រាជធានីភ្នំពេញ ៖ រោងភាពយន្ត 3D លំដាប់អន្តរជាតិ The Cineplex នៅផ្សារទំនើបសូរិយាបានផ្តល់ឱកាសដល់កីឡាករ កីឡាការិនី៧០នាក់ មកពី៤សាខារបស់អង្គការមូលនិធិកុមារកម្ពុជានៅទូទាំងរាជធានីភ្នំពេញចូលទស្សនា។ តំណាងរោងភាពយន្ត The Cineplex សូរិយាមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី៦ តុលា ឆ្នាំ២០១១ ថា
រាជធានីភ្នំពេញ ៖ រោងភាពយន្ត 3D លំដាប់អន្តរជាតិ The Cineplex នៅផ្សារទំនើបសូរិយាបានផ្តល់ឱកាសដល់កីឡាករ កីឡាការិនី៧០នាក់ មកពី៤សាខារបស់អង្គការមូលនិធិកុមារកម្ពុជានៅទូទាំងរាជធានីភ្នំពេញចូលទស្សនា។
លោកសៅ សុខនី តំណាងរោងភាពយន្ត The Cineplex បានមានប្រសាសន៍ថា កម្មវិធីនេះ ជាការបង្កើតឱកាសនៃការកម្សាន្តដល់ក្មេងក្រីក្រ និងដើម្បីលើកទឹកចិត្តក្នុងន័យជ្រោមជ្រែងវិស័យកីឡាផងដែរ។ ខ្សែភាពយន្តគំនូរជីវចលរឿងជើងកន្ត្រៃហោះកុងហ៊្វូសត្វទន្សាយ Legend of a rabit ដែលជាភាពយន្ត 3D ប្រមូលផ្តុំដោយឈុតឆាកប្រយុទ្ធផ្សងព្រេង កំប្លុកកំប្លែងជាលក្ខណៈចិនបុរាណ ហើយថែមទាំងជាភាពយន្តដែលបញ្ចូលសំឡេងជាភាសាខ្មែរតែមួយគត់ដំបូងគេនាសម័យភាពយន្ត 3D ទំនើបបច្ចុប្បន្ន។
ចែករំលែកព័តមាននេះ