ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចាប់​ប្រេង​ម្រះ​ព្រៅ​បង្កប់​ក្នុង​រថយន្ត​ស្ទូច​កែច្នៃ

13 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សមត្ថ​កិច្ច​ចម្រុះ​បាន​ឃាត់​រថយន្ត​ស្ទូច​​មួយ​គ្រឿង​​ដែល​ផ្ទុកប្រេងម្រះ​ ព្រៅជាច្រើន រួម​ទាំង​​បុរស​ពីរ​នាក់​​។​ កាល​ពី​វេលា​​ម៉ោង​៦​និង​៣០​​នាទី​ព្រឹក ​ថ្ងៃទី​២៥ កញ្ញា នេះ នៅតាម​បណ្តោយ​​ផ្លូវ​ជាតិលេខ​៥ ត្រង់​ចន្លោះ​​​គីឡូ​ម៉ែត្រ​លេខ​៦៧, ៦៨ ស្ថិតនៅ​ក្នុងភូមិ​ទឹក​ល្អក់ ឃុំ​សែប ស្រុក​កំពង់​ត្រឡាច ។ ​

ខេត្តកំពង់ឆ្នាំង ៖ សមត្ថ​កិច្ច​ចម្រុះ​បាន​ឃាត់​រថយន្ត​ស្ទូច​​មួយ​គ្រឿង​​ដែល​ផ្ទុកប្រេងម្រះ​ព្រៅជាច្រើន រួម​ទាំង​​បុរស​ពីរ​នាក់​​។​ កាល​ពី​វេលា​​ម៉ោង​៦​និង​៣០​​នាទី​ព្រឹក ​ថ្ងៃទី​២៥ កញ្ញា នេះ នៅតាម​បណ្តោយ​​ផ្លូវ​ជាតិលេខ​៥ ត្រង់​ចន្លោះ​​​គីឡូ​ម៉ែត្រ​លេខ​៦៧, ៦៨ ស្ថិតនៅ​ក្នុងភូមិ​ទឹក​ល្អក់ ឃុំ​សែប ស្រុក​កំពង់​ត្រឡាច ។

លោក​អៀរ ​ប៊ុន​ធឿន ​នាយ​ការិយា​ល័យ​​ចរា​ចរណ៍​ផ្លូវ​​គោក​បាន​​ឱ្យ​ដឹង​ថា ​សមត្ថ​កិច្ច​​ចម្រុះ​​មាន​​​នគរ​បាល​ចរាចរ នគរបាល​សេដ្ឋ​កិច្ច និង​កង​រាជអាវុធ​ហត្ថ​​បាន​ស្ទាក់​ចាប់​រថយន្ត​ខាង​លើ​នេះ​ ព្រមទាំង​មនុស្ស​ពីរ​នាក់ ម្នាក់​ឈ្មោះ​​យ៉ាំង ចាំង​ អាយុ​២៨ឆ្នាំ ​ជាជន​ជាតិ​វៀត​ណាម និង​ម្នាក់​ទៀត​​ឈ្មោះ​ចាន់ ​ងុយ អាយុ​៣២​ឆ្នាំ រស់​នៅភូមិ​ស្ពាន​ថ្ម ​សង្កាត់​ព្រៃ​ញី ស្រុក​សំពៅ​មាស ​ខេត្ត​ពោធិ៍​សាត់ ។ ​រថយន្តធុន​ស្ទូច​នោះ​ម៉ាក​ហ្វុយ​​សូ ពណ៌ស ដែលត្រូវបាន​គេ​​កែ​ច្នៃ ដោយ​ផ្សារ​ជា​ស៊ី​ទេន​​នៅបាត​នៃ​ទ្រុង​រថយន្ត​ទាំង​មូល​​​មាន​បណ្តោយ​​៦​,១០​ម៉ែត្រ ​ទទឹង​​២,១៧​ម៉ែត្រ និង​​​ទំហំ​ជាង​​២​តឹក ​ដែល​ផ្ទុក​ប្រេង​​ម្រះ​ព្រៅ​​ពេញ​ដោយ​​​បិទ​យ៉ាង​​ជិត​​ គ្មាន​​ក្លិន​​ចេញ​មក​ក្រៅ​ឡើយ។ ​ជនសង្ស័យទាំង​ពីរ​នាក់​​បាន​សារ​ភាព​​ថា ពួក​គេ​បាន​ស៊ីឈ្នួល​​ដឹក​ប្រេង​ម្រះ​ព្រៅ​​ពី​ភ្នំ​គ្រវ៉ាញ​​ខេត្តពោធិ៍សាត់ យក​ទៅទល់​ដែន​​​កម្ពុជា-វៀត​ណាម​ក្នុង​តម្លៃ​៥០០​ដុល្លារ ​។

គួរកត់​សម្គាល់​​ថា នេះ​​ជាលើក​ទី២ ហើយ​ដែល​សមត្ថកិច្ច​​​ខេត្ត​កំពង់​ឆ្នាំង បាន​បង្ក្រាប​រថយន្ត​​ដឹក​ប្រេង​​ម្រេះ​​ព្រៅ​​ ដែល​ប្រើ​រូប​ភាព​ផ្សារ​បាត​រថយន្ត​​ជាស៊ី​ទេន​​សម្រាប់​ដាក់​បែប​​នេះ៕