ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​​ម៉ូតូខ្លាំង​ជាង​ចង់បាន​ប្រពន្ធ​ ឪពុកម្តាយ​មិន​ទិញ​ឱ្យ​ធ្វើអត្តឃាត

14 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ យុវជន​ម្នាក់​ឈ្មោះ​យាន ​យុន អាយុ​២៤ឆ្នាំ ​រស់នៅភូមិ​ជាលា ​ឃុំជាលា ស្រុកបាធាយ ហេតុ​​​តែស្រឡាញ់​ម៉ូតូខ្លាំង​ជាង​​ចង់​បានប្រពន្ធនោះ ​តូចចិត្ត​នឹងម្តាយ​ឪពុក​មិន​ទិញ
​ឱ្យ​​ក៏​ផឹកថ្នាំ​កណ្តុរ​លាយជាមួយ​ទឹក​ធ្វើ​អត្តឃាត ។ ហេតុការណ៍នេះ​​កើតឡើង​នៅ​ព្រលប់​​ថ្ងៃទី៥ តុលា ​ហើយរហូតមក​ដល់​ម៉ោង​៩ ​និង៣០​នាទី​​ព្រឹកថ្ងៃទី៦ តុលា ​​បានស្លាប់ ព្រោះ​​​តែ​ថ្នាំពុល​ជ្រាបចូលពេញខ្លួន។

ខេត្តកំពង់ចាម ៖ យុវជន​ម្នាក់​ឈ្មោះ​យាន ​យុន  អាយុ​២៤ឆ្នាំ ​រស់នៅភូមិ​ជាលា ​ឃុំជាលា ស្រុកបាធាយ ហេតុ​​​តែស្រឡាញ់​ម៉ូតូខ្លាំង​ជាង​​ចង់​បានប្រពន្ធនោះ ​តូចចិត្ត​នឹងម្តាយ​ឪពុក​មិន​ទិញ
ឱ្យ​​ក៏​ផឹកថ្នាំ​កណ្តុរ​លាយជាមួយ​ទឹក​ធ្វើ​អត្តឃាត ។ ហេតុការណ៍នេះ​​កើតឡើង​នៅ​ព្រលប់​​ថ្ងៃទី៥ តុលា ​ហើយរហូតមក​ដល់​ម៉ោង​៩ ​និង៣០​នាទី​​ព្រឹកថ្ងៃទី៦ តុលា ​​បានស្លាប់ ព្រោះ​​​តែ​ថ្នាំពុល​ជ្រាបចូលពេញខ្លួន។
លោកអនុសេនីយ៍​ទោលុយ តុងឆេ ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​​ឃុំ​ជាលាប្រាប់​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​​​​២​ ទៅ​៣​ថ្ងៃ​យុវជនឈ្មោះយន ​​​ទាម​ទារ​ឱ្យ​ឪពុក​ឈ្មោះ​យាន យឿង ​​អាយុ​៥៧ឆ្នាំ ​និង​ម្តាយ​ឈ្មោះ​ហ៊ិន ​សុផន ​​អាយុ​៥៨ឆ្នាំ ទិញ​ម៉ូតូ​១គ្រឿងឱ្យ​រូបគេ​ជិះ តែ​​មិន​បាន​តាមបំណង​ទេ​ ព្រោះ​តែ​ខ្វះខាត​លុយ​​ ។

លោក​នាយប៉ុសិ៍្ត​​​រដ្ឋ​បាល​ជាលាប្រាប់​បន្តថា​ស្ត្រី​ជា​ម្តាយ​បានលួងលោម​​​កូនប្រុស​ថា ​គាត់នឹង​ទៅ​ចូលស្តីដណ្តឹង​​កូន​ក្រមុំ​​គេឱ្យ​សិនមុន​ពេល​ទិញ​ម៉ូតូ ។ នៅពេល​​ម្តាយ​និយាយ​ប្រាប់​ដូច្នេះ យាន​យុន តបថា រូបគេ​មិន​ទាន់​ចង់បាន​ប្រពន្ធ​ទេ  គឺ​ចង់បាន​ម៉ូតូ​ថ្មី១គ្រឿង​ ។ ដោយ​សារ​​​ជីវ​ភាព​មានការ​ខ្វះ​ខាត​ ម្តាយ​មិន​បាន​ទិញ ​ឱ្យ​ឡើយ ជា​ហេតុធ្វើ​ឱ្យ​យុវជន​ជា​កូនខឹង​ ក៏​បានយកថ្នាំ​​កណ្តុរ​លាយ​ជាមួយ​ទឹកផឹក​ធ្វើ​អត្ត​ឃាត​​​។
ក្រោយពី​ផឹកថ្នាំពុលបាន១សន្ទុះ​យាន ​យុន ​​ប្រាប់់​បង​ស្រី ឱ្យដឹង​ លុះប្រមាណ​២ម៉ោង ​​ក្រោយ​​មកទៀតក្អួត​ចង្អោរ​ ទើបត្រូវឪពុក​ម្តាយ​​នាំទៅឱ្យ​គ្រូ ពេទ្យ​នៅក្នុងភូមិ​ជួយ​សង្គ្រោះ​លាង​ក្រពះ ។ ដោយ នឹក​ស្មានថា ​មិនមានគ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ទើបម្នាក់ៗ​នៅស្ងៀម​​មិន​​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យទេ ​​ហើយ​បាន​ដឹក​​យក​មក​ផ្ទះវិញ ។

លោកអនុសេនីយ៍​​ទោ លុយ ​តុងឆេ នាយ​ប៉ុសិ៍្ត​​​រដ្ឋបាលឃុំ​​ជាលា​បន្ថែម​ថា ​រហូត​​ដល់​វេលា​ម៉ោង​៩ និង៣០នាទី​ព្រឹក​ថ្ងៃទី៦ ​តុលា យុវជន​ឈ្មោះ​យុន បានស្លាប់ ​។ ពេល​​រូបលោក​​ទៅ​ពិនិត្យ​ផ្ទាល់ដល់​​លើ​ផ្ទះ​មិនបាន​ឃើញ​បន្សល់​ទុក​វត្ថុ​​តាង​ណា​មួយ​​ទេ ​​ ៕