ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​គយចល័ត​ស្ទាក់​ចាប់​ឈើ​គ្រញូង​​​តាមផ្លូវ​​ទឹក​បានជាង​​​​16តោន​

13 ឆ្នាំ មុន

​ខេត្ត​​កោះកុង​​​​​ ៖ ​កាលពីវេលាម៉ោង​​​​​៤​និង​​​៣០នាទី​រសៀលថ្ងៃទី​​​៤ តុលា ​២០១១ ​​​សមត្ថ​កិច្ច​​​គយចល័ត​នៃ​នាយកដ្ឋានស្រាវជ្រាវ​​​​ និង​បង្ក្រាប​​​​បទល្មើស​​​​លើ​ផ្ទៃប្រទេស​​​នៃ​អគ្គ​នាយក​ដ្ឋាន​​គយ និង​រដ្ឋាករ​​​កម្ពុជា ​បានស្ទាក់​​​ចាប់ទូក​​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿង​ ​នៅក្នុងដែនសមុទ្រ​​​នៃ​ខេត្តកោះកុង ត្រង់ចំណុច​​​ពយ​​អៅវ៉ៅ ​ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​​ឃុំ​កោះ​​កាពិ ​ស្រុកកោះកុង ​ដែលទូក​​​​ដឹកឈើ​គ្រញូង​​នេះ

ខេត្ត​​កោះកុង​​​​​ ៖ ​កាលពីវេលាម៉ោង​​​​​៤​និង​​​៣០នាទី​រសៀលថ្ងៃទី​​​៤ តុលា ​២០១១ ​​​សមត្ថ​កិច្ច​​​គយចល័ត​នៃ​នាយកដ្ឋានស្រាវជ្រាវ​​​​ និង​បង្ក្រាប​​​​បទល្មើស​​​​លើ​ផ្ទៃប្រទេស​​​នៃ​អគ្គ​នាយក​ដ្ឋាន​​គយ និង​រដ្ឋាករ​​​កម្ពុជា ​បានស្ទាក់​​​ចាប់ទូក​​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿង​ ​នៅក្នុងដែនសមុទ្រ​​​នៃ​ខេត្តកោះកុង ត្រង់ចំណុច​​​ពយ​​អៅវ៉ៅ ​ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​​ឃុំ​កោះ​​កាពិ ​ស្រុកកោះកុង ​ដែលទូក​​​​ដឹកឈើ​គ្រញូង​​នេះ​ មាន​ផ្ទុក​​​ឈើ​គ្រញូង​​ប្រមាណ​ជា​ង ​16​តោន ​​មាន​​​​តូច មានធំ​រាប់​ពាន់​ដុំ ​ហើយ​​​​តាម​ការ​ប៉ាន់​ស្មាន​​​របស់​សមត្ថកិច្ច​​ ឈើទាំង​នេះ​​មាន​​ចំនួន​​​ជាង​១០ម៉ែត្រ​គូប​។

តាម​មន្ត្រីគយ​មួយរូប​​សុំ​មិនបញ្ចេញ​ឈ្មោះ​បាន​​​បញ្ជាក់​​ឱ្យ​ដឹង​ថា ​ទូកដឹក​ឈើ​ខាងលើ​នេះ ​ត្រូវ​បាន​ដឹកឈើចេញ​ពី​ចំណុច​​ភ្នំ​កោះកុង​​ក្រៅ ឆ្ពោះទៅ​​កាន់​ប្រទេ​ស​វៀតណាម ​​ហើ​យ​ទំនង​ជា​​​ត្រូវរ៉ូវគ្នា​​ជាមួយសមត្ថកិច្ច​​​​រដ្ឋបាលព្រៃឈើ​​ ទើប​ពួក​គេ​ហ៊ាន​​​ដឹក​ឈើកាត់សមុទ្រ​​ទាំង​កណ្តាល​​​​ថ្ងៃ​ យ៉ាង​ដូច្នេះ​។

ប្រភព​ពី​សមត្ថកិច្ច​​ជាច្រើន​បាន​​​អះអាង​ថា ​កន្លង​មក ​ក្រុម​ឈ្មួញ​​​ធ្វើជំនួញ​​​ឈើ​គ្រញូង​​នៅក្នុង​​​​​ខេត្តកោះកុង ​​ក្រៅ​តែ​ពីក្រុមហ៊ុន​ស្របច្បាប់​​​ដែលមាន​​សិទ្ធិ​​សំអាត​​អា​ង​វារី​អគ្គិសនី​នោះ​គឺ​នៅ​មាន​ក្រុមឈ្មួញ​​បង្ក​បទ​ល្មើស​​​​​ជាច្រើន​ទៀត ដែល​សុទ្ធ​​​​សឹង​តែ​ជា​​​សមត្ថកិច្ច​​ដូចជា​ មន្ត្រី​​ប៉ូលិស ទាហាន​ជើង​គោក ទាហានជើង​ទឹក ដោយ​ពួក​​​​​ត្រូវ​​​រ៉ូវ​គ្នា​​ជា​មួយ​សមត្ថកិច្ច​​រដ្ឋ​បាល​​ព្រៃ​ឈើ​​​​ខេត្ត និង​​មេ​អធិការ​ដ្ឋាន​​​រដ្ឋ​បាល​ព្រៃ​ឈើ​​ឈូង​សមុទ្រ​​។ ជាក់ស្តែង ករណី​​ទូក​ដឹក​ឈើ​ប្រណីត​​ខាងលើនេះ ត្រូវ​បាន​សមត្ថកិច្ច​​​ស្រាវជ្រាវ​​ឃើញ​ថា ​ជា​របស់​មន្ត្រី​​​ប៉ូលិស​​​ស័ក្តិ​​​​៣​ម្នាក់​​នៃស្នងការ​​នគរបាលខេត្ត​​ និង​មន្ត្រី​ប៉ូលិស​​​ស្រុក​កោះ​​កុងម្នាក់​ទៀត​មាន​​ឋានៈ​ជា​​អធិការរង​។​
បច្ចុប្បន្ន​​​វត្ថុតាង​​​មាន​ឈើ និង​ទូក ត្រូវ​បាន​​​នាំ​យក​​ទៅ​រ​ក្សា​ទុក​​នៅ​ក្នុង​​សាខា​គយ ​និង​រដ្ឋាករ​​ខេត្ត​កោះកុង ​ចំណែក​​កម្មករ​ទូក​ និង​អ្នក​បើក​ទូក​​​បាន​​​រត់គេចខ្លួន​​​បាត់ស្រមោល​៕