ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​​៣៣០​បត់អត់​​ស៊ីញ៉ូកៀរ​ម៉ូតូ​សង់​កូរ៉េ​​​​មួយគ្រឿង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​​រថយន្ត​ឡិច​ស៊ីស​​ប្រភេទ RX ៣៣០ ខណៈ​ពេល​កំពុង​បើក​បរ​តាម​​បណ្តោយ​ផ្លូវ​លេខ​២៧១ ​ក្នុង​ទិស​ដៅ​​ពី​លិច​​ទៅ​កើត​ ​មក​ដល់​ផ្លូវ​កែង​លេខ​៤៣២​ស្រាប់​តែ​បត់​អត់​ស៊ី​ញ៉ូ​ បណ្តាល​ឱ្យ​កៀរ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង ដែល​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ ​ធ្វើ​​ឱ្យ​ដួល​រង​របួស​ កាល​ពី​វេ​លា​ម៉ោង​៧​និង​៥៥​នាទី​យប់ ​ថ្ងៃ​ទី​

រាជធានីភ្នំពេញ​​ ៖ ​​​​រថយន្ត​ឡិច​ស៊ីស​​ប្រភេទ RX ៣៣០ ខណៈ​ពេល​កំពុង​បើក​បរ​តាម​​បណ្តោយ​ផ្លូវ​លេខ​២៧១ ​ក្នុង​ទិស​ដៅ​​ពី​លិច​​ទៅ​កើត​ ​មក​ដល់​ផ្លូវ​កែង​លេខ​៤៣២​ស្រាប់​តែ​បត់​អត់​ស៊ី​ញ៉ូ​ បណ្តាល​ឱ្យ​កៀរ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង ដែល​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ ​ធ្វើ​​ឱ្យ​ដួល​រង​របួស​ កាល​ពី​វេ​លា​ម៉ោង​៧​និង​៥៥​នាទី​យប់ ​ថ្ងៃ​ទី​៣០ សី​ហា ​ស្ថិត​នៅ​សង្កាត់​ទួល​ទំ​ពូងទី​២ ខណ្ឌ​ចំ​ការ​មន។

ប្រ​ភព​ព័ត៌​មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ​ថា ធា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ បាន​ឱ្យ​ដឹង​ថា រូប​គេ​ជិះ​ម៉ូតូ​​សង់​កូ​រ៉េ​ ពណ៌​ក្រ​ហម ពាក់​ស្លាក​​លេខ​ ក​-៩៤​១២ ​ភព​១ ឌុប​គ្នា​៣​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ និង​ស្ត្រី​២​នាក់​ទៀត ដោយ​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​​កើត​ទៅ​លិច​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​កែង​លេខ​៤៣២ ​ស្រាប់​តែ​​រថយន្ត​ឡិច​ស៊ីស ប្រភេទ RX ​៣៣០ ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Q-9099 ​ដែល​បើកបរ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​​​គ្នា​​ក៏​​​បត់​​អត់​មានឱ្យ​សញ្ញា​​ស៊ី​​ញ៉ូ​ភ្លើង​ ​បណ្តាល​ឱ្យ​​​កៀរ​​ម៉ូតូ​​​ពួក​គេ​ដែល​កំពុង​តែ​ជិះ​ដួល​រ​លាត់​ដៃ​ជើង​​។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​​ឱ្យ​ដឹង​ថា ​​បន្ទាប់​ពី​​រថយន្ត​កៀរ​ម៉ូតូ​នោះ​ហើយ ​ម្ចាស់​​​រថ​យន្ត​​ក៏​បាន​ឈប់​​ចុះ​ជួយ​មើល​អ្នក​រង​គ្រោះផង​ដែរ​ ដោយ​បាន​​​សន្យា​​ចេញសង​​ថ្លៃ​ព្យា​បាល​ និង​ខូច​ខាត​ម៉ូតូ​​ទៅ​ឱ្យ​ជន​​រង​គ្រោះ ដែល​​​បង្ហាញ​ពី​ភាពថ្លៃ​ថ្នូរ​ និង​ចេះ​​ទទួលខុសត្រូវ​​ជាគំរូ​ដល់​​អ្នក​បើក​បរ​​ដទៃ​ទៀត​កុំ​ឱ្យ​រត់​យក​​​តែ​រួច​ខ្លួន​នោះ ៕