ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើគ្រញូង​ជិត​​៨តោនត្រូវ​​​សមត្ថកិច្ច​​ចម្រុះ​រឹបអូស​ពី​ភូមិ​គ្រឹះ​​ធំមួយក្នុង​​​រាជធានី​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​សមត្ថកិច្ច​​​ចម្រុះមាន​ប៉េអឹម ​ប៉ូលិស ​មន្ត្រី​​រដ្ឋបាល​ព្រៃឈើ​​ អាជ្ញាធរ​មូលដ្ឋាន និង​​មន្ត្រីតុលាការ​​​​បាន​ធ្វើការ​​​ឆែកឆេរ​​រឹប​អូស​​ឈើ​គ្រញូង​​​ ពីក្នុង​​​ផ្ទះវីឡា​ធំ​មួយ​ (គ្មាន​លេខ) និង​ឃាត់ខ្លួន​​កម្មករ​​​១នាក់ជា​អ្នក​​យាម​ផ្ទះ កាលពី​​វេលាម៉ោង​​ជាង​​១២រសៀល​​ថ្ងៃទី​​​​៣១ សីហា ២០១១ ស្ថិតក្នុង​​​​ភូមិ​ដីថ្មី ក្រុម​​​៤ សង្កាត់​ភ្នំពេញថ្មី ​​

រាជធានីភ្នំពេញ​​ ៖ ​សមត្ថកិច្ច​​​ចម្រុះមាន​ប៉េអឹម ​ប៉ូលិស ​មន្ត្រី​​រដ្ឋបាល​ព្រៃឈើ​​ អាជ្ញាធរ​មូលដ្ឋាន និង​​មន្ត្រីតុលាការ​​​​បាន​ធ្វើការ​​​ឆែកឆេរ​​រឹប​អូស​​ឈើ​គ្រញូង​​​ពីក្នុង​​​ផ្ទះវីឡា​ធំ​មួយ​ (គ្មាន​លេខ) និង​ឃាត់ខ្លួន​​កម្មករ​​​១នាក់ជា​អ្នក​​យាម​ផ្ទះ កាលពី​​វេលាម៉ោង​​ជាង​​១២រសៀល​​ថ្ងៃទី​​​​៣១ សីហា ២០១១ ស្ថិតក្នុង​​​​ភូមិ​ដីថ្មី ក្រុម​​​៤ សង្កាត់​ភ្នំពេញថ្មី ​​ខណ្ឌ​​​​សែនសុខ ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​​ផងដែរ ព្រោះតែ​​​សមត្ថកិច្ច​​បានធ្វើការ​ត្រួត​ពិនិត្យ​​​រាប់​ម៉ោង​។

ភ្លាម​ៗ​គេ​មិនទាន់​​​ដឹង​ថា ឈើគ្រញូង​​​ទាំង​នោះ មាន​ចំនួន​​​ប៉ុន្មាន​​ម៉ែត្រគូបនៅឡើយ​​ទេ ព្រោះ​សមត្ថកិច្ច​​មិន​​បង្ហើប​ឱ្យដឹង​ ប៉ុន្តែគេ​​ឃើញ​រថយន្តកូរ៉េ​ប្រភេទ​​១​តោនកន្លះ​​ដឹកឈើ​គ្រញូង​​ទាំង​នោះ​ចេញពីផ្ទះ​វីឡខាង​លើ​ចំនួន​​​៤ឡាន លុះ​រហូត​​មក​ដល់​វេលាម៉ោង​​​៥ល្ងាច​ ទើប​សមត្ថកិច្ច​​បង្ហើប​ឱ្យដឹង​ថា មាន​ចំនួន​​​៧.៧៤៤​គីឡូក្រាម​។ ​ផ្ទះវីឡា​ដែល​លាក់ទុក​ឈើគ្រញូង​​នេះ មិនត្រូវ​បានគេ​បង្ហើប​ឱ្យដឹង​ថា ជាផ្ទះ​របស់​​អ្នកណាទេ ​ប៉ុន្តែ​​​​ប្រជាពលរដ្ឋ​​​​ជិតខាង​​ស្គាល់​ថា ​ជាអតីត​ផ្ទះរបស់​មន្ត្រីជាន់ខ្ពស់​កង​រាជអាវុធហត្ថ​​​មួយ​រូប។

ពេល​ប្រតិបត្តិការ​នៅក្នុងផ្ទះ​​​វីឡា​លាក់ទុក​​ឈើគ្រញូង​​​នេះ គេ​សង្កេត​ឃើញ​​មានលោក​ចាន់ រិទ្ធី ​​នាយអធិការ​ដ្ឋាន​​​រដ្ឋបាល​ព្រៃឈើ​​​​ខាង​ត្បូង​​បឹង​ទន្លេ​​សាប លោក​​ព្រះរាជអាជ្ញា​​​​រង​​​​​លី សុផា​ណា លោកជា ​​ខេមា ​អភិបាល​​​រង​ខណ្ឌ​​សែនសុខ ​​មេ​បញ្ជា​ការ​​​ប៉ូលិស ប៉េអឹមខណ្ឌជាច្រើន​​នាក់​ទៀត​។​ កម្មករ​ម្នាក់​ដែលត្រូវ​បានឃាត់ខ្លួន​​​នេះ សមត្ថកិច្ច​​​បាន​សួរ​ចម្លើយ​​ ប៉ុន្តែ​គេ​មិន​បាន​និយាយ​​លម្អិត​យ៉ាងណា​នោះទេ ​​ក្រៅពី​​ពាក្យថា ​មិនដឹង​​​​រឿងអ្វីច្រើន​ឡើយ​ ​​ព្រោះខ្លួន​ជា​កម្មករ​។ ​​ឈើ​គ្រញូង​​ដែលរឹបអូស​​ទាំង​ប៉ុន្មាន​ត្រូវ​​បញ្ជូន​យក​ទៅរក្សាទុក​នៅទីស្នាក់​ការ​រដ្ឋបាល​​ព្រៃ​ឈើ​នៃ​អធិការដ្ឋាន​​ខាងត្បូង​​បឹង​ទន្លេ​សាប​៕