ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​​​ភ្នាល់បាល់​​​ទះ​រាប់​​សិប​លាន​រៀល​​​គេលេង​​​​រាល់ថ្ងៃ​​​​នៅ​​ខេត្ត​​តាកែវ

13 ឆ្នាំ មុន

ខេត្ត​​តាកែវ​ ៖​ ទីតាំង​ចាក់ភ្នាល់​បាល់​ទះ​​ចំនួន​២​កន្លែង​​ កំពុង​​​​លេង​​​ដាក់លុយ​​​​រាប់​​​លាន​​រៀល​​​ក្នុង​១​សិត​ៗ ដោយ​ពុំ​មាន​​អាជ្ញាធរ ​​និង​សមត្ថ​​កិច្ច​​ខាងណា​​ទប់​ស្កាត់​​​​ឬបង្ក្រាប​​​ឡើយ ហើយ​​ចំពោះ​​​គូ​ដែល​ណាត់គ្នា​​មក​ប្រកួត​នោះ​ សុទ្ធសឹង​​​តែអ្នក​​មាន​លុយ​​​និងអ្នក​​មាន​​ខ្នង​​បង្អែក​​​ ដែល​ក្នុង​​​១​​សិត​ៗពួក​គេភ្នាល់​​​គ្នា​ចាប់​ពី​៣​​លាន​​រៀល​ទៅ​១៥​​​លាន​ រៀល ។

ខេត្ត​​តាកែវ​ ៖​ ទីតាំង​ចាក់ភ្នាល់​បាល់​ទះ​​ចំនួន​២​កន្លែង​​ កំពុង​​​​លេង​​​ដាក់លុយ​​​​រាប់​​​លាន​​រៀល​​​ក្នុង​១​សិត​ៗ ដោយ​ពុំ​មាន​​អាជ្ញាធរ ​​និង​សមត្ថ​​កិច្ច​​ខាងណា​​ទប់​ស្កាត់​​​​ឬបង្ក្រាប​​​ឡើយ ហើយ​​ចំពោះ​​​គូ​ដែល​ណាត់គ្នា​​មក​ប្រកួត​នោះ​ សុទ្ធសឹង​​​តែអ្នក​​មាន​លុយ​​​និងអ្នក​​មាន​​ខ្នង​​បង្អែក​​​ ដែល​ក្នុង​​​១​​សិត​ៗពួក​គេភ្នាល់​​​គ្នា​ចាប់​ពី​៣​​លាន​​រៀល​ទៅ​១៥​​​លាន​រៀល ។

ប្រភពព័ត៌​មាន​​ពី​អ្នក​ញៀន​ល្បែង​​ភ្នាល់​​បាល់ទះ​បាន​ឱ្យ​ដឹងថា  ទីតាំង២​កន្លែង​​ដែល​​កំពុង​​​​​លេង​​ភ្នាល់​​​បាល់ទះ​​​រាល់​ថ្ងៃ​​នេះគឺមួយ​​​​នៅ​ភូមិ​​​ថ្នល់​​​បែក សង្កាត់​​រកា​ក្រៅ ​ក្រុង​ដូន​កែវ​​ និង​មួយ​ទៀត​​​នៅ​​ខាង​ជើង​​ផ្សារ​​អង្គតាសោម​​ ស្រុក​​​ត្រាំ​​កក់​ ។ ទីតាំង​ទាំង​២​នេះ គេ​​​លេង​​ភ្នាល់​​​​សុទ្ធតែ​គូ​ខ្លាំង​​​ៗ​​ ហើយ​នៅ​​ពេល​​គូពិសេស​ណាត់​គ្នាមក​​​លេង​​ម្តងៗ​មាន​មនុស្ស​​មក​មើល​​​​គគ្រឹកគគ្រេង​ ​​​​ចត​​រថយន្ត​ ម៉ូតូ​​ត្រៀបត្រា​​​ពេញ​ផ្លូវ​​​​ដើម្បី​​ចូល​​មើល​​ផង​និង​ដាក់លុយ​ភ្នាល់​​​​ផង ។ អ្នក​ឈ្នះ​សប្បាយ​​រីករាយ​​​ ឯអ្នក​ចាញ់​​​​រក​វិធី​​​​បែប​ណា​បាន​លុយ​​​មក​​​ចាក់​​ភ្នាល់​គ្នា​បន្តទៀត​​ ។

ប្រភព​​​ដដែល​​បាន​បន្តថា កាលពី​​​ថ្ងៃ​​ទី​​​​​​​​​​២១​ តុលា កន្លង​ទៅ​ នៅ​ទីតាំងភូមិ​ថ្នល់​​​​​​បែក ​​សង្កាត់​​​​​រកា​ក្រៅ​​ ក្រុង​ដូនកែវ​ មាន​​​គូពិសេស​​​​​មក​​ប្រកួត​គ្នា​គឺក្រុម​ថៅកែ​គោ និងក្រុម​ប្រេង​​​ម៉ាស៊ីន​​​​​​​ ។ សិត​ដំបូង​​​ពួក​គេ​​​ចាក់​ភ្នាល់​​គ្នា​៣លាន​​​រៀល អ្នក​ចាញ់​​សិត​ទី១ បានបក​សិតទី២​​​ ចំនួន​​​៧​លាន​​​រៀល​ ​​​ ។  ​នៅសិតទី​​២​ ក្រុម​​ថៅកែ​​គោ​បាន​​​​ចាញ់​​​ក្រុម​​ប្រេង​ម៉ាស៊ីន​​ទៀត រួចបក​១៤​លាន​​​រៀល​ នៅតែ​​ចាញ់​​ដដែល​ សរុប​​​ទៅ​ក្រុម​​​​ថៅកែ​​​គោ​​​ចាញ់​​​ជាង​២០​លាន​​​រៀល ។  ចំពោះ​​​លុយ​​​ភ្នាល់​១លាន​​​រៀល​​​ម្ចាស់​ទីតាំង​​យក​តុង​​​១០ម៉ឺន​​រៀល ​​​​​នេះ​មិន​​គិត​អ្នក​​ដែល​ចូល​មើល​​​ចាក់ភ្នាល់​គ្នា​​ខាង​ក្រៅ​​ផង​​ទេ​។  ឯចំពោះ​​​​ទីតាំង​នៅ​ខាង​​​​ជើង​ផ្សារ​​អង្គតាសោម​​​ ស្រុក​​ត្រាំកក់​​​ កាលពី​​ថ្ងៃទី​​២២ តុលា  ​ក្រុម​​ជើង​ខ្លាំង​​បាន​ណាត់គ្នា​​​​ប្រកួត​​បាល់ទះ​​​១​​សិត​៧​លាន​​រៀល ។ ​ទីតាំង​​​ទាំង​២​​​នេះ​​គេ​បាន​បើក​​លេង​​​យូរ​មក​​​ហើយ ​​​អត់​ដែល​មាន​សមត្ថកិច្ច​​​​​បង្ក្រាប​​ម្តង​ណា​​​ឡើយ ឃើញ​​តែ​នៅពេល​​​ចប់​​ការ​ប្រកួត​​​មាន​​​មន្ត្រី​អសកម្ម​ខ្លះ​​ទៅយក​លុយ​​ពី​​ម្ចាស់​​ទីតាំង​​ប៉ុណ្ណោះ​។

គួររំលឹក​ថា កាលពី​ថ្ងៃបុណ្យ​​​ភ្ជុំ​បិណ្ឌ​​​​កន្លង​​​ទៅ​ទីតាំង​ខាងជើង​​​ផ្សារ​​​អង្គតាសោម​​​បាន​ភ្នាល់​គ្នា​១​​សិត​ ជាង​​១០​លាន​រៀល​ ហើយ​ដោយសារ​​អ្នក​ចាញ់​មិនព្រម​​ឱ្យ​លុយ​ទៅអ្នក​ឈ្នះ​​ក៏​មាន​ការ​​​ដក​កាំភ្លើង​​​​ខ្លី​រកបាញ់​​​គ្នា​ថែមទៀត​​​ផង ។ ​​ចំណែក​នៅ​​ថ្ងៃ​​ទី​២៣​ ​តុលា  ទីតាំង​​​​ស្ថិត​​ក្នុង​សង្កាត់​​រកាក្រៅ ក្រុង​ដូនកែវ មាន​ជើងខ្លាំង​​ចំនួន​២គូ​ ​ប្រកួត​គ្នា​ ក្នុង​នោះ​១គូ១សិត ១០​លាន​​រៀល​ រីឯ១គូ​ទៀត​១សិត​​២០លាន​រៀល ។
ចំពោះ​​​បញ្ហា​​នេះ​ មតិ​ទូទៅ​​​បាន​​លើក​ឡើង​​​​ថា គួរ​​​តែ​​​​អាជ្ញាធរ​​​និង​សមត្ថកិច្ច​​​​​​​មាន​វិធានការខ្លះ​ផង ​មិន​គួរឱ្យ​គេ​​ជិះ​សេះ​លែង​​ដៃ​ដូច្នេះ​ឡើយ ៕