ​ដោះស្រាយ​ជីវភាព ។

ដោយឡែកនៅ​មុន​ពេលកើតហេតុបន្ទាប់​ពី​ពួក​គេ​ដាំបាយ​ហូប​ពេលថ្ងៃត្រង់​រួច ជា​ការ​ធ្វេសប្រហែស​មិន​បានពន្លត់ភ្លើង​ចង្ក្រាន​ឱ្យ​បាន​ត្រឹមត្រូវ ក៏​នាំ​គ្នា២​នាក់​ប្ដី​ប្រពន្ធ​ទៅ​ច្រូត​ស្បូវ​ក្នុង​ព្រៃ​ ដែលនៅ​ចំងាយ​ពី​ខ្ទម​នេះ​ប្រហែលជា​៣​គីឡូម៉ែត្រដោយ​ទុក​ឱ្យ​កូនប្រុស​ច្បង​ឈ្មោះ​ស៊ុន តាក់ អាយុ​៧​ឆ្នាំ នៅ​ចាំ​ខ្ទម និង​យោលអង្រឹង​ឱ្យប្អូនប្រុស​ឈ្មោះ​ស៊ុន សាក់ អាយុ​៨​ខែដេក គួប​ផ្សំ​នឹង​មាន​ខ្យល់​បក់់​ត្រសៀក​ពី​ទិស​ខាងត្បូង ខណៈ​ក្មេង​ទាំង​២​នាក់​លង់លក់​ក្នុងដំណេក។ ក្នុង​ពេល​នោះ​ខ្យល់​បាន​បំ​ប៉ើងរងើកភ្លើង​ពី​ចង្ក្រាន​បាយ​ទៅ​ប៉ះ​ជញ្ជាំង​ខ្ទម ដែល​បិទ​បាំង​ដោយ​ស្លឹក ទើប​បង្ក​ឱ្យ​មាន​អគ្គីភ័យ​នេះ​ឡើង​ហើយ​ក៏​បណ្ដាល​ឱ្យ​ភ្លើង​ឆេះខ្ទម​នេះ​យ៉ាង​សន្ធោសន្ធៅ ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​មាន​ខ្ទម​ស្នាក់​នៅ​ក្នុង​ព្រៃ​ក្បែរនោះ ពេល​ឃើញ​ផ្សែង​ឆេះ​ខ្មួលខ្មាញ់​ឡើងទៅ​លើ​មេឃ​ នឹក​ស្មាន​តែ​ភ្លើង​ឆេះ​ព្រៃក៏​នាំ​គ្នាទៅ​មើល ស្រាប់តែ​ឃើញ​ក្មេង​រង​គ្រោះ​ត្រូវស្លាប់​រួញ​ក្រញង់​ក្នុង​ភ្នក់ភ្លើង​រួច​ទៅ​ហើយ ក៏នាំ​គ្នារ​ត់ទៅ​ប្រាប់​ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ​។ ទោះបីជា​ទទួល​បាន​ព័ត៌មាន​គួរ​ឱ្យ​រន្ធត់​បែបនេះ​ប្រញាប់ប្រញាល់​វិល​ត្រឡប់​មក​ដល់កន្លែង​កើតហេតុ​ បាន​ត្រឹម​មក​ឃើញ​សាកសព​កូន​ៗ​ឆេះ​រួញ​ក្រញង់ ​ក៏​យំសោក​បោក​ខ្លួនដូចសត្វអកដោយ​ក្ដី​អាណិតអាសូរ និង​អា​លោះ​អាល័យជាទី​បំផុត ហើយ​ក៏​នាំ​យកស​ពកូន​ៗ​យក​ទៅធ្វើបុណ្យ​តាម​ប្រពៃណី។ គ្រោះ​អគ្គី​ភ័យ​នេះក្រៅពី​សម្លាប់​ក្មេង​ៗ​អស់​២​នាក់និង​ឆេះ​ខ្ទម១​នេះ​ បាន​ឆេះ​បំផ្លាញ​ទ្រព្យសម្បត្ដិ​របស់គ្រួសារ​រង​គ្រោះ​អស់​ស្រូវ​ចំនួន​៣​កា​រ៉ុ​ង និងខោអាវ មុង ភួយ ចានឆ្នាំង​អស់​មួយ​ចំនួនទៀត​ផង។