ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកប្ប​កិរិយា​សណ្ឋាគារ​កាស៊ីណូ Star Vegas ក្រុងប៉ោយប៉ែតប្រាក់​រៀល​​ខ្មែរ​ ប្រាក់ដុល្លារ​អត់​យកទេ​ យកតែ​លុយ​បាត

13 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​សណ្ឋាគារ​​មួយឈ្មោះ Star Vegas ​ដែលអ្ន​ក​ក្រុង​ប៉ោយប៉ែត​​​ហៅថា ​​កាស៊ីណូផ្កាយ​៥ ​របស់​ថៅ​កែ​ឪពុក​​ និងកូនជា​ជន​ជាតិសៀម ​ទទួលរង​នូវ​ការ​ថ្កោល​ទោស​​ថា មិន​ ព្រម​ទទួល​​យកប្រាក់​រៀល ​និងប្រាក់ដុល្លារ​​គ្រប់​យ៉ាង​ទេ ​​គឺពួកគេ​​ទាមទារ​យកតែប្រាក់​បាត​សៀមតែមួយគត់​​សម្រាប់​ថ្លៃបន្ទប់​សម្រាក​ ធ្វើ​ដូច​ក្រុង​​ប៉ោយ​ប៉ែត​​ជា​ទឹកដី​​សៀម ។

ក្រុងប៉ោយប៉ែត ៖ ​សណ្ឋាគារ​​មួយឈ្មោះ Star Vegas  ​ដែលអ្ន​ក​ក្រុង​ប៉ោយប៉ែត​​​ហៅថា ​​កាស៊ីណូផ្កាយ​៥ ​របស់​ថៅ​កែ​ឪពុក​​ និងកូនជា​ជន​ជាតិសៀម ​ទទួលរង​នូវ​ការ​ថ្កោល​ទោស​​ថា មិន​ ព្រម​ទទួល​​យកប្រាក់​រៀល ​និងប្រាក់ដុល្លារ​​គ្រប់​យ៉ាង​ទេ ​​គឺពួកគេ​​ទាមទារ​យកតែប្រាក់​បាត​សៀមតែមួយគត់​​សម្រាប់​ថ្លៃបន្ទប់​សម្រាក​ ធ្វើ​ដូច​ក្រុង​​ប៉ោយ​ប៉ែត​​ជា​ទឹកដី​​សៀម ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​​​មួយឱ្យ​ដឹង​ថា ​​ ថ្មីៗ​នេះ ​មានតំណាង​​ក្រុម​ហ៊ុន​ក្នុងស្រុក​មួយ​នៅ​​រាជ​ធានីភ្នំពេញ​​​បាន​ធ្វើ​​បេសកកម្ម​​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ដើម្បី​​ត្រួតពិនិត្យ​​​មើល​សកម្ម​ភាព​​មុខ​ជំនួញ​​សា​ខា​​ក្រុមហ៊ុនរបស់​ខ្លួន​នៅទីនោះ ។​ ដោយ​​​យប់ជ្រៅ​បន្តិច​ទៅហើយ ​ក៏​បាន​នាំគ្នា​ទៅ​សម្រាក​នៅសណ្ឋា​គារ​ Star Vegas ​ដែល​​ពួក​គេ​​​​មិន​ដែល​​ចូល​សម្រាក​ទីនោះ​សោះ ។ ​ប្រភព​​​​ព័ត៌​មាន​ដដែល​ប្រាប់កោះសន្តិភាព​ថា ​នៅកន្លែង ​​ទទួល​ភ្ញៀវ បន្ទាប់ពី​ជួល​បន្ទប់សម្រាក​​បាន​ហើយ ​​ក៏​ចាប់​ផ្តើម​​បង់ប្រាក់​​ថ្លៃ​បន្ទប់ ។ ​ប៉ុ​ន្តែ​គួរ​ឱ្យ​​​សោក​ស្តាយ​​ និងគួរ​ឱ្យស្អប់ខ្ពើម​​បំផុត ព្រោះ​​អ្នក​ចាត់​​ការ​នៅទីនោះ​​មិន​ព្រម​ទទួល​យកប្រាក់​រៀល​ទេ ។ បន្ទាប់មក​​ឱ្យ​ប្រាក់​ដុល្លារ ក៏មិន​ទទួល​យក​ដែរ ​ទោះបី​ឱ្យក្រេឌីខាត ក៏មិន​ព្រម​ទទួល​យក​ទៀត ​គឺ​ពួកគេ​​ទាមទារ​តែ​មួយមុខគត់  គឺ​ប្រាក់​​បាត​សៀម ។ ​ដោយ​យប់ជ្រៅ​បន្តិចទៅ​ហើយ ​ធ្វើ​ឱ្យ​​ភ្ញៀវ​​​​ខ្មែរ​​​​ដែលមានប្រាក់​ដុល្លារ​​​ប្រាក់​រៀល​​ពេញ​ខ្លួន​ជួបការ​លំបាក​យ៉ាងខ្លាំង​ ក្នុង​ការ​​​ស្វែង​​រក​​​ដូរ​ប្រាក់​បាត​សម្រាប់​​​ថ្លៃ​​​បន្ទប់​មួយយប់ ​នេះ ​ក៏សម្រេច​ចិត្ត​​​ចាកចេញ​​ពីចំណុច​ខ្មៅ​នេះ​វិញ ​​​ទាំ​ងក្រហម​មុខ ។  មុន​​ដើរ​ចេញពី​​​ Star Vegas  ​ភ្ញៀវ​​​ខ្មែរ​ដ៏​មាន​កិត្តិយស​​​​មួយ
ក្នុង​​សង្គម​ដែរ ​និយាយថា ​​ទីនេះ​ជា​ដី​របស់​ខ្មែរ​ ហេតុអ្វី​បាន​ជា​​​អ្នកឯង​​​មិន​យក​លុយ​ខ្មែរ​​​? ​ឱ្យ​លុយដុល្លារ​​ដែលគេ​​​ចាយ​​ពេញ​ពិភព​លោក​​ ក៏​លោកឯង​​មិន​យក​ទៀត ។​​ ឱ្យ​​ប័ណ្ណ​ដក​ប្រាក់​ទៅ​អ្នក​ឯង ហើយ​​ក៏​មិន​ទទួលយក តើ​ហេតុ​អី​បាន​ជា​អ្នក​ឯង​កំណត់​​យក​តែ​លុយ​បាត​មួយមុខ? ​ទីនេះ​​​ទឹកដី​​ខ្មែរ ​​ហើយ​ខ្ញុំ​ជា​ខ្មែរម្ចាស់ស្រុក ​ហេតុ​អី​លោក​​ឯង​រើស​អើង​​​យ៉ាង​នេះ?

អាកប្បកិរិយា​បែបនេះ តើ​ថ្ងៃ​ក្រោយ​មាន​ភ្ញៀវ​ណា​ហ៊ាន​វង្វេងចូលស្នាក់​នៅ​ទៅ?

ប្រភព​​ដដែល​បាន​និយាយថា ​​ទោះបី​​និយាយ​​បែប​ណាក៏​ដោយ ​ជន​ជាតិ​សៀម​​​ដែល​ជា​អ្នក​ទទួលបន្ទុក​ចាត់ការ​ទីនោះធ្វើមិនដឹង​ដែល​បង្ហាញ​យ៉ាង​ច្បាស់​​ថា ពួកគេ​មិន​ត្រូវ​ការ​ប្រាក់​​​ប្រភេទ​ណា​​ផ្សេង​ ក្រៅពី​​ប្រាក់​​បាត​​របស់​ជន​ជាតិ​គេឡើយ ។

បើ​តាម​​ក្រុម​អ្នក​វិភាគ​បាននិយាយថា ​​ឈ្មួញ​​​ប្រភេទ​ណា​ក៏ដោយ បើជាអ្នក​រកស៊ី​​សុទ្ធ​សាធ ​ទោះប្រាក់​ប្រភេទ​​ណា​ក៏ដោយ ឱ្យ​តែ​គេ​ចាយ គេត្រូវ​​តែ​ទទួល​យក​យ៉ាងពិតប្រាកដ ។  ​​មាន​តែ​ឈ្មួញ​​​បង្កប់​​ដោយនយោ​បាយ​ពិសពុល​​ណា​មួយ​​​​​ទើប​ពួកគេ​​​រើស​អើង​​​​ ឬ​ជា​អ្នក​ជាតិ​និយម​ជ្រុល​នៃ​​​​ជាតិសាសន៍​​គេ​តែ​ប៉ុណ្ណោះ ដែលធ្វើបែបនេះ ។

តាម​ការ​​កត់សម្គាល់​​កន្លងមក ​កាស៊ីណូ​​​យីហោ Star Vegasនេះ​ ធ្លាប់​បាន​ចាប់​មនុស្ស​​​៥​នាក់​​បង្ខាំង​​ទុក​​​ដោយ​ខុស​ច្បាប់ក្នុង​ទ្រុង​ដែក​​​​សម្ងាត់​មួយ​​ក្នុង​បរិវេណ​​សណ្ឋាគារ​កាស៊ីណូ​របស់ខ្លួន ។ ​ក្រោយ​ពី​​មាន​ដំណឹង​បែបនេះ ​អាជ្ញា​ធរ​​​ក្រុង​​ប៉ោយ​ប៉ែត​​​រួមជាមួយ​​អាជ្ញា​ធរ​​ខេត្ត​​បន្ទាយ​​មាន​ជ័យបាន​លើក​កម្លាំង​​ទៅរំដោះ​មនុស្ស​​រង​គ្រោះ​ទាំង​៥​នាក់ឱ្យ​រួច​​ខ្លួន​មកវិញ ។  ​ក្រោយពី​សួរនាំ​​ត្រូវ​បាន​ថៅ​កែ​​​ទីនោះ​និយាយថា ​មនុស្ស​៤នាក់​ត្រូវជាប់ចោទ​​ពី​បទ​លួច​​ខ្សែភ្លើង​​ត្រូវជាប់ទ្រុង​​​ដែក​ អត់​​នរណា​​ដឹង ។ ​ឯ​ម្នាក់​ទៀត ​​ជាប់ទ្រុង​​ដែក​​​ជាង​៨​ខែ​យ៉ាងសម្ងាត់ ដោយ​ចោទ​ថា ​យក​​​កាក់ក្លែ​ង​ក្លាយ​មកបន្លំ​លេង​​ល្បែង។

ក្រុម​អ្នកវិភាគ​​​និយាយថា ​​​កាស៊ីណូ​​នៅ​លើ​​ដី​ខ្មែរ​​​ត្រូវ​តែ​​គោរពច្បាប់​​​របស់ខ្មែរ ។ ​ចង់​ចាប់​​ចង់​ចង​ត្រូវ​តែប្តឹង​​មក​សមត្ថកិច្ច​ខ្មែរ មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ដែល​គេ​យល់ថា ​​​ជា​គំនិត​​នៃ​ក្រុមម៉ា​ហ្វីយ៉ា​បែបនេះ​ឡើយ។
កោះសន្តិភាព​មិន​អា​ចទំនាក់ទំនង​សុំ​ការបំភ្លឺ​​​ពីជន​ជាតិសៀម​​ដែល​ជា​ថៅ​កែ​កាស៊ីណូ​នេះ​បាន ទេ ​ម្សិលមិញ​នេះ​ ប៉ុន្តែ​សន្តិសុខ​ម្នាក់​ដែល​​ប្រចាំ​ការ​ទីនោះ​និយាយថា ស្តារ​វេហ្គាសនេះ មានថៅ​កែជា​ជនជាតិ​សៀម​២នាក់​ឪពុក​និងកូន ។

តាម​ក្រុម​អ្នកវិភាគ​និយាយថា ​រឿង​អា​ក្រក់​​​​បែបនេះ​​គួរតែ​ក្រហម​មុខដាក់​ចៅហ្វាយ​ក្រុង​ប៉ោយ​ប៉ែត​​ ទើប​ត្រូវ​ជាង​ ព្រោះ​​ធ្វើ​ដល់​ទៅ​​​ចៅ​ហ្វាយ​គ្រប់គ្រង​ក្រុងប៉ោយ​ប៉ែត​​ទាំ​ងមូល បណ្តោយ​​ឱ្យឈ្មួញ​បរ​ទេស​​ធ្វើព្យុះ​ធ្វើភ្លៀង​តាម​ចិត្ត​​​នៅ​ក្រោម​​ច្រមុះរបស់ខ្លួន ។

គួរបញ្ជាក់ថា ប្រាក់​រៀល​​​ជារូបិយបណ្ណ​​​ជាតិ ឬ​ជាអត្ត​សញ្ញាណ​ជាតិខ្មែរ​យើង ដែល​ត្រូវ​​តែ​លើក​ដំកើង​​​ មិនគួរ​ចៅ​ហ្វាយ​ក្រុង​ប៉ោយប៉ែតទុក​ឱកាសឱ្យ​ឈ្មួញ​​បរទេស​ជាន់ឈ្លី​បែបនេះ​ឡើយ  ៕