ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ដាក់បារាស់​បិទផ្លូវ​ចេញ​-ចូល​ម្ខាង​សម្រាប់​អ្នក​ដំណើរ​ និង​ម៉ូតូ​

13 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​ ៖ ​បារាស់​ចេញ​-ចូល​​ត្រង់​ចំណុច​​រង្វង់​មូល​ច្រក​ទ្វារ​ប៉ោយប៉ែត ស្ថិតក្នុង​​​ភូមិ​​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ដែល​គេឃើញ​ចំណុច​បារាស់​​នោះ​មាន​ផ្លូវ​​សង​ខាង​​សម្រាប់អ្នក​​ធ្វើ​ដំណើរ​ និង​ផ្លូវ​ធំ​កណ្តាលសម្រាប់​​​​រថយន្ត​​តូច​-​ធំ​នោះ នៅល្ងាច​ថ្ងៃទី​​២៩ សីហា ផ្លូវ​​ម្ខាង​ត្រូវ​បាន​​​បិទ​ ហើយ​​ទុក​តែ​​ម្ខាង​ និង​ផ្លូវ​​ធំ​ចំ​កណ្តាល​​​ឱ្យ​

ក្រុងប៉ោយប៉ែត​ ៖ ​បារាស់​ចេញ​-ចូល​​ត្រង់​ចំណុច​​រង្វង់​មូល​ច្រក​ទ្វារ​ប៉ោយប៉ែត ស្ថិតក្នុង​​​ភូមិ​​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ដែល​គេឃើញ​ចំណុច​បារាស់​​នោះ​មាន​ផ្លូវ​​សង​ខាង​​សម្រាប់អ្នក​​ធ្វើ​ដំណើរ​ និង​ផ្លូវ​ធំ​កណ្តាលសម្រាប់​​​​រថយន្ត​​តូច​-​ធំ​នោះ នៅល្ងាច​ថ្ងៃទី​​២៩ សីហា ផ្លូវ​​ម្ខាង​ត្រូវ​បាន​​​បិទ​ ហើយ​​ទុក​តែ​​ម្ខាង​ និង​ផ្លូវ​​ធំ​ចំ​កណ្តាល​​​ឱ្យ​អ្នក​ធ្វើដំណើរ​​ទាំង​ថ្មើ​រជើង ទាំង​ម៉ូតូ​​​រថយន្ត​ជួប​ការ​​លំបាក​​ហើយ​ប្រជា​ពលរដ្ឋ​​​ខ្លះ​បាន​រអ៊ូ​រទាំ​​​លើ​ការ​​​បិទផ្លូវ​នេះ​​ដោយ​ពោល​ពាក្យ​ផ្សេងៗ​។

តាមព័ត៌មាន​​​​បាន​ឱ្យដឹង​ថា ពេលផ្លូវ​ម្ខា​ង​ត្រូវ​បាន​បិទ​​ឱ្យ​ធ្វើ​ដំណើរ​តែ​ម្ខាង​នោះ​អ្នក​ធ្វើ​ដំណើរ​ហាក់​មាន​ការលំបាក​​យ៉ាង​ខ្លាំង ​ព្រោះ​​​ពេលល្ងាច​កម្មករ និង​អាជីវ​ករ​កំពុង​សម្រុក​ចេញពីទឹកដី​​ថៃ​មក​វិញ ។ សព្វ​​ដង​​ត្រូវ​គេ​​បើកផ្លូវ​ទាំង​សង​ខាង លុះ​វេលា​ព្រលប់​ ពិសេស​នៅ​ម៉ោង​បិទ​ច្រក​ព្រំ​ដែន​ ទើបគេ​​បិទ​ផ្លូវ​​ទាំង​សង​ខាង​ទុក​តែ​ផ្លូវ​ធំ​កណ្តាល​​​ឱ្យ​ធ្វើចរាចរណ៍​​​រួម។

ប្រភព​​បន្ត​ថា ការបិទផ្លូវ​​ម្ខាង​​​ទុក​ម្ខាង​​នេះ​បង្ក​​ឱ្យ​អ្នក​ធ្វើ​ដំណើរ​​គ្រប់​​​ប្រភេទ​​មានការ​ពិបាក​ក្នុងការ​ធ្វើដំណើរ​​។​ មន្ត្រី​ប៉ូលិស​​អន្តោ​ប្រវេសន៍​ឈរ​ជើង​​ចំណុច​​​បារាស់​​​​ចេញ​-ចូល​​​​នោះ​ប្រាប់​ថា ការបិទ​​ផ្លូវ​នេះ​ដោយសារ​អ្នក​ជិះម៉ូតូចូល​​មិន​​គោរព​​ច្បាប់​​​ពិសេស មិនចុះ​បណ្តើរ​ ដើម្បី​​​ធ្វើ​ការ​​ត្រួតពិនិត្យទេ​​​។

ជុំវិញ​បញ្ហា​ខាងលើនេះ លោក​​​លាក់​ រម្មនា ​ប្រធាន​​​សេនាធិការ​ប៉ូលិស​អន្តោ​ប្រវេសន៍​​ច្រក​ទ្វារ​​ប៉ោយប៉ែត​​បានប្រាប់​កោះសន្តិ​ភាព​តាមទូរស័ព្ទ​ថា ​​គ្មានគោល​ការណ៍​បែប​នេះ​​​ទេ ​ហើយ​លោក​នឹង​​សួរ​នាំ​​បញ្ហា​នេះ។ គេ​កត់​សម្គាល់​​ថា កន្លង​ទៅ​​ថ្មីៗ​នេះ ​ក្នុងវេទិកា​​​សាធា​រណៈ​​​​មួយ​ក្នុងវ​ត្ត​​បាលិ​លេយ្យ​​​ប្រជា​ពលរដ្ឋ​​បាន​លើក​ឡើង​​ពី​ចំណុច​​​បារាស់​នេះ​​ថា តូច​​ចង្អៀត​​​បែរជា​លើក​នេះ​​កាន់តែ​ធ្វើ​​​ឱ្យ​​ចង្អៀត​​ថែម​ទៀត ៕