រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣១ សីហា នេះ រដ្ឋសភាបានរៀបចំសន្និសីទកាសែតស្តីពីការរៀបចំដំណើរការផ្សព្វផ្សាយ «បដា» នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជានាចុងខែកញ្ញាខាងមុខនេះ។
យោងតាមអគ្គលេខាធិការនៃរដ្ឋសភាបានឱ្យដឹងថា គណៈកម្មការផ្សព្វផ្សាយ និងបូកសរុបនៃមហាសន្និបាតអាយប៉ា លើកទី៣២ ដែលដឹកនាំដោយលោកឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងជាប្រធានគណៈកម្មការផ្សព្វផ្សាយព័ត៌មាន និងបូកសរុបនៃមហាសន្និបាតអាយប៉ាលើកទី៣២ បានរៀបចំសន្និសីទនៅវិមានរដ្ឋសភា ដើម្បីផ្សព្វផ្សាយព័ត៌មាននេះដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជុំវិញការរៀបចំ និងការប្រព្រឹត្តទៅនៃមហាសន្និបាតនេះដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ។ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិតហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងទទួលភារកិច្ចដឹកនាំកិច្ចប្រជុំនៃមហាសន្និបាតអាយប៉ាលើកទី៣២នេះ ៕
ចែករំលែកព័តមាននេះ