ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមគោ​យន្ត​​លួច​ជីកដី​ទួល​បុរាណ​លក់​ឱ្យ​យួន​

13 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ប្រជា​ពលរដ្ឋ​​មាន​ការ​ក្តៅ​ក្រហាយ​នឹង​អ្នក​បើក​បរ​​គោ​យន្ត​ដែលបាន​លួច​ ជីកដី​​​​ទួល​បុរាណ​​មួយ​យក​អាចម៌​​ដី​លក់​ឱ្យ​​យួននៅ​ចំណុច​​ច្រក​របៀង​​ ស្រែ​បារាំង ភូមិ​តានូ ឃុំ​ចម្លង ​ស្រុក​ស្វាយ​ជ្រំ ។ បើ​តាម​​ប្រជា​ពលរដ្ឋ​​ភូមិ​ស្វាយ​តា​ភ្ល ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ​សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​​ប្រាប់​កោះ​​សន្តិ​ភាព​ថា ចាប់​ពី​ថ្ងៃទី​​២៨ ​វិច្ឆិកា ​ដល់​ថ្ងៃ​ទី​២ ធ្នូ មាន​ក្រុម​អ្នក​បើក​គោ​យន្ត​

ខេត្តស្វាយរៀង ៖ ​ប្រជា​ពលរដ្ឋ​​មាន​ការ​ក្តៅ​ក្រហាយ​នឹង​អ្នក​បើក​បរ​​គោ​យន្ត​ដែលបាន​លួច​ជីកដី​​​​ទួល​បុរាណ​​មួយ​យក​អាចម៌​​ដី​លក់​ឱ្យ​​យួននៅ​ចំណុច​​ច្រក​របៀង​​ស្រែ​បារាំង ភូមិ​តានូ ឃុំ​ចម្លង ​ស្រុក​ស្វាយ​ជ្រំ ។ បើ​តាម​​ប្រជា​ពលរដ្ឋ​​ភូមិ​ស្វាយ​តា​ភ្ល ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ​សុំ​មិន​បញ្ចេញ​​ឈ្មោះ​បាន​​ប្រាប់​កោះ​​សន្តិ​ភាព​ថា ចាប់​ពី​ថ្ងៃទី​​២៨ ​វិច្ឆិកា ​ដល់​ថ្ងៃ​ទី​២ ធ្នូ មាន​ក្រុម​អ្នក​បើក​គោ​យន្ត​ចំនួន​៤​​គ្រឿង ​បាន​​ចូល​លួច​ជីក​ដី​​ទួល​បុរាណ​ គឺទួល​តា​ម៉ម ​ស្ថិតនៅ​ខាង​ត្បូង​ទួល​វត្ត​តា​ព្រហ្ម ​​ចម្ងាយ​៥០​ម៉ែត្រ ក្នុងភូមិ​ស្វាយ​តា​ភ្ល ដឹក​យក​ទៅ​លក់​អស់​ចំនួន​២០០​​គោ​យន្ត​​ហើយ​ដោយ​ដឹក​ឆ្លងកាត់តាម​ច្រក​​របៀង​ស្រែ​បារាំង ​ចូល​ទៅ​​ទឹក​ដី​វៀតណាម ​ភូមិតា​នូ ​ឃុំ​យិន​ហឹុង ​ស្រុក​យិន​ហឹុង ​​ខេត្ត​ឡុង​អាន ដើម្បី​​ចាក់ដីធ្វើ​ផ្សារ​ជាប់​ព្រំដែន​ ។

ប្រជា​ពលរដ្ឋ​ខ្លះ​សង្ស័យ​ថា ​លោក​មេភូមិ​​ស្វាយ​តាភ្ល ​លក់​ដី​​ទួល​តាម៉ម ឱ្យ​ពួក​​គោ​យន្ត ។ ​ទាក់ទិន​នឹង​ករណី​​ខាង​លើ​លោក​ពៅ ​សូ៊ន អាយុ​៦២​ឆ្នាំ ​ជា​មេភូមិ​ស្វាយ​​តាភ្ល ​បា​ន​មាន​ប្រសាសន៍​​បំភ្លឺថា ​មិន​ពិត​ដូច​ការ​ចោទ​ប្រកាន់​​ពី​ប្រជា​ពល​រដ្ឋ​​នោះទេ។ ​លោកបាន​សុំ​​​អគារ​សិក្សា​​១​ខ្នង​មាន​២​បន្ទប់ សង់​នៅ​សាលា​បឋម​សិក្សា​ស្វាយ​តាភ្ល ​ពី​គម្រោង​​ផែន​ការ​អភិ​វឌ្ឍន៍​​ឃុំ ក្នុង​ទឹក​ប្រាក់​៦៤​លាន​រៀល ដោយ​សាលា​ទឹក​លិច​ក៏ចាក់ដី​ឱ្យ​ខ្ពស់​ ដូច្នេះក៏​សុំ​​​អាចម៌​ដី​នៅ​ទួល​តាម៉ម ​ពី​លោក​ប្រធាន​ក្រុម​ប្រឹក្សា​​ឃុំ​យក​មក​ចាក់​ដើម្បី​សង់​សាលា​ ពី​ព្រោះ​​ក្រោយ​ពីទឹក​ជំនន់​ជន់​លិច​ពុំមាន​ដី​ណា​អាច​ជីក​យក​អាចម៌​ដី​បាន​ទេ ដោយសារ​មាន​​ទឹក​ហើយ​ក្រុម​ជាង​ដេញ​ថ្លៃ​បាន​គេ​ប្រញាប់​សាង​សង់​ឱ្យ​ទាន់​កុង​ត្រា​ ទើប​សុំ​ជីក​ដី​ទួល​តាម៉ម ​​យក​អាចម៌​ដី​​ដាក់​សាលា​។ ប៉ុន្តែ​​ពេល​ក្រុម​គោ​យន្ត​​ដឹក​ដាក់​សាលា​ពេញ​ហើយ​ក៏​ឆ្លៀត​ឱកាស​លួច​​ដឹក​ដី​ទួល​នោះ​បន្ត​រយៈ​ពេល​៥​ថ្ងៃ ទើប​ប្រជា​ពលរដ្ឋ​​​ទៅ​ប្រាប់​លោក​ ហើយលោក​​បាន​ទៅ​ឃាត់​ឱ្យ​ឈប់​​ដឹក​ដី​នោះ​​ទៀត ក៏​ប៉ុន្តែ​​ការ​ដឹក​អាចម៌​ដី​លក់​ឱ្យ​វៀតណាម​​អស់​ប៉ុន្មាន​នោះ​ លោក​មិន​បាន​ដឹង​ទេ ហើយ​ក៏​ពុំ​បាន​លក់​ឱ្យ​ពួក​​គោ​យន្ត​ដែរ ។

អ្នក​ភូមិ​​ថា ការ​ដឹក​ដីចាក់​សង់​សាលា គឺ​អស់​ចំនួន​៧០​គោយន្តប៉ុណ្ណោះ​ ហើយ​ពួក​គោ​យន្ត​​សុំ​ដឹក​ទៅ​ស្វាយ​រៀង​៤​​គោ​យន្ត​ទៀត ។ ​ទាក់​ទិន​​ករណី​ខាង​លើ​នេះ​ដែរ លោក​អ៊ូ ឆេង ​អាយុ​៦៨​ឆ្នាំ នៅភូមិ​​ស្វាយ​តា​ភ្ល ជាជំទប់​ទី​១ ឃុំ​បាសាក់ បាន​ប្រាប់​កោះ​សន្តិ​ភាព​​ថា ក្នុង​ឃុំ​បាសាក់​នេះ​​មាន​ទួល​បុរាណ​​ចំនួន​១៦​ ហើយ​​ភូមិ​ស្វាយ​តាភ្ល​មាន​ទួល​ចំនួន​៦ គឺ​១-ទួល​ដើម​​ពោធិ៍​ទំហំ​​២០​ម៉ែត្រគុណ​៤០​ម៉ែត្រ ​ទី២-ទួល​ក្រួស​​ទំហំ​១៥​ម៉ែត្រ​គុណ​២០​ម៉ែត្រ ​ទី៣-​ទួលតា​ព្រហ្ម​​ បច្ចុ​ប្បន្ន​​យក​ធ្វើ​ជា​វត្ត​ទួល​​តា​ព្រហ្ម ទី៤-​ទួល​តា​ម៉ម​ទំហំ​៣០​ម៉ែត្រ​គុណ​៣៥​ម៉ែត្រ​ ទី​៥-ទួល​សំពៅ​ មាន​រៀ​ប​ដុំ​ឥដ្ឋ​ខឿន​ប្រាសាទ​ទំហំ​៤០​ម៉ែត្រ​គុណ​​៥០​ម៉ែត្រ និងទី៦-​ទួល​តា​ម៉ៅ ។ ​ទួល​បុរាណ​​ទាំង​៦​​នេះ ខ្ពស់​មិន​លិច​ទឹក​ទេ ​ទឹក​ជំនន់​​ឆ្នាំ​២០០០ ​ក៏​ពុំ​លិច​​ដែរ រដ្ឋ​ទុក​​ធ្វើ​ជា​ទួល​សុវត្ថិ​ភាព​ជម្លៀស​ប្រជា​​ពលរដ្ឋ​ឱ្យ​ទៅរស់​នៅ​ពេល​មាន​ទឹក​ជំនន់ ។ ​​បច្ចុ​ប្បន្ន​​ទួល​ដើម​ពោធិ៍ ​ត្រូវ​ពួក​គោ​យន្ត​​ជីក​យក​អាចម៌​​ដីលក​់​នៅ​ក្នុង​អំឡុង​​​​ខែ​កុម្ភៈ ​មក​ដល់​ខែ​មករា ឆ្នាំ​​២០១១ ប​ណ្តាល​ឱ្យ​ទួល​នេះ​​រាប​អស់​​ទាំង​ស្រុង រីឯ​​ទួល​ក្រួស​​កំពុង​ប្រឈម​នឹង​​​ពួក​គោ​យន្ត​​លួចជីក​យក​អាចម៌​ដី​អស់​មួយ​ចំនួន​ ហើយ​ចាប់​​ពីថ្ងៃទី​២០ ​វិច្ឆិកា ​២០១១ មក​ដល់​ថ្ងៃ​ទី​៤ ​ធ្នូ ឆ្នាំ​២០១១ នេះ ។ ​ទួល​តាម៉ម ​ត្រូវ​គេ​លួច​ជីក​យក​អាចម៌​​ដី​អស់​ជម្រៅ​កន្លះ​ម៉ែត្រ​​ពី​លើ​ទួល​ទាំង​​មូល ហើយ​ក៏​​មាន​អ្នក​ម្ចាស់​​ស្រែ​ក្បែរ​នោះ​លួច​វាត​ធ្វើ​ស្រែ​អស់​មួយ​​កូន​អំពក​ និង​វាត​ភ្លឺ​ស្រែ​ពី​ទួល​តា​ម៉ម​ ​ទៅ​កាន់​ទួល​អ្នក​តា​ ទួល​តា​​ព្រហ្ម​​អស់​ផង​ដែរ ​និង​តាម​ចែង​​ភ្លឺទួល​​តូច​ធំកែង​ស្រែ​​ក៏​ត្រូវ​​ពួក​គោ​យន្ត​លួច​ជីក​យក​អាចម៌​ដី​លក់​ដែរ ​ទើប​ប្រជា​ពលរដ្ឋ​​ក្តៅ​ក្រហាយ​សុំ​ឱ្យ​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​​ធ្វើអន្តរាគមន៍ទប់​ស្កាត់​បើ​ពុំ​ដូច្នោះ​​ទេ ទួល​បុរាណ​​ពិតជា​​រលាយ​អស់​មិន​ខាន ហើយ​ក៏គ្មាន​​ទួល​សុវត្ថ​ិភាព​ទៀតដែរ ។

ចំពោះ​អ្នកជីក​អាចម៌​​ដី​លក់​ឱ្យ​វៀត​ណាម​ធ្វើ​ផ្សារ​នោះ​និយាយថា ​ដីក្នុង១​គោ​យន្ត​បាន​​តម្លៃ ១៥.០០០​រៀល ។ ​លោក​ញូង ​យ៉េន មេ​ឃុំ​​បា​សាក់ បាន​​មាន​ប្រសាសន៍​​តាម​ទូរស័ព្ទ​​ថា ចំពោះ​​ក្រុម​គោ​យន្ត​​លួច​ជីក​យក​អាចម៌​ដី​​នៅ​ទួល​តាម៉ម​​នោះ​លោក​ពុំ​បាន​ដឹង​ទេ លោក​នឹង​​ចុះទៅ​ត្រួត​ពិនិត្យ​​​បញ្ឈប់​​​មិន​ឱ្យ​មាន​ការ​ដឹក​បន្ត​ទៀតទេ ។ ​ការ​ជីក​បំផ្លាញ​ទី​ទួល​បុរាណ​​គឺធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​ទួល​សុវត្ថិ​ភាព​ ជា​ពិសេស​​កន្លែង​ប្រជា​ពល​រដ្ឋ​ចាត់​ទុក​ថា ជាទីសក្កា​រ​ប​ូជា៕