ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​ចំណតក្បែរ​ទីស្នាក់​ការ​ប៉ូលិស​អន្តោ​ប្រវេសន៍​ដែលប៉ះពាល់​​សណ្តាប់​​ធ្នាប់​

13 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​​​​​ ៖ ចំណត​មួយដែល​ទើប​តែ​បង្កើត​ឡើង​​ជាង​មួយ​ឆ្នាំ​ ​​នៅ​​ចំណុច​​​រង្វង់​មូល​ច្រក​ទ្វារ​​ប៉ោយ​ប៉ែត ស្ថិតក្នុង​​ភូមិ​​ក្បាល​​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត គឺជា​ចំណត​រថ​យន្ត​ឈ្នួល​សម្រាប់​ដឹក​ពលករ​ខ្មែរ​​​ដែលចេញពីស្នាក់​ការ​​​ ប៉ូលិស​អន្តោប្រវេសន៍​​​ក្រោយ​​ពី​សមត្ថកិច្ច​​សៀម​​​ចាប​់បញ្ជូន​មកវិញ​នោះ នៅថ្ងៃទី​​៣ តុលា ​ត្រូវ​បាន​អាជ្ញាធរ​​ និងសមត្ថកិច្ច​ក្រុងប៉ោយប៉ែត​​ប្តូរ​ទៅ​​​​​​ជា​កន្លែង​​ចត​ម៉ូតូកង់បីវិញ​ ដើម្បី​កែ​លម្អ​​

ក្រុងប៉ោយប៉ែត​​​​​ ៖ ចំណត​មួយដែល​ទើប​តែ​បង្កើត​ឡើង​​ជាង​មួយ​ឆ្នាំ​ ​​នៅ​​ចំណុច​​​រង្វង់​មូល​ច្រក​ទ្វារ​​ប៉ោយ​ប៉ែត ស្ថិតក្នុង​​ភូមិ​​ក្បាល​​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត គឺជា​ចំណត​រថ​យន្ត​ឈ្នួល​សម្រាប់​ដឹក​ពលករ​ខ្មែរ​​​ដែលចេញពីស្នាក់​ការ​​​ប៉ូលិស​អន្តោប្រវេសន៍​​​ក្រោយ​​ពី​សមត្ថកិច្ច​​សៀម​​​ចាប់បញ្ជូន​មកវិញ​នោះ នៅថ្ងៃទី​​៣ តុលា ​ត្រូវ​បាន​អាជ្ញាធរ​​ និងសមត្ថកិច្ច​ក្រុងប៉ោយប៉ែត​​ប្តូរ​ទៅ​​​​​​ជា​កន្លែង​​ចត​ម៉ូតូកង់បីវិញ​ ដើម្បី​កែ​លម្អ​​សោភ័ណភាព​​​​ច្រកទ្វារ​ និង​លុប​បំបាត់​​​​ភាព​អនា​ធិបតេយ្យ​​នៃការ​ចាប់​ម៉ូយ​​ និងការ​ដូរ​​លុយ​រញ៉េ​រញ៉ៃ​ដែល​តែង​តែ​​កើតមាន​​ជា​រឿយៗ​ពេល​កន្លង​មក​។

ការប្តូរ​ទីតាំង​​ចំណត​ស៊ីឈ្នួល​ដឹក​ពលករ​​​​ទៅ​ជា​ចំណត​ម៉ូតូ​កង់បីវិញនោះ ត្រូវ​បាន​លោក​វរ​សេនីយ៍ត្រី​​​អ៊ុំ សុផល អធិការនគរបាល​​ក្រុង​បាន​ប្រាប់កោះសន្តិភាព​​ថា ដោយសារ​កន្លង​មក​​ចំណត​​ខាង​លើ​នេះ ចេះតែ​​មានបញ្ហា​​​ឥតឈប់​​ឈរ ព្រមទាំង​​​​មាន​ភាពអនាធិបតេយ្យ​​​​ពីក្រុ​​​ម​អ្នក​ចាប់ម៉ូយរថយន្ត​​ និងអ្នក​ដូរ​លុយ​បង្ក​ឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​​​សាធា​រណៈ។​ ម្យ៉ាង​​ការ​ចត​​ម៉ូតូ​កង់​​បី​នៅចំណុច​​​រង្វង់​មូល​ និង​​​តាម​ផ្លូវ​​​លំ​​ចូលផ្ទះ​អ្នក​ស្រុក​​​​បានធ្វើ​​ឱ្យខូច​​​​សោ​ភ័ណ​ភាព​​ក្រុង​ ទើប​មានការ​​ពិគ្រោះ​​យោបល់​​ជា​មួយ​​អភិបាលក្រុង ​​និង​​សមត្ថកិច្ច​​ពាក់ព័ន្ធ​​​​​ប្តូរ​​យក​ចំណត​នោះ​ធ្វើជា​កន្លែង​​​ដាក់​​ម៉ូតូ​​​​កង់បី​វិញ​។

ចំពោះពលករ​​​​ក្រោយ​ចេញពីស្នាក់​ការ​ប៉ូលិស​​អន្តោប្រវេសន៍​ត្រូវ​បាន​កម្លាំង​​សមត្ថ​កិច្ច​​​​​តម្រូវ​ឱ្យ​ដើរ​សំដៅ​ទៅ​មុខ ​​បរិវេណ​​​​​ប្រៃសណីយ៍​​ និងទូរគមនាគមន៍​​វិញ ដើម្បី​​ឱ្យរក​​​រថយន្ត​ជិះ​ដោយ​ខ្លួន​ឯង ព្រោះក្នុង​បរិ​វេណ​​​​​​ប្រៃសណីយ៍​​​នោះ​​មាន​​រថយន្ត​​ច្រើន​​គ្រឿង​ ចត​​ចាំនៅទីនោះ​​​ហើយ​មាន​​​សណ្តាប់ធ្នាប់​ល្អ​។

ចំពោះ​អ្នកដូរ​លុយ​លោក​អធិការ​ប្រាប់​​ថា ជា​គោល​ការណ៍លែង​ឱ្យ​មាន​​ហើយ ​ព្រោះ​​​អ្នក​បើក​ដូរ​​​លុយ​នោះ​មាន​ចំនួន​ច្រើន​​ពេក​​​ពី​៤០​ទៅ​​៥០​នាក់ ធ្វើ​​ឱ្យមានការ​រញ៉េ​រញ៉ៃ​ ​​ដើរ​​​ដូរ​លុយ​គ្មាន​​ច្បាប់ទម្លាប់​។​
ការរៀបចំ​​ថ្មីនៅព្រឹក​​ថ្ងៃ​​​៣ តុលា នេះ គេ​ឃើញ​​មាន​វត្តមាន​​​​លោក​ង៉ោ ម៉េង​ជ្រួន អភិ​បាល​​ក្រុងប៉ោយប៉ែត​​ បានចុះ​​​មក​ពិនិត្យ​​មើល​​ផង​ដែរ​។

នេះជា​​ជំហានដំបូង​​នៃការ​ប្តូរ​យុទ្ធវិធីថ្មី​របស់​​អាជ្ញាធរ និងសមត្ថកិច្ច​​​ក្រុង​​។ ​​គេ​ចាំ​មើល​​ថា តើ​​អាច​នឹង​ទទួល​ជោគជ័យ​​​ ឬ​​ក៏​នៅ​តែ​​​បន្ត​​​មាន​ភាព​អនាធិបតេយ្យ​​​ដដែល ព្រោះ​កន្លង​មក​​ដោយ​សារ​ការ​​ចាប់​ម៉ូយ​​​អនាធិបតេយ្យ​នេះ​ឯង ​បានធ្វើ​​​ឱ្យស្ត្រីម្នាក់​ត្រូវ​​​​អ្នករត់​​​តាក់ស៊ី​ម្នាក់​ដឹក​យកទៅ​រំលោភ​​ ដែលរហូត​​​មក​ដល់​ពេលនេះ មិន​ទាន់​​ត្រូវ​​បាន​​ចាប់ខ្លួន​​​​ជនល្មើស​នៅឡើយ​ទេ ទោះ​បី​ជា​​ស្គាល់​​អត្តសញ្ញាណ​​​​ហើយក្តី ៕