ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិរុទ្ធជន​ជាប់ចោទ​ពី​បទ​មនុស្សឃាត​មិន​ទាន់​បាន​កាត់ទោស​ផង​ឈឺ​ស្លា.ប់

13 ឆ្នាំ មុន

ខេត្ដក្រចេះ ៖ ពិរុទ្ធជន​ម្នាក់​បាន​ស្លា.ប់ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ដ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ដោយសារ​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ព្យាបាល មិនជា​តាំងពី​នៅ​ក្នុង​ពន្ធនាគារ​រហូត​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។មន្ដ្រី​ពន្ធនាគារ​ខេត្ដ​មួយ​រូប​បាន​ប្រាប់​ឱ្យ ដឹង​ថាពិរុទ្ធជន​ដែល​បាន​បញ្ជូន​មក​ធ្វើការសង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ស្លា.ប់​បាត់បង់ជីវិត​នោះ​ឈ្មោះ​ថោ​ង វី ភេទ​ប្រុស អាយុ៣៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សម៉ ឃុំទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ដកំពង់ចាម ហើយ

ខេត្ដក្រចេះ ៖ ពិរុទ្ធជន​ម្នាក់​បាន​ស្លាប់ នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ដ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ដោយសារ​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ព្យាបាល មិនជា​តាំងពី​នៅ​ក្នុង​ពន្ធនាគារ​រហូត​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។មន្ដ្រី​ពន្ធនាគារ​ខេត្ដ​មួយ​រូប​បាន​ប្រាប់​ឱ្យ ដឹង​ថាពិរុទ្ធជន​ដែល​បាន​បញ្ជូន​មក​ធ្វើការសង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ស្លាប់​បាត់បង់ជីវិត​នោះ​ឈ្មោះ​ថោ​ង វី ភេទ​ប្រុស អាយុ៣៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សម៉ ឃុំទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ដកំពង់ចាម ហើយ បាន​មក​ធ្វើ​ចំការ​នៅ​ភូមិ​វាល​បី ឃុំ​២​ធ្នូ ស្រុកស្នួល ជាប់ចោទ​ពី​បទ​មនុស្សឃាត​ដោយចេតនា ។

ពិរុទ្ធជន​រូប​នេះ និង​បក្សពួក​មានគ្នា​៥​នាក់​បាន​ព្រួត​វាយ និង​កាប់​ជន​រង​គ្រោះ ឈ្មោះ​ម៉ៅ ជា មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ ខាងលើ​ជាមួយ​គ្នា ជា​ច្រើន​កាំបិត​ផ្គាក់ បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កាលពី​ថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ​២០១០​កន្លង​ទៅ ហើយ​ត្រូវបាន​ចាប់ខ្លួន​ប​ញ្ចូ​ន​មក​ឃុំខ្លួន​បណ្ដោះអាសន្ននៅ​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ ២០១០ រង់ចាំ​សវនាការ​កាត់ទោស ។មន្ដ្រី​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា ពិរុទ្ធជនរូប​នេះ​បន្ទាប់​ពី​បាន​ធ្វើការ​ឃុំខ្លួន​នៅ​ពន្ធ​នាគារ​តាំងពី​ថ្ងៃ​ដំបូង​គឺ​មាន​ជំងឺ​ថប់ដង្ហើម ណែនទ្រូង និង​ពោះ​រីក​ធំ ដែល​គ្រូពេទ្យ​ថា ជាជំងឺ​ថ្លើម ហើយ​ក៏​បាន​ព្យាបាល​នៅ​ក្នុង​ពន្ធ​នាគារ​មួយ​រយៈ និង​បញ្ជូន​មក​ព្យាបាល​នៅ មន្ទីរពេទ្យ​អស់​រយៈពេល​ជាង​២​សបា្ដហ៍​ទៅហើយ តែ​មិន​អាច​ជា​សះស្បើយ​ក៏​ស្លាប់ ។

នៅ​ព្រឹក​នោះ​ដែរ គេ​ឃើញ​មន្ដ្រី​សាលាដំបូងខេត្ដ និង​មន្ដ្រី​ប៉ូលិស​បាន​ចុះ​ទៅ​ដល់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​មើល​សព​ពិរុទ្ធជន​ខាងលើ និង​បាន​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ ប៉ុន្ដែដោយសារ​គ្រួសារ​សព​មិន​មាន​លទ្ធភាព​ក្នុងការ​ដឹក​ជញ្ជូន​ទើប​មន្ដ្រី​ពន្ធនាគារ​ខេត្ដ​បានយក​សព​ទៅ​ធ្វើការ​បូជា​តែ​ម្ដង ។