ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​សភាព​ប្រកួត​​ប្រដាល់​​នៅលើ​​សង្វៀន​ទូរទស្សន៍​ស៊ីធីអិន​​សម្រាប់ចុង​​សប្តាហ៍​នេះ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ថៃ ប៊ុន​ហាន មកពី​ក្លឹប​​បុរី​នាគ​រាជ ​ជួប​ហ៊ឹម ​សារ៉ាន់ ​មកពី​ក្លឹប​​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ CTN ​​​ថ្ងៃ​សៅរ៍ ទី​​៨ តុលា ខាង​មុន​នេះ។ ​ទាំង​សង​ខាង​សុទ្ធតែ​មិនហ៊ាន​ចេញ​មុខ​ធ្វើ​ការ​​អះអាង​​ពី​ការ​ចាញ់​-​ឈ្នះ​ទុក​មុន​ដូច​គ្នា ប៉ុន្តែ​​ក្នុង​ចិត្ត​របស់​គេ​ម្នាក់ៗ​​គឺ​មិន​ត្រូវ​ការ​ចាញ់​ឡើយ ​ព្រោះ​មិន​ចង់​ឱ្យ​​អ្នក​គាំទ្រ​​របស់ខ្លួន​បាត់​បង់​ជំនឿ​។

រាជធានីភ្នំពេញ ៖ ​ថៃ ប៊ុន​ហាន មកពី​ក្លឹប​​បុរី​នាគ​រាជ ​ជួប​ហ៊ឹម ​សារ៉ាន់ ​មកពី​ក្លឹប​​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ CTN ​​​ថ្ងៃ​សៅរ៍ ទី​​៨ តុលា ខាង​មុន​នេះ។ ​ទាំង​សង​ខាង​សុទ្ធតែ​មិនហ៊ាន​ចេញ​មុខ​ធ្វើ​ការ​​អះអាង​​ពី​ការ​ចាញ់​-​ឈ្នះ​ទុក​មុន​ដូច​គ្នា ប៉ុន្តែ​​ក្នុង​ចិត្ត​របស់​គេ​ម្នាក់ៗ​​គឺ​មិន​ត្រូវ​ការ​ចាញ់​ឡើយ ​ព្រោះ​មិន​ចង់​ឱ្យ​​អ្នក​គាំទ្រ​​របស់ខ្លួន​បាត់​បង់​ជំនឿ​។

​អ្នក​ប្រដាល់​​ចិត្ត​ស្រាល​ថៃ​ ប៊ុន​ហាន និយាយ​ថា ​ខ្លួនមិន​ហ៊ាន​វាយ​​តម្លៃ​ហ៊ឹម ​សារ៉ាន់ ថាយ៉ាង​​ណា​នោះ​ទេ ព្រោះ​​គេ​ក៏​ហាត់​ខ្លួន​ក៏​ហាត់ ​ អ្នក​ណា​ខ្លាំង ឬ​ខ្សោយ រង់ចាំ​មើលការ​ប្រកួត​រួច​សិន ។ ប៉ុន្តែ​​ប៊ុន​ហាន ​សរសើរ​ថា សារ៉ាន់ មាន​ចិត្ត​ធ្ងន់ ចេះ​​ប្រើ​កម្លាំង​អាច​​តស៊ូ​បាន​៥​ទឹក​​ពេញដោយ​មិន​លំបាក​​ឡើយ ។ ដូច្នេះ​​គេមាន​តែ​វិធី​ម្យ៉ាង​គត់ ​គឺ​ធ្វើ​យ៉ាង​ណា​បង្កើន​​ការ​វាយ​សម្រុក​ក្នុង​ទឹក​ទី​១ ដល់​ទឹក​ទី​៣ ​ទើប​បាន ។ ​ប៊ុន​ហាន​ មិន​សូវ​ប្រសប់​ខាង​ប្រើ​ស្នៀត​​កែង និង​ជង្គង់​ឡើយ តែ​បើ​ស្នៀត​​ជើង និង​ស្នៀត​កណ្តាប់​ដៃ​​វិញ​នោះ គឺ​មិន​អន់​ឡើយ ។ ​ចំណែក​ហ៊ឹម ​សារ៉ាន់​​វិញ ​គេ​​​មិន​ចូល​ចិត្ត​មើល​ស្រាល​​លើ​គូ​ប្រកួត តែ​ក៏​មិន​បណ្តោយ​​ឱ្យ​គូ​ប្រកួត​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​​​នោះ​ដែរ។ ​​លើក​នេះ គេ​គិត​ថា ប៊ុន​ហាន ​ក៏​ជា​ជើង​ខ្លាំង​ម្នាក់​​ ដូច្នេះ​គេ​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ។
​ជឹម សារ៉ាត់ មកពី​ក្លឹប​សិង្ហ​​កីឡា ជួប​ផុន ផុល មកពី​ក្លឹប​​តា​ព្រហ្ម​​មាន​ជ័យ ។ ​រវាង​គូ​នេះ ក៏​ពិបាក​ក្នុង​​ការ​វាយ​តម្លៃ​បន្តិច​ដែរ ​ព្រោះ​ជឹម សារ៉ាត់ ចាស់​វស្សា​ជាង​ ប៉ុន្តែ​កម្រិត​​បច្ចេក​ទេស​របស់​គេ​សព្វ​ថ្ងៃ​ធ្លាក់​ចុះ​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់ មិន​អាច​លេង​សើច​​ជា​មួយ​អ្នក​ប្រដាល់ស្រករ​ក្រោយ​ដូច​​ផុន ផុល ​ដែល​មានកម្លាំង​ខ្លាំង​ជាង​នោះដែរ ​។ ជឹម សារ៉ាត់​ ល្អ​ផ្លែ​កែង និង​ជង្គង់​​ តែ​ផុន ផុល ល្អ​ស្នៀត​កណ្តាប់​ដៃ​ និង​ស្នៀត​ជើង​ ដូច្នេះ​គូ​នេះ​​ល្អ​​ម្យ៉ាង​ម្នាក់​​ មិន​ដឹង​ថាអ្នក​ណា​ខ្លាំង​ជាង​នោះ​ទេ ។ ​សេក គឹម​គីម ​មកពី​ក្លឹប​សឹក​រង​ខេត្ត​សៀម​រាប ​ជួប​ប្រាក់​​ មករា មកពី​ក្លឹប​រស្មី​កុមារ​កំព្រា​។​ ​ហែល វ៉ា មកពី​ក្លឹប​ឃ្លាំង​មឿន​កីឡា ជួប​ប្រកួត​ជា​មួយ​យ៉េន ឌីណា មកពី​ក្លឹប​ក្រសួង​កសិ​កម្ម ។

ដោយ​ឡែក​សម្រាប់​ថ្ងៃ​អាទិត្យ ​ទី៩ តុលា នៅ​​លើ​សង្វៀន CTN នោះ​ដែរ ឡន លឿប មកពី​​ក្លឹប​កង​ពល​តូច​លេខ​៧០ ​ឡើងសាក​កម្លាំង​ជា​មួយ​អូត ភូ​ថង មកពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ម្តង​ទៀត ។

​ឡន លឿប ​ធ្លាប់​បាន​​ទទួល​មេ​រៀន​ពី​អួត ភូថង រួច​ម្តង​មក​ហើយនៅលើ​សង្វៀន​ប៉ុស្តិ៍​​លេខ​៣ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ដោយចាញ់​ត្រឹម​​តែ ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​អូត ភូថង ក៏​វេទនា​មិន​​តិច​ដែរ។ ​ឡន លឿប មាន​ស្នៀត​ម៉ាត់​​ត្រង់​​ល្អ​គួរ​សម ​ប៉ុន្តែ​កម្លាំង​​មិន​សូវ​ខ្លាំង​ប៉ុន្មាន​ឡើយ ។ ​ការ​ជួប​អូត ភូថង ​កាល​ពី​លើក​មុន​គេ​ហាក់​បី​ដូច​ជា​ចាញ់​សម្លុត​អូត ភូថង មិន​សូវ​ហ៊ាន​​ចូល​​កៀក​ឡើយ ។ អូត ភូថង ​ចិត្ត​របស់​គេ​ហ៊ាន​​ស្នៀត​កណ្តាប់​ដៃ​​​អាច​វាយ​ចេញ​បាន​ត្រង់​ល្អ តែ​អន់​កម្លាំង​​បន្តិច។ ប៉ុន្តែ​សម្រាប់​​ការ​ជួប​គ្នា​​លើក​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ​អូត ភូថង ​​មាន​វាសនា​ល្អ​ដូច​មុន​ទៀត ឬ​​យ៉ាង​ណា​នោះ​ទេ ​​ដូច្នេះ​មាន​​តែ​រង់​ចាំ​អ៊ុត​មើល​លទ្ធ​ផល​​នៃ​ការ​ប្រកួត​នៅ​​ថ្ងៃ​នោះ​​ចុះ។

ក្រៅពី​គូ​ឯក​ខាង​លើ​នៅ​មាន​កីឡា​ករ​ជា​ច្រើន​ទៀត​ដែល​ត្រូ​វ​ឡើង​មក​សម្តែង​​ឫទ្ធិ​ដាក់​គ្នា​ក្នុង​នោះ​មាន​ដូច​ជា ខុន រិទ្ធ មក​ពី​ក្លឹប​​កង​ពល​ធំ​អន្តរាគមន៍​​លេខ​៣ ​ព្រះវិហារ​​ ជួប​មៀច សុខ​រ៉ា មកពី​ក្លឹប​​ក្រសួង​​មហា​ផ្ទៃ ។ គួន ប៊ុន​ហ៊ឹម ​មកពី​ក្លឹប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់​ដំបង ជួប​​ផន ប៊ុន​ម៉ៅ មកពីក្លឹប​​បុរី​រាជ​សីហ៍​​មាន​ឫទ្ធិ ។ អ៊ុំ ចំរើន ​មកពី​ក្លឹប​​តា​ឡី​ដំរី​មាន​ឫទ្ធិ ជួប​កង​ មករា មកពី​ក្លឹប​​កង​ទ័ព​​ឆត្រ​​យោង​៩១១ ៕