ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​CEO ក្រុមហ៊ុនOlympus ទាមទារ​ការងារ​មកវិញ

12 ឆ្នាំ មុន

អតីតCEO ក្រុមហ៊ុន​Olympus លោក​Michael Woodford​បើកយុទ្ធនា​​ការនៅថ្ងៃ ព្រហស្បតិ៍ ដើម្បី​បណ្តេញបណ្តា​ប្រធានគណៈ​​នាយក និងទាមទារ​ការងារចាស់​របស់គាត់​វិញ និងដាក់ក្រុម​ការងាររបស់​គាត់បញ្ចូល​ជំនួសដើម្បី ជួយសង្គ្រោះ​ក្រុមហ៊ុនចេញ​ពីរឿងអាស្រូវផ្នែក​​គណ​នេយ្យដ៏ធំ​ជាប់ក្នុងប្រវត្តិ​សាស្ត្រ​ជប៉ុន​។ លោកWoodford ដែល​ជាអ្នក​ផ្លុំកញ្ចែលើ​ល្បិច​​គណនេយ្យ​របស់ក្រុម​ហ៊ុនOlympus បន្ទាប់ពី​គាត់ត្រូវបានគេ​បណ្តេញចេញ​កាលពី​ខែតុលា និយាយ​ថា គាត់បានរៀប​ចំក្រុមមួយ​​សម្រាប់​​ជាបេក្ខ​ភាពថ្មី​

អតីតCEO ក្រុមហ៊ុន​Olympus លោក​Michael Woodford​បើកយុទ្ធនា​​ការនៅថ្ងៃ ព្រហស្បតិ៍ ដើម្បី​បណ្តេញបណ្តា​ប្រធានគណៈ​​នាយក និងទាមទារ​ការងារចាស់​របស់គាត់​វិញ និងដាក់ក្រុម​ការងាររបស់​គាត់បញ្ចូល​ជំនួសដើម្បី ជួយសង្គ្រោះ​ក្រុមហ៊ុនចេញ​ពីរឿងអាស្រូវផ្នែក​​គណ​នេយ្យដ៏ធំ​ជាប់ក្នុងប្រវត្តិ​សាស្ត្រ​ជប៉ុន​។ លោកWoodford ដែល​ជាអ្នក​ផ្លុំកញ្ចែលើ​ល្បិច​​គណនេយ្យ​របស់ក្រុម​ហ៊ុនOlympus បន្ទាប់ពី​គាត់ត្រូវបានគេ​បណ្តេញចេញ​កាលពី​ខែតុលា និយាយ​ថា គាត់បានរៀប​ចំក្រុមមួយ​​សម្រាប់​​ជាបេក្ខ​ភាពថ្មី​នៃគណៈនាយក និងចរចា​​ជាមួយម្ចាស់​ភាគហ៊ុន​អំពីការ​ផ្លាស់ប្តូរថ្នាក់​ដឹកនាំរបស់​ក្រុមហ៊ុននា​ពេលនេះចេ​ញ​​​ដោយ​គាត់​​សង្ឃឹម​ថា​​វា​នឹង​កើត​​ឡើងនៅក្នុង​ខែកុម្ភៈ។ 

ប៉ុន្តែបុរស​​អង់គ្លេស​​ដែលជា​CEO ក្រុម​ហ៊ុន​​​ជាតិ​បរទេស​​ដ៏កម្រក្នុង​​ប្រទេស​ជប៉ុន​រូប​នេះ បានច្រាន​​ចោលចំពោះ​​ជម្រើស​ថា គាត់នឹង​​នាំ​ឲ្យមានការ​ទិញ​ពីបរទេស​​លើក្រុម​​ហ៊ុន​​ផលិត​​​កាមេរ៉ា និងគ្រឿង​​បរិក្ខារ​ពេទ្យ​​ដែលមាន​​អាយុ​៩២​​ឆ្នាំ​នោះ។ គាត់​និយាយ​​​ថា «ខ្ញុំមិន​ព្យា​យាម​ចូលក្រុម​​​ហ៊ុន​​ដើម្បី​​លក់​ក្រុម​ហ៊ុន​Olympus ទៅឲ្យ​​ក្រុម​ហ៊ុន​​សុខ​​ភាព​​អាមេ​រិក ឬ​ក្រុម​សុខ​ភាព​បរទេស​​ទេ»។ គាត់ថា មានក្រុម​​ជាច្រើនជូយ​​គាត់ តែ​គាត់​​ប្រកែក​​​មិន​និយាយ​​ជាមួយ​​ពួក​គេ។

គាត់ថា «ខ្ញុំមើល​មិនឃើញពីភាព​អាចទៅរួច​​ឬ ចាប់​អារម្មណ៍ ខ្ញុំគ្រាន់តែ​ចង់ឲ្យក្រុម​ហ៊ុន​​Olympus មានគណៈ​នាយកដែលគួរ​ឲ្យទុកចិត្ត និងគួរឲ្យ​គោរព និងបន្ត​គ្រប់គ្រង​ក្រុម​ហ៊ុន​បន្ត។ ខ្ញុំក៏មាន​អារម្មណ៍ដូច​ជនជាតិជប៉ុន​ដែរចំពោះ​​រឿងនេះ។ គាត់បន្ត​ថា នេះមិនមែន​ជាការ​ដណ្តើម​​ឬ​បង្កើតជា​សត្រូវនោះ​ទេ។  គាត់បាន​និយាយក្នុងទីក្រុង​ញូវយ៉ក បន្ទាប់​ពីជួបជាមួយ​មន្ត្រីស៊ើប​អង្កេតនៃការិ​យា​ល័យសហ​ព័ន្ធក្នុងការស៊ើប​អង្កេតរឿងអាស្រូវ​​ក្រុមហ៊ុន​Olympus ថា គាត់បាន​លាលែងពី គណៈ​នាយក​ក្រុមហ៊ុន​Olympus ពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​អាច​បើកយុទ្ធនា​ការផ្លាស់​ប្តូរវា។

គាត់ថា គាត់​បានជួបពិភាក្សា​ជាមួយម្ចាស់​​ភាគ​ហ៊ុន​អំពីជំរើសនៃ​ការកសាងឡើង​​វិញនៃ​គណៈ​​នាយក ហើយសង្ឃឹម​ថា ក្រុមហ៊ុន​Olympus នឹងកោះហៅ​បណ្តាអ្នកចូល​​ភាគ ហ៊ុន​មក​រួមប្រជុំ​ដើម្បីជ្រើសរើស​ប្រធានថ្មី នៅខែកុម្ភៈ តែគាត់មិន​បានបង្ហាញពី​ក្រុមរបស់​គាត់​​សម្រាប់តំណែង​គ្រប់គ្រង។ លោកJamie Allen អគ្គ​លេខាធិការ​​ទូរ​ទៅ​នៃ​សមា​គមគ្រប់​គ្រងក្រុមហ៊ុន​អាស៊ីនៅក្នុង​​ទីក្រុងហុង​កុង និយាយថា​«ខ្ញុំគិតថា វាជាវិធី​​មួយ ដ៏ឆ្លាតវៃរបស់​ក្រុមហ៊ុនក្នុងការ​កោះហៅ​ម្ចាស់ភាគ​ហ៊ុនទាំងអស់ចូល​ប្រជុំឲ្យបាន​កាន់តែ​​ឆាប់។

ច្បាស់ណាស់​ថា មានរឿងរ៉ាវ​ចំរូងចំរាសជា​​ច្រើនរវាងអ្នក​គ្រប់គ្រងនិង​ម្ចាស់ភាគ​ហ៊ុន  ហើយខ្ញុំមិន​គិតថា វាជារឿងមួយ​ល្អទេប្រសិន​បើ បញ្ហា​នៅតែ​បន្តរហូតដល់​៧ខែទៀត ទម្រាំមាន​​កិច្ចប្រជុំប្រចាំឆ្នាំ​ដែលនឹងធ្វើឡើង​នៅក្នុងខែ​​មិថុនា »​។ លោកWoodford និងគណៈ​កម្មាធិការ​នាយក​ដែលដឹកនាំដោយ​លោកប្រធាន​ក្រុមហ៊ុន​Shuichi Takayama នឹងប្រឈម​មុខ​ចំពោះ​​សង្គ្រាម​នឹងគ្នា​ថា នរណា​បាន​​ទទួលការគាំទ្រ​​ច្រើន​ពីម្ចាស់ភាគ​ហ៊ុន ប៉ុន្តែបុរស​អង់គ្លេស​ប្រហែល​​ជាត្រូវប្រឈម​មុខអ្នកវិនិយោគ​ជប៉ុន។

លោកNanako Imazu អ្នកវិភាគ​​នៃ​ក្រុម​ហ៊ុន​CLSA ក្នុងទីក្រុង​តូក្យូនិយាយ​ថា មាន​ម្ចាស់​ភាគ​​ហ៊ុនក្នុងស្រុក​មួយ​ចំនួនជឿថា លោក​Woodford អាចដោះ​ស្រាយបញ្ហា​នោះ ដោយ​មិន​​សូវបើកចំហ​ពេកទេ និងមិនសូវ​​ជ្រៀត​ជ្រែក​​គេ​។ តែវាក៏អាច​ទៅរួចដែរ​ថា អ្នកវិនិយោគ​​ជប៉ុនមិនពេញ​ចិត្តឲ្យលោក​Woodford កាន់​កាប់​ក្រុមហ៊ុនOlympus​ទាំង​ស្រុង​ដែរ។

ក្នុងយុទ្ធនា​ការតាមអ៊ីនធើរ​ណេតរបស់​​លោកWoodford ចំពោះ​បុគ្គលិកក្រុមហ៊ុន​​៤០.០០០​​នាក់ ក្នុងការវិល​ត្រឡប់ចូលកាន់​​តំណែង​​ជា​CEO​វិញនោះគាត់ឈ្នះ​ត្រឹមតែ​៣០០​​នាក់។ ក្រុមហ៊ុន​Olympusបាន​បាត់បង់ជាង​ពាក់​កណ្តាល​តម្លៃរបស់ទីផ្សារ​ជាងពាក់កណ្តាល​ចាប់​តាំងពីដេញ​លោកWoodford។  តែគាត់នៅ​តែ​ជាសមាជិក​នៃគណៈ​កម្មាធិ​ការនាយក​ដដែល។

ក្រុមហ៊ុន​ធានារ៉ាប់រង់​Nippon Life Insurance Co ដែលពី​មុនជាម្ចាស់ភាគ​ហ៊ុនធំ​ជាង​គេ​របស់ក្រុមហ៊ុន​និយាយថា ខ្លួននឹង​នៅ​​តែ​បន្តគាំទ្រក្រុម​ហ៊ុនOlympus ។ ចំណែក​ម្ចាស់ភាគហ៊ុន​នៅបរទេសចង់​ឲ្យ​គណៈនាយក​ចាកចេញពីក្រុម​ហ៊ុន ហើយឲ្យ​លោក​​Woodford ចូលកាន់​តំណែង​វិញ និងដឹក​នាំការបោស​សំអាតក្រុម​ហ៊ុន ប៉ុន្តែពួក​គេ​​មិន​អាច​រៀប​​ចំកិច្ចប្រជុំ​ម្ចាស់ភាគហ៊ុន​បន្ទាន់កើត។

ម្ចាស់ភាគ​ហ៊ុនធំជាង​គេSouthestern Asset Management ដែលមាន​ភាគហ៊ុន៥​​ភាគ​រយ​ក្នុងដៃចង់​ឲ្យលោក​Woodford រៀបចំ​គណៈ​នាយកជាថ្មី។ ចំណែក​ក្រុមហ៊ុន​Baillie Gifford& Co ដែលភាគ​ហ៊ុន៤ភាគរយ​​ក្នុង​ដៃ​ចង់​ឲ្យ​លោកWoodford ធ្វើជាCEO៕​

​