រាជធានីភ្នំពេញ ៖ កម្មការិនីជាង៦០នាក់ នៃរោងចក្រកាត់ដេរហាតអ៊ីនធើរប្រាយ បានទន់ដៃ ទន់ជើងដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងត្រូវបានចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកអង្គស្នួល យ៉ាងប្រញាប់ប្រញាល់កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៣១ សីហា ២០១១។
រោងចក្រហាតអ៊ីនធើរប្រាយ នេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌដង្កោ មានកម្មករ-កម្មការិនីបម្រើការទាំងអស់ជាង២.០០០នាក់ ហើយការដួលសន្លប់ជាង៦០នាក់នេះ មិនត្រូវបានមន្ត្រីអាជ្ញាធរ និងមន្ត្រីរដ្ឋបាលរោងចក្រអះអាងពីមូលហេតុពិតប្រាកដនៅឡើយទេ ប៉ុន្តែតាមប្រភពពីកម្មករនិយាយថា បណ្តាលមកពីធុំក្លិនមិនល្អ ថប់ខ្យល់ និងការភ័យតៗគ្នា ព្រោះថាពេលឃើញកកម្មករម្នាក់ ឬពីរនាក់ដួលសន្លប់ពួកគេទាំងនោះក៏ផ្តើមទន់ដៃទន់ជើង ដួលសន្លប់តៗគ្នាផ្អើលឈុលតែម្តង។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ