ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​បួស​ផឹក​ស៊ីស្រវឹង​​ជិះ​ម៉ូតូ​បុក​គ្នា​​ស្លា.ប់​2​​នាក់ របួស​ធ្ងន់​ម្នាក់​

13 ឆ្នាំ មុន

ខេត្តកោះកុង ៖ ​កាលពីវេលា​ម៉ោង៥​ល្ងាច ​ថ្ងៃ​ទី​៣០ សីហា មាន​គ្រោះថ្នាក់​​ចរា​ចរណ៍​មួយ​រវាង​​​ម៉ូតូ​​ និង​ម៉ូតូ​បុក​គ្នា​​​ពេញ​ទំហឹង​​នៅ​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨ ស្ថិត​ក្នុង​ភូមិ​​ព្រែក​ស្វាយ​ សង្កាត់​​ស្ទឹង​​វែង ក្រុង​ខេម​រភូមិន្ទ ​បណ្តាល​​មនុស្ស​ចំនួន​២​នាក់​ស្លា.ប់​ គឺ​ម្នាក់​ស្លា.ប់​នៅ​នឹង​កន្លែង​​កើត​ហេតុ និង​ម្នាក់​ទៀត​​​ស្លា.ប់​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​​​នា​វេលា​

ខេត្តកោះកុង ៖ ​កាលពីវេលា​ម៉ោង៥​ល្ងាច ​ថ្ងៃ​ទី​៣០ សីហា មាន​គ្រោះថ្នាក់​​ចរា​ចរណ៍​មួយ​រវាង​​​ម៉ូតូ​​ និង​ម៉ូតូ​បុក​គ្នា​​​ពេញ​ទំហឹង​​នៅ​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨ ស្ថិត​ក្នុង​ភូមិ​​ព្រែក​ស្វាយ​ សង្កាត់​​ស្ទឹង​​វែង ក្រុង​ខេម​រភូមិន្ទ ​បណ្តាល​​មនុស្ស​ចំនួន​២​នាក់​ស្លាប់​ គឺ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​​កើត​ហេតុ និង​ម្នាក់​ទៀត​​​ស្លាប់​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​​​នា​វេលា​ម៉ោង​​៧​យប់ ​ចំណែកអ្នក​រង​របួស​ធ្ងន់​​​ម្នាក់​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​​សង្គ្រោះ​​រប​ស់​មន្ទីរ​ពេទ្យ​ទៅ​ប្រទេស​ថៃ ។

លោក​វរសេនីយ៍​ត្រី  អ៊ុក ​សុខា នាយ​ការិយា​ល័យ​​ចរាចរណ៍​ផ្លូវគោក​ខេត្ត​​បាន​​ឱ្យដឹង​ថា ​ម៉ូតូ​​​ទាំង​២​គ្រឿងនេះ ​មួយ​គ្រឿង​ធុន C125 ​​ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ គ្មាន​​ស្លាក​លេខ​​ ​បើក​បរ​ដោយ​ឈ្មោះ​​ស៊ឹម ​អះ​ម៉ាត់ ​ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ (ស្លាប់​នៅ​មន្ទីរ​ពេទ្យ) ជិះ​ឌុប​គ្នា​​ជា​មួយ​ឈ្មោះ​ស៊ឹម សើ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រង​របួស​ធ្ងន់​​ ធ្វើដំណើរ​ពី​​​កើត​ទៅ​លិច ។ ចំណែក​​ម៉ូតូ​មួយ​​គ្រឿង​ទៀត​ជិះ​ម្នាក់​ឯង​ធ្វើ​ដំណើរ​​ពី​លិច​ទៅ​កើត ​​​បើក​បរ​ដោយ​ឈ្មោះ​​ហ្វី​ត សារី ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជិះ​ម៉ូតូ​​ម៉ាក​វីវ៉ា ស៊េរី​​​ឆ្នាំ​២០១០ ​ពណ៌ខ្មៅ ​អត់​ស្លាក​លេខ​ បាន​ស្លាប់​​នៅ​កន្លែង​កើត​ហេតុ​​ ។ ជន​រង​គ្រោះ​​ទាំង​៣​នាក់​មាន​ទី​លំនៅ​​​ក្នុង​ភូមិ​៤ សង្កាត់​ដង​ទង់ ក្រុង​ខេមរ​ភូមិន្ទជា​មួយ​គ្នា ​និង​​​ជា​ជន​ជាតិ​ខ្មែរ​​អ៊ិស្លាម​​ទាំង​អស់។

លោក​អ៊ុក​ សុខា ​​បាន​បញ្ជាក់ថា គ្រោះ​ថ្នាក់​​នេះ​កើតឡើង​ដោយ​សារ​​តែ​អ្នក​បើក​​បរ​មាន​ជាតិ​ស្រវឹង​​ ហើយ​បើក​បរ​​មាន​ល្បឿន​​លឿន និង​គ្មាន​​ពាក់​មួក​សុវត្ថិ​ភាព​​។ នៅ​​ថ្ងៃ​ទី​៣០ សីហា ​គឺ​ជា​ថ្ងៃ​បុណ្យ​ស្រាយ​បួស​រ​បស់​ជន​​ជាតិខ្មែរ​អ៊ិស្លាម​​បញ្ចប់ ទើប​​​ពួក​គេ​នាំ​គ្នា​ផឹក​ស៊ីសប្បាយ​​និង​នាំគ្នា​ជិះ​ម៉ូតូ​ដើរ​កម្សាន្ត​​ពាស​ពេញ​ទីរួម​ខេត្ត ក៏​បណ្តាល​​ឱ្យ​មាន​គ្រោះថ្នាក់​​កើតឡើង​ ហើយ​​ម៉ូតូ​​ទាំង​ពីរគ្រឿង​ត្រូវ​បាន​នាំយក​មក​រក្សា​ទុក​នៅ​​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត៕