ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញអ៊ូអរ​​នៅមុខវិទ្យាល័យ​​​​បាក់ទូក នឹកស្មាន​ថា ​មានបទល្មើស​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​នៅមុខ​​វិទ្យាល័យ​​បាក់​ទូក ស្ថិតក្នុងសង្កាត់​វាលវង់ ខណ្ឌ​៧​មករា​ ​គេ​ឃើញ​​មនុស្សម្នា​អ៊ូអរ​កកកុញ និង​មានប៉ូលិស​​​​ឈរ​ច្រូងច្រាង​​​កាលពីរសៀលថ្ងៃទី​​២ កញ្ញា ​​២០១១ ដែលមើលទៅហាក់​ដូច​ជា​​​​​សកម្ម​ភាព​ប៉ូលិស​​​​ចុះ​ចាប់​ជន​ប្រព្រឹត្ត​​​​ បទល្មើស​​​ណាមួយ​​អី​ចឹង

រាជធានីភ្នំពេញ​​ ៖ ​​​នៅមុខ​​វិទ្យាល័យ​​បាក់​ទូក ស្ថិតក្នុងសង្កាត់​វាលវង់ ខណ្ឌ​៧​មករា​ ​គេ​ឃើញ​​មនុស្សម្នា​អ៊ូអរ​កកកុញ និង​មានប៉ូលិស​​​​ឈរ​ច្រូងច្រាង​​​កាលពីរសៀលថ្ងៃទី​​២ កញ្ញា ​​២០១១ ដែលមើលទៅហាក់​ដូច​ជា​​​​​សកម្ម​ភាព​ប៉ូលិស​​​​ចុះ​ចាប់​ជន​ប្រព្រឹត្ត​​​​បទល្មើស​​​ណាមួយ​​អី​ចឹង​ តែ​តាមការ​ពិត​មិនមែនទេ គឺ​​ពួកគេ​ទៅមើល​​លទ្ធផល​ប្រលង​ភាសា​កូរ៉េ ដើម្បី​​ចេញទៅធ្វើ​ការ​​នៅ​​ប្រទេស​កូរ៉េ​តែប៉ុណ្ណោះ ។

ហេតុអ្វី​​​បានជា​​មើលលទ្ធផល​​ប្រលង​​ភាសា​​​កូរ៉េ​​នៅទីនោះ​? ​តាមសមត្ថកិច្ច​​​​ប៉ូលិស​​​​ដែល​​យាមការ​​​​ពារ​​​រៀបចំសណ្តាប់ធ្នាប់​​នៅទីនោះ​បាន​និយាយ​ឱ្យដឹង​ថា ខាង​ក្រុមហ៊ុន​បានសុំខ្ចី​​​​សាលា​បាក់ទូក​​នេះ​ដាក់ប្រលង​​ភាសាកូរ៉េ​​ ជ្រើសរើស​​​​អ្នក​មាន​​សមត្ថភាព ​ទៅធ្វើការ​​នៅប្រទេស​កូរ៉េ ៕